ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ព្រមាន​បង្កក​ទ្រព្យសម្បត្តិ​ឯកឧត្តម សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ពាក្យបណ្ដឹង​របស់​សម្ដេច​
31, Jan 2017 , 11:06 am        
រូបភាព
ភ្នំពេញ​៖ សម្ដេច​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​បង្កក​ទ្រព្យសម្បត្តិ​របស់​ឯកឧត្តម សម រង្ស៊ី ដែល​កំពុងហ៊ុមព័ទ្ធ​ដោយ​ពាក្យបណ្ដឹង​ពី​សំណាក់​សម្ដេច និង​មន្ត្រី​រដ្ឋាភិបាល​ដទៃទៀត​។ សម្ដេច ហ៊ុន សែន ព្រលយ​ពាក្យ​ថា ការ​បង្កក​ទ្រព្យសម្បត្តិ​នេះ គឺ​នឹង​យក​ទ្រព្យសម្បត្តិ​ឯកឧត្តម សម រង្ស៊ី ដាក់លក់ឡាយឡុង​តែម្ដង ដើម្បី​យកប្រាក់​មក​សងជំងឺចិត្ត​តាម​ការទាមទារ​របស់​ដើមបណ្ដឹង​។​



​ការព្រមាន​របស់​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ​ក្រោយពេល​លោក គី តិច មេធាវី​ការពារ​ក្តីសម្ដេច​បានដាក់ពាក្យ​ប្ដឹង ឯកឧត្តម សម រង្ស៊ី ថ្មី​មួយទៀត ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​»  ដោយ​ទារ​សំណង​ជំងឺ​ចិត្ត ចំនួន​១​លាន​ដុ​លា្ល​រ​។ ការរង​បណ្តឹង​នេះ គឺ​ដោយសារតែ​ឯកឧត្តម សម រង្ស៊ី ចោទ សម្តេច ហ៊ុន សែន ថា បាន​សូក​ប្រាក់​ចំនួន​១​លាន​ដុ​លា្ល​រ ដល់ក​ញ្ញា ធី សុវណ្ណ​ថា ដែលជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​វាយប្រហារ​គណបក្ស​សង្គ្រោះ​ជាតិ​។ ព្រោះតែ​ការលើកឡើង​បែបនេះ កញ្ញា ធី សុវណ្ណ​ថា ក៏បាន​ប្តឹង​ឯកឧត្តម សម រង្ស៊ី ពីបទ «​បរិហារ​កេ​រ្ត៍​ជា​សាធារណៈ​» ដូចគ្នា ដោយ​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ២​សែន ៥​ម៉ឺន​ដុល្លារ​។

​ថ្លែង​ក្នុង​កិច្ចប្រជុំ​សភាពេញអង្គ ដើម្បី​អនុម័ត​ដក​តួនាទី​របស់​ឯកឧត្តម កឹម សុខា ដែលមាន​ឋានៈ​ស្មើនឹង​នាយករដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី​៣១​មករា​នេះ សម្ដេច ហ៊ុន សែន បាន​និយាយ​ដូច្នេះ​ថា​៖





Tag:
 ហ៊ុន សែន​
 ​ កឹម សុខា​
 ​ សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com