ជាតិ
ជួន ណាត​៖ បើ​ដឹង​មិន​ដល់​កុំ​ធ្វើ​ចេះ​....​តែបើ​ចង់​ច្បាស់លាស់​ត្រូវ​ខំប្រឹង កុំ​ដេក​សម្ងំ​ឲ្យ​ចេះ​ឯង​! ​
15, Nov 2016 , 9:19 pm        
រូបភាព
ដោយ:
អ្នកប្រាជ្ញ​ខាង​អក្សរសាស្ត្រ​ខ្មែរ សម្តេចព្រះសង្ឃរាជ ជោ​ត​ញា​ណោ ជួន ណាត បាន​ក្រើនរម្លឹក​ដល់​ប្រជាជន​ខ្មែរ កុំ​ឲ្យ​មាន​មានះ​តាំងខ្លួន​ជា​អ្នក​ពូកែ ទាំង​មិនចេះ​អ្វី​សោះ​។​


​សារព័ត៌មាន​ថ្មីៗ សូម​ស្រង់​នូវ​កំណាព្យ​បទ​ពាក្យ ៧ ចំនួន ៥ ឃ្លា ដែល​សម្តេច ជួន ណាត បាន​និពន្ធ​ឡើង កាល​ទ្រង់​នៅ​ព្រះជន្ម ទាក់ទង​នឹង​ការប្រើប្រាស់​អក្សរសាស្ត្រ​ខ្មែរ ដូចខាងក្រោម​៖

​បើ​ដឹង​មិន​ដល់​កុំ​ធ្វើ​ចេះ ចំណេះ​តិចតួចស្តួចស្តើង​ស្តឹង
​បើ​ចង់​ច្បាស់លាស់​ត្រូវ​ខំប្រឹង កុំ​ដេក​សម្ងំ​ឲ្យ​ចេះ​ឯង​។​

ចំណេះ​កើតមក​ព្រោះ​ការរៀន កម្ជិល​អៀនប្រៀន​កុំ​សម្តែង
​ធ្វើ​ឲ្យ​គេ​ស្ងើច​គេ​កោតក្រែង ស្លាក់ស្លែង​ទេ​កុំ​រិះគន់​គេ​។

ត្រូវ​រិះគន់​ខ្លួនឯង​ជាមុន កុំ​ឲ្យ​ស៊យ​ស៊ុន​ខុស​ទទេ
​បើ​ឆ្ងល់​ពុំ​យល់​ត្រូវ​សួរ​គេ ឥត​ថោក​អ្វី​ទេ​ថ្លៃ​ទេតើ​។​

បុរាណ​ថា​ថោក​អី​នឹង​ដៃ ថ្លៃ​អី​នឹង​មាត់​ពោល​សើវ៉ើ
​រៀន​ទៅ​សួរ​ទៅ​ទើប​គ្រាន់បើ អើពើ​ចង់​ចេះ​ប្រសើរ​ណាស់​។

ចាស់​ថាបើ​ល្ងង់​កុំ​ធ្វើ​ចេះ បើ​មានចំណេះ​ឲ្យ​ជាក់ច្បាស់
​បើ​ស្តើង​ហើយ​ចង់​ឲ្យ​បាន​ក្រាស់ ត្រូវ​ថែម​កម្រាស់​ផ្សំសាច់​គ្នា​។​


Tag:
 ជួន ណាត
© រក្សាសិទ្ធិដោយ thmeythmey.com