ជាតិ
សម្តេច ស៊ីសុវត្ថិ ជ័​វ័ន​មុនីរក្ស បុត្រា​របស់​អតីតព្រះមហាក្សត្រ ស៊ីសុវត្ថិ មុន្នី​វង្ស សុគត
28, Dec 2016 , 1:58 pm        
រូបភាព
​សម្តេច ស៊ីសុវត្ថិ ជីវ័ន​មុនីរក្ស អតីត​អនុប្រធាន​ទី​១​ព្រឹទ្ធសភា និង​ជា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ
​សម្តេច ស៊ីសុវត្ថិ ជីវ័ន​មុនីរក្ស អតីត​អនុប្រធាន​ទី​១​ព្រឹទ្ធសភា និង​ជា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ
ដោយ: ថ្មីៗ
​សម្តេច ស៊ីសុវត្ថិ ជីវ័ន​មុនីរ័ក្ស អតីត​អនុប្រធាន​ទី​១​ព្រឹទ្ធសភា និង​ជា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ បាន​សុគត​ក្នុង​ព្រះជន្ម​៨០​វស្សា កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ នេះ​។ ​



​សម្តេច ស៊ីសុវត្ថិ ជីវ័ន​មុនីរ័ក្ស  ជា​បុត្រា​របស់​អតីតព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនី​វង្ស (​សោយរាជ្យ​ពី​ឆ្នាំ​១៩២៧ ដល់​ឆ្នាំ​១៩៤១) ។ សម្តេច ស៊ីសុវត្ថិ មុនី​វង្ស មាន​ព្រះ​អគ្គមហេសី ព្រះ​ជាយា​ចំនួន​១៦​អង្គ និង​រាជបុត្រា​បុត្រី​២៤​អង្គ​។ នៅមុន​ការចូល​ទិវង្គត​នេះ សម្តេច ស៊ីសុវត្ថិ ជីវ័ន​មុនីរ័ក្ស ជា​ព្រះរាជបុត្រ​ចុងក្រោយ​ដែល​នៅ​រស់រានមានជីវិត​។​

​មាតា​របស់​សម្តេច ស៊ីសុវត្ថិ ជីវ័ន​មុនីរក្ស គឺ ឃុន​ព្រះ​ម្នាង បុប្ផា​នរ​ល័​ក្ខ យិន តាត (Khun Preah Moneang Bopha Norleak Tat)។

តាមសេចក្តីជូនដំណឹងរបស់ក្រសួង​ព្រះបរមរាជវាំង ​ព្រះសព​សម្តេច ស៊ីសុវត្ថិ ជីវ័ន​មុនីរ័ក្ស តម្កល់ទុកធ្វើបុណ្យនៅ​វត្ត​បទុម​វត្តី រាជធានីភ្នំពេញ៕


Tag:
 ស៊ីសុវត្ថិ ជីវ័ន មុនីរក្ស
© រក្សាសិទ្ធិដោយ thmeythmey.com