កីឡាជាតិ
ជាតិ
​លោក Leonardo Vitorino បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​២៣​នាក់​សម្រាប់​ជំនួប​មិត្តភាព​ជាមួយ​ឥណ្ឌា​
10, Mar 2017 , 11:03 am        
រូបភាព
ដោយ:
​គ្រូបង្វឹក​ថ្មី​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា លោក Leonardo Vitorino  បានបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​ចូលក្នុង​ជំរុំ​ហ្វឹកហាត់​ត្រៀម​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ឥណ្ឌា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នា​ថ្ងៃទី​២២ ខែមីនា ខាងមុខ​។​



​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៣​នាក់​៖

​អ្នកចាំទី​៖ អ៊ុំ សេរី​រត្ន​ន៍ (ការពារជាតិ), កែវ សុខ​សិលា (ភ្នំពេញក្រោន), អោម ឧ​ត្ត​ម (ព្រះខ័នរាជ​ស្វាយរៀង)
​ខ្សែការពារ​៖ កុក បូរី​ស (ភ្នំពេញក្រោន)​​, ឆោម ពិសា (ភ្នំពេញ​ក្រោន)​, សឿ​យ វិ​សាយ (ព្រះខ័នរាជ​ស្វាយរៀង)​, សរ ពិសិដ្ឋ (ការពារជាតិ)​, សឿត បារាំង (ភ្នំពេញក្រោន)​, ពុំ តុលា​ (ការពារជាតិ), រស់ សំអឿន (បឹងកេតអង្គរ)​, សំអឿន ពិដោរ (ព្រះខ័នរាជ​ស្វាយរៀង)​
​ខ្សែបម្រើ​៖ ប៊ិន ធា​រី​ (Krabi FC), ហូ​យ ផល្លី​ន (ព្រះខ័នរាជ​ស្វាយរៀង)​, ច្រឹង ពលរដ្ឋ​ (ការពារជាតិ), សុះ ស៊ូ​ហា​ណា​ (ណាហ្គាវើល), ទិ​ត្យ ឌី​ណា (នគរបាលជាតិ)​, ប្រាក់ មុន្នី​ឧ​ត្ត​ម (ព្រះខ័នរាជ​ស្វាយរៀង)​,
​ខ្សែប្រយុទ្ធ​៖ ចាន់ វឌ្ឍនាកា (Fujieda MYFC)​, អុល រ៉ាវី (នគរបាលជាតិ)​, ឃួន ឡា​បូ​រ៉ាវី (បឹងកេតអង្គរ)​, កែវ សុខ​ផេង (ភ្នំពេញ​ក្រោន)​, ឆេង ម៉េង​ (ណាហ្គាវើល), សួង វិ​រៈ​ (ណាហ្គាវើល)។

​ទាក់ទង​នឹង​ការជ្រើសរើស​កីឡាករ គ្រូបង្វឹក​ប្រេ​ស៊ី​លវ័យ​៤៤​ឆ្នាំ​រូបនេះ បាន​អះអាងថា កីឡាករ​ទាំងអស់​ត្រូវ​តែ​ជា​កីឡាករ​ឆ្នើម​នៅក្នុង​ក្លិប​របស់ខ្លួន ប្រសិនបើ​ពួកគេ​លេង​មិនល្អ​នៅក្នុង​ក្លិប​ទេនោះ ពួកគេ​មិនអាច​ជាប់​ជម្រើសជាតិ​នោះឡើយ​។​

​លោក​បាន​ប្រឡូក​ក្នុង​អាជីព​ជា​គ្រូបង្វឹក​កីឡាបាល់ទាត់​ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក ដោយ​ចាប់ផ្តើម​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​អូស្ត្រាលី ជម្រើសជាតិ​អាយុ​ក្រោម​១៧​សហរដ្ឋអាមេរិក ហើយ​លោក​បាន​បន្ត​អាជីព​ជាមួយ​ក្លិប​មួយចំនួន​នៅ​អាមេរិក អង់​ហ្គោ​ឡា កាតា រុស្ស៊ី ទ្រី​នី​ដា​ត​និង​តូ​បា​ហ្គោ ថៃ និង​ឡាវ​។​

​នៅ​ឆ្នាំ​២០១៣ លោក Vitorino ធ្វើជា​នាយក​បច្ចេកទេស​ប្រចាំ​ក្លិប El Jaish របស់​តា​កា ហើយ​មួយឆ្នាំ​ក្រោយមក លោក​កាន់តំណែង​ដដែល​នេះ នៅ​ក្លិប Buriram United របស់​ថៃ​។ កាលពី​ខែឧសភា ឆ្នាំ​២០១៦ លោក​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្លិប Lanexang United ដោយ​នាំ​ក្លិប​មួយ​នេះ​ឈ្នះ​ពានរង្វាន់ Lao League និង​មានឈ្មោះ​លេង​ក្នុង​ពានរង្វាន់ AFC Cup ជា​លើកដំបូង​។​

​លោក​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុ​ជា ជំនួស​គ្រូបង្វឹក​កូរ៉េខាងត្បូង លោក Lee Tae Hoon កាលពី​ដើមខែ​កន្លងមក​៕




Tag:
 ជម្រើសជាតិ
  Leonardo Vitorino
© រក្សាសិទ្ធិដោយ thmeythmey.com