ជាតិ
គ ជ ប ព្រមាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​
04, Jun 2017 , 10:28 am        
រូបភាព
ដោយ: ថ្មីៗ
​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ ជ ប​) បានចេញ​លិខិត​ព្រមាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​លោក ខឹម វាសនា​។ ការព្រមាន​នេះ បានធ្វើ​ឡើង​ក៏​ព្រោះតែ​គណបក្ស​មួយ​នេះ បាន​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាន​ធ្វើការ​ផ្សព្វផ្សាយ​វាយប្រហារ​ទៅលើ​គណបក្សនយោបាយ​ផ្សេងទៀត​នៅ​ថ្ងៃ​ហាមឃាត់​នៃ​ការធ្វើ​យុទ្ធនា​ការឃោសនា​(​ថ្ងៃ​ស​)​។



​គ ជ ប បាន​បញ្ជាក់ថា សកម្មភាព​នេះ​ជាការ​រំលោភច្បាប់​ទាំងស្រុង ព្រោះថា គ្រប់​សកម្មភាព​ឃោសនាបោះឆ្នោត​របស់​គណ​បក្សនយោបាយ​ទាំងអស់​ត្រូវ​បញ្ឈប់ ២៤​ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត និង​នៅ​ថ្ងៃ​បោះឆ្នោត​។ គ ជ ប អំពាវនាវ​ឲ្យ​គណបក្ស​នេះ បញ្ឈប់​សកម្ម​ភាពខុស​ច្បាប់​ជាបន្ទាន់​ដើម្បី​ចៀសវាង​វិធានការ​ផ្លូវច្បាប់​៕


© រក្សាសិទ្ធិដោយ thmeythmey.com