ជាតិ
សេដ្ឋកិច្ច
លោក ម៉ុង ឫទ្ធី បាន​នាំ​ផ្លែស្វាយ​ខ្មែរ​ចេញទៅ​ទីផ្សារ​អឺរ៉ុប ៥០​តោន​ក្នុង​មួយខែ ក្រោយពី​មានការ​គាំទ្រ​ខ្លាំង​
14, Mar 2017 , 3:47 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយពី​ចំណាយពេល​សាកល្បង​នាំ​ផ្លែស្វាយ​ទៅ​ទីផ្សា​រអឺរ៉ុប ដើម្បី​ឲ្យ​អន្តរជាតិ​ស្គា​ល់ពី​ផលិតផល​ផ្លែស្វាយ​ខ្មែរ​នោះ នៅពេលនេះ​ផ្លែស្វាយ​ខ្មែរ បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ហើយ ពី​សំណាក់​ប្រជាជន​ខ្មែរ​រស់នៅ​ក្រៅប្រទេស និង​បរទេស ដែល​និយម​រសជាតិ​ផ្លែស្វាយ​។ ​​ការគាំទ្រ​ខ្លាំង​នេះ ក្រុមហ៊ុន ម៉ុង ឫទ្ធី ក្រុប (Mong Reththy Group) អាចមាន​លទ្ធភាព​នាំចេញ​ផ្លែស្វាយ​ទៅ​ទីផ្សា​អឺរ៉ុប បាន​ចំនួន​៥០​តោន​ក្នុង​មួយខែ ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៦​មកដល់​ដើមឆ្នាំ​២០១៧​នេះ​។ ហើយ​អ្នកបញ្ជា​ទិញ​ក៏​កំពុងតែ​ចង់​ពង្រីក​ទីផ្សា​រផ្លែស្វាយ​ខ្មែរ​បន្ថែមទៀត​​ដែរ​។​



​បើតាម​លោក ម៉ុង ឫទ្ធី មូល​ហេតុដែល​ផ្លែស្វាយ​ខ្មែរ​ទទួលបាន​ការគាំទ្រ​ខ្លាំង​នេះ ដោយសារតែ​ផ្លែស្វាយ​ខ្មែរ​មាន​អនាម័យ និង​គុណ​ភាពល្អ ដោយ​មិនសូវមាន​ជាតិគីមី​ច្រើន ដូច​ផលិតផល​ស្វាយ​ប្រទេស​ដទៃទៀត​។ សម្រាប់​លោក ម៉ុង ឫទ្ធី ការនាំ​ផ្លែស្វាយ​ចេញ​ឲ្យ​បណ្ដា​អន្តរជាតិ​បាន​ស្គាល់​នេះ គឺជា​បំណង​របស់លោក ដែល​ចង់​ចូលរួមចំណែក​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ផលិតផល​ស្វាយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​



​សូម​លោក​អ្នកនាង​ស្ដាប់ បទសម្ភាសន៍​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ក​ថ្មីៗ និង​លោក ម៉ុង ឫទ្ធី ដែលជា​សមាជិក​ព្រឹទ្ធសភា និង​ជា​អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឫទ្ធី ក្រុប ដូចតទៅ​៖






Tag:
 ម៉ុង ឫទ្ធី​
  ​ផ្លែស្វាយ
© រក្សាសិទ្ធិដោយ thmeythmey.com