ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ចំណីអាហារដែលអ្នកមានជំងឺទឹកនោមផ្អែមគួរបរិភោគនិងមិនគួរបរិភោគ
28, Apr 2017 ,
9:39 am
រូបភាព
×
ដោយ:
សម្រាប់អ្នកជំងឺទឹកនោមផ្អែម ក្រៅពីការថែរក្សាសុខភាពឱ្យបានល្អហើយទាមទារឱ្យមានការយកចិត្ដទុកដាក់ទៅលើចំណីអាហារជាការចាំបាច់។ ជាពិសេសចំណីអាហារដែលមិនធ្វើឱ្យមានផលប៉ះពាល់ទៅលើជាតិស្ករ។ របបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែមពិតជាមានសារៈសំខាន់ខ្លាំងណាស់។ សម្រាប់សុខភាពពេលទទួលទានចំណីអាហារត្រូវពិនិត្យមើលឱ្យបានត្រឹមត្រូវ។ មិនគួរបរិភោគទៅ តាមអ្វីដែលនឹកឃើញនោះទេ។
ចំណីអាហារដែលអ្នកជំងឺទឹកនោមផ្អែមគួរបរិភោគ
អាហារក្រុមទី១៖ ចំណីអាហារដែលមាន ជាតិស្ករខ្ពស់ អ្នកជំងឺទឹកនោមផ្អែម គួរបរិភោគតិចតួចបំផុត រួមមាន នំប៉័ងដំឡូងបំពង បាយស ទឹកក្រូចគ្រប់ប្រភេទ ស្ករស ឪឡឹក ម្នាស់ នំដែលមានជាតិប្រេង ឬខ្លាញ់ ដំណាប់ កូកាជាដើម។
អាហារក្រុមទី២៖
អ្នកជំងឺទឹកនោមផ្អែម
អាចបរិភោគច្រើនបាន មានដូចជាមី គុយទាវ តាំងហ៊ុន នំប៉័ងខ្មៅ បាយអង្ករសម្រូប គ្រាប់សណ្ដែកគ្រប់ប្រភេទ។
អាហារក្រុមទី៣៖ ទាក់ទងនឹងបន្លែដែលអ្នកជំងឺទឹកនោមផ្អែម បរិភោគច្រើនបានមាន ដូចជា ផ្កាខាត់ណា ម្ទេសបោ្លកសណ្ដែកហោឡាំងតាវមើមស្ពៃក្រហម ខ្ទឹមស ត្រាវ ឃ្លោក ជីវ៉ាន់ស៊ុយ ក្រូចឆ្មារ អារទីសូត៌ ខ្ញី ពោត ផ្សិត សណ្ដែកបារាំង ត្រឡាច មើមឆៃថាវ ននោង ម្រះ ត្រប់ ប៉េងប៉ោះជាដើម។
អាហារក្រុមទី៤៖ ពពួកផ្លែឈើដែល
អ្នកជំងឺទឹកនោមផ្អែម
បរិភោគច្រើនបានដូចជាប៉ោម សារី ស្វាយ ស្ទ័រប៊ឺររី ចេក ល្មុត ទំពាំងងបាយជូរ កន្ទឹម ល្ហុងជាដើម។
ចំពោះខ្លាញ់ត្រី
អ្នកជំងឺទឹកនោមផ្អែម
គួររបរិភោគឱ្យបានច្រើន។ មិនថាតែត្រីទឹកសាប ឬត្រីទឹកប្រៃនោះទេ វាមានលក្ខណៈពិសេសមួយខុសពីខ្លាញ់សត្វដទៃ។ ខ្លាញ់ត្រីអាចជួយការពារជំងឺបេះដូង សរសៃឈាម និងជំងឺផ្សេងៗ។ ពពួកគ្រឿងសមុទ្រ អ្នកជំងឺទឹកនោមផ្អែមអាចបរិភោគបាន ព្រោះវាមិនសូវសម្បូរជាតិខ្លាញ់ ឬមានជាតិខ្លាញ់តិចមានដូចជាលៀស គ្រំ ខ្ចៅ ខ្យង ក្ដាមជាដើម។ ចំណែកឯការប្រើប្រាស់ប្រេងដែលបានមកពីប្រភពធម្មជាតិ បន្លែផ្លែឈើមានគុណភាពល្អជាងខ្លាញ់សត្វ។ ដូច្នេះអ្នកជំងឺទឹកនោមផ្អែមគួរចេះជ្រើសរើសយកប្រេងរុក្ខជាតិណាដែលផ្ដល់ប្រយោជន៍មុននឹងទិញត្រូវមើលទៅលើផ្លាក និងស្វែងយល់ពីប្រភពរបស់វា។ ប្រេងទាំងនោះមានប្រេងសាហ្វហ្លូវ័រ ប្រេងបន្លែរុក្ខជាតិប្រេងផ្កាឈូករត្ន័ ប្រេងអូលីវជាដើម។
ចំណីអាហារដែលអ្នកជំងឺទឹកនោមផ្អែមមិនគួរបរិភោគ
ចំណីអាហារទាំងនោះមានឪឡឹក ម្នាស់ ល្ពៅ ទៀប ខ្នុរ ធូរេន អំពៅ មៀន ការ៉ុតឆ្អិន និងដំឡូងបារាំងគ្រប់ប្រភេទ។ ប្រសិនបើលោកអ្នកចង់បរិភោគខ្លាំង ដោយមិនអាចតមបានគួរបរិភោគតិចតួចបានហើយ ជាពិសេសនៅក្រោយពេលទទួលទានបាយរួចភ្លាម។
ចំពោះសាច់សត្វឬខ្លាញ់សត្វដែលអ្នក
អ្នកជំងឺទឹកនោមផ្អែម
មិនគួរបរិភោគមានដូចជាសាច់គោ សាច់ចៀម មាន់ ទា ក្ងានជាដើម។ តែបើលោកអ្នកចង់បរិភោគមិនអាចតមបានគួរជ្រើសរើសសាច់កន្លែងណាដែលមិនសូវសម្បូរខ្លាញ់ដូចជាសាច់ដើមទ្រូងជាដើម។ គួរចៀសវាងនូវការបរិភោគស្បែកសត្វ ស្លាបសត្វ និងជើងសត្វជាដើម ព្រោះសម្បូរទៅដោយខ្លាញ់។ ជាពិសេសគួរធ្វើការចម្អិនដោយចំហុយស្ងោរ និងអាំងព្រោះអាចជួយកាត់បន្ថយជាតិខ្លាញ់បានយ៉ាងប្រសើរ។ ចៀសវាងការទទួលទានសុរា ឬបារីច្រើនពេក បើអាចបញ្ឈប់បានរិតតែល្អ។
ប្រការដែលអ្នកជំងឺទឹកនោមផ្អែមគួរប្រតិបត្ដិមនុស្សទូទៅបរិភោគចំណីអាហារប្រចាំថ្ងៃ៣ដងក្នុងមួយថ្ងៃ គឺពេលព្រឹក ពេលថ្ងៃ និងពេលល្ងាចយ៉ាងទៀងទាត់ពេល។ ចំពោះអ្នកជំងឺទឹកនោមផ្អែមចំណីអាហារគួរបរិភោគតិចៗបានហើយ តែច្រើនដងអាច៤ ឬ៥ដងក្នុងមួយថ្ងៃ ហើយក៏ត្រូវឲ្យទៀងទាត់ពេលវេលាដែរ។ ព្រោះវាអាចជួយឲ្យអត្រាជាតិស្ករ ក្នុងឈាមមានលំនឹងល្អ ចៀសវាងនូវអត្រាជាតិស្ករឡើងខ្ពស់។ ម្យ៉ាងទៀតវាអាច
ជួយការពារការខ្វះជាតិស្ករ ឬអត្រាស្ករក្នុងឈាមធ្លាក់ចុះខ្លាំង
។
ការទទួលទានម្ហូបអាហារត្រូវកំណត់ពេល។
• ចំនួនដង៖ បើលោកអ្នកទទួលទានអាហារ៣ ឬ៤ដងក្នុងមួយថ្ងៃ ត្រូវធ្វើឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ។
• កំណត់ម៉ោង៖ គួរកំណត់ម៉ោងឲ្យបានច្បាស់ ពេលព្រឹកបរិភោគនៅម៉ោងប៉ុន្មាន ពេលថ្ងៃ ពេលល្ងាច និងពេលយប់ ត្រូវឲ្យទៀងទាត់ជារៀងរាល់ថ្ងៃ។ ទោះបីរវល់យ៉ាងណាក៏ដោយ ឬមិនទាន់ឃ្លានក្ដីត្រូវតែបរិភោគទៅតាមពេលកំណត់។
ក្រៅពីចំណីអាហារអ្នកជំងឺទឹកនោមផ្អែមក៏ត្រូវធ្វើ
លំហាត់ប្រាណឲ្យបានទៀងទាត់ ត្រូវបង្កើនសកម្មភាពពលកម្មក្នុងជីវភាពប្រចាំថ្ងៃនិងការកម្សាន្ដផ្សេងៗឲ្យបានកាន់តែច្រើន។ សកម្មភាពទាំងនោះ គឺផ្លាស់ប្ដូរពីការធ្វើដំណើរ ដោយយានយន្ដមកដើរ (បើមានពេលដែលអាចធ្វើបាន) ព្រមទាំងឡើងជណ្ដើរដោយជើង ជាជាងប្រើដោយជណ្ដើរយន្ដ លេងកីឡាដូចជារត់ លោត ធាក់កង់ វាយកូនគោលជាដើម។ ចំពោះសកម្មភាពប្រចាំថ្ងៃដូចជាបោសផ្ទះ ជូតផ្ទះ ដើរកម្សាន្ដ រាំកម្សាន្ដ ហែលទឹក ឬដើរទិញឥវ៉ាន់ជាដើម ជាចំណែកជួយឱ្យអត្រាជាតិស្ករ ជាតិខ្លាញ់ក្នុងឈាម និងសម្ពាធឈាមថយចុះបានមួយកម្រិត។ ហើយវាក៏អាចជួយការពារមិនឲ្យមានកំណកខ្លាញ់ក្នុងសរសៃឈាម និងជួយកាត់បន្ថយនូវការប្រើប្រាស់ថ្នាំទឹកនោមផ្អែម ថ្នាំលើសឈាម ថ្នាំលើសជាតិខ្លាញ់ជាដើម។
ជាមួយនោះផងដែរលោកអ្នកអាចប្រើប្រាស់ផលិតផល
Lecithin Double Plus
គឺជាផលិតផលការពារជំងឺជំងឺទឹកនោមផ្អែមនិងជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាមវាគឺជាផលិតផលរបស់សហរដ្ឋអាមេរិកនិងមានប្រសិទ្ធភាពខ្ពស់បំផុត។
ប្រើផលិតផល
Lecithin Double Plus
ទទួលបានអត្ថប្រយោជន៍ដូចជា៖
• ការពារជម្ងឺទឹកនោមផ្អែមនិងកាត់បន្ថយជាតិស្ករក្នុងឈាម
• ជំនួយដំណើរការលើកកម្ពស់លំពែងបញ្ចេញ insulin និងបង្កើនការបញ្ចេញជាតិស្ករក្នុងឈាម។
• ទប់ស្កាត់សភាពក្រិនរឹងសសៃឈាមនៅក្នុងសរសៃឈាម
• កាត់បន្ថយកម្រិត Cholesterol ក្នុងឈាម។
• ធ្វើឱ្យប្រសើរឡើងការបំប្លែងសារជាតិ celluar។
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
6 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
7 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
1 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
3 ថ្ងៃ
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយទៀត បើកដំណើរការនៅកម្ពុជា
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម