ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាកា​រៈ​ឈឺទ្រូង​ទាំងនេះហើយ ដែល​ត្រូវការ​ពេទ្យ​ព្យាបាល​
01, Feb 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​បើ​យើង​និយាយ​ដល់​ការឈឺ​ទ្រូង រឿង​ដំបូង​គេ​ដែល​យើង​តែងតែ​គិត​នោះ​គឺ​វា​ជា​ជំងឺ​គាំងបេះដូង​។ ប៉ុន្តែ​ការឈឺ​ទ្រូង​មិនមែនជា​អ្វីដែល​អ្នក​មិនត្រូវ​ខ្វល់ខ្វាយ​ឡើយ​។ អ្នក​គួរតែ​ដឹងផង​ដែរ​ថា វា​មាន​មូលហេតុ​ច្រើនណាស់​។ ការឈឺ​ទ្រូង​អាច​បណ្តាលមកពី​បញ្ហា​ច្រើន​ដូចជា ក្នុង​សួត បំពង់ក សាច់ដុំ ឆ្អឹងជំនី ឬ​សរសៃប្រសាទ ជាដើម​។ ករណីខ្លះ វា​អាចជា​ជំងឺ​ធ្ងន់ធ្ង​រហូតដល់​គម្រាម​គំហែង​ជីវិត​ទៀត តែ​ខ្លះទៀត​ក៏​អត់​ដែរ​។ បើសិនជា​អ្នកមាន​អា​ការៈឈឺ​ទ្រូង​ដោយ​គ្មាន​ហេតុផល​នោះ មធ្យោបាយ​តែមួយគត់​ដើម្បី​កំណត់​ដឹងថា​មកពី​អ្វី​គឺ​ទៅ​ជួប​ពេទ្យ​ដើម្បី​វាយតម្លៃ​។​



​ចំពោះ​អាកា​រៈ​រប​ស់វា​អាចមាន​លក្ខណៈ​ដូចជា​៖
•    ឈឺ​ដូច​គេ​ចាក់​
•    ឈឺ​ជាប់​
•    ឈឺ​ក្រហាយៗ​
•    ឈឺ​អូ​ចៗ​
•    ឈឺ​ខ្ទ​ក់ៗ​
•    ឈឺ​បែប​តឹងៗ​

​ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាមៗ​នៅពេលដែល​អ្នកមាន​អាកា​រៈ​ដូចខាងក្រោម​នេះ​ជាប់​ជាមួយនឹង​ការឈឺ​ទ្រូង​៖
•    ស្រាប់​តែមាន​អារម្មណ៍​តឹង ណែន ឬ​ឈឺ​ខ្លាំង​នៅក្រោម​ឆ្អឹងជំនី​
•    អា​ការៈឈឺ​ទ្រូង​ដែល​រាលដាល​ដល់​ថ្គាម ដៃ​ខាងឆ្វេង ឬ​ខ្នង​
•    ឈឺទ្រូង​មាន​លក្ខណៈ​ដូច​គេ​ចាក់​ភ្លាមៗ បូករួម​នឹង​ការពិបាក​ដកដង្ហើម ជាពិសេស​ក្រោយពី​មិន​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់​
•    ចង្អោ វិលមុខ បេះដូង​ដើរ​ញ៉ាប់ ឬ​ដកដង្ហើម​ញ៉ាប់ វង្វេងវង្វាន់ ឬ​បែកញើស​ខ្លាំង​
•    សម្ពាធ​ឈាម​ធ្លាក់ចុះ​ខ្លាំង ឬ​បេះដូង​ដើរ​យឺត​ខ្លាំង​

​អ្នក​ក៏​គួរតែ​ទាក់ទង​ទៅ​គ្រូពេទ្យ​ផង​នៅពេល​មាន​អាកា​រៈទាំង​អស់នេះ​៖
•    ក្តៅខ្លួន គ្រុន​ញ៉ាក់ ឬ​ក្អកមាន​ស្លេ​ស្ត​លឿង​បៃតង​
•    ពិបាក​លេប​អាហារ​
•    ឈឺទ្រូង​ខ្លាំង​ដោយ​មិន​បាត់​ទៅវិញ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com