ជាតិ
លោក ស៊ុំ ម៉ាប់ ក្លាយជា​ប្រធាន​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ដោះស្រាយ​បញ្ហា​បន្ទាន់​នៅ​តំបន់​អង្គរ​
04, May 2017 , 2:07 pm        
រូបភាព
រូបអគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ស៊ុ ម៉ាប់ (រូបភាពអាជ្ញាធរជាតិអប្សរា)
រូបអគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ស៊ុ ម៉ាប់ (រូបភាពអាជ្ញាធរជាតិអប្សរា)
​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា ដែលជា​ស្ថាប័ន​គ្រប់គ្រង​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ បានសម្រេច​បង្កើត​ក្រុមការងារ​ប្រតិកម្ម​រហ័ស​សម្រាប់​ដោះស្រាយ​បញ្ហា​បន្ទាន់​ជាមួយ​ប្រជាពលរដ្ឋ​។ ក្រុមការងារ​នេះ មាន​តួនាទី​ដោះស្រាយ​រាល់​បញ្ហា​នានា ដែល​បានកើត​លើ​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​តំបន់​១ និង​តំបន់​២ ក្នុង​រមណីយដ្ឋាន​អង្គរ​។​



​ក្នុង​លិខិត​ស្តីពី​ការបង្កើត និង​ជូនទៅ​អភិបាលខេត្ត​សៀមរាប អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់​ពី​គោលបំណង និង​រាយ​នាម​សមាសភាព​ក្រុមការងារ​ប្រតិកម្ម​រហ័ស ព្រមទាំង​បញ្ជាក់​ពី​លេខ​ទូរ​សព្ទ​ផងដែរ​។ ក្នុង​លិខិត​នោះ​បញ្ជាក់ថា ការបង្កើត​នេះ គឺ​ឆ្លើយតប​ទៅនឹង​អនុសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​២៨ កុម្ភៈ ឆ្នាំ​២០១៧ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​បន្ទាន់ៗ រួមមាន​ការសាងសង់​សំណង់​ផ្សេងៗ និង​សុខទុក្ខ ព្រមទាំង​តម្រូវការ​នានា​របស់​ប្រជាពលរដ្ឋ ក្នុង​តំបន់​១ និង​តំបន់​២​។​

​សមាសភាព​ក្រុមការងារ​ប្រតិកម្ម​រហ័ស ដែល​រួមមាន អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ស៊ុំ ម៉ាប់ ជា​ប្រធាន លោក សុខ សង្វារ អនុប្រធាន លោក ហង់ ពៅ ជា​សមាជិក ព្រមទាំង​សមាជិក ដែលមាន​តំណែង​ជាទី​ប្រឹក្សា និង​ប្រធាន​នាយកដ្ឋាន​ក្នុង​អាជ្ញាធរ​ជាតិ​អប្សរា សរុប​ទាំងអស់​មាន​ចំនួន ១០​រូប​៕


Tag:
 តំបន់​អង្គរ​
  ស៊ុំ ម៉ាប់​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com