ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា គ្រឹ​ស្នា សម្រេច​ក្តី​សុបិន​ទៅធ្វើ​ការ និង​សិក្សា​ជំនាញ​កសិកម្ម​នៅ​អ៊ីស្រាអែល
05, Jun 2017 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កញ្ញា មន គ្រឹ​ស្នា គឺជា​និស្សិត​ម្នាក់ ក្នុងចំណោម​និស្សិត​កម្ពុជា​១៥៥​នាក់ ដែល​ត្រូវ​ចុះ​កម្មសិក្សា​រយៈពេល​១​ឆ្នាំ លើ​ជំនាញ​កសិកម្ម នៅ​ប្រទេស​អ៊ីស្រាអែល តាមរយៈ​កម្មវិធី Israel Internship Progam​។ និស្សិត​ឆ្នាំ​ទី​៣ ជំនាញ​ជលផល នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​រូបនេះ បាន​បញ្ជាក់ថា លក្ខខណ្ឌ​នៃ​កម្មវិធី​នេះ គឺ​ត្រូវការ​មាន​សុខ​ភាពល្អ មានចំណេះដឹង​ភាសា​អង់គ្លេស និង​ជា​និស្សិត​ឆ្នាំ​ទី​៣ ដែល​រៀន​ជំនាញ​កសិកម្ម​។



​កញ្ញា មន គ្រឹ​ស្នា បាន​រៀបរាប់ថា កញ្ញា​បានសម្រេច​ក្តី​ប្រាថ្នា​របស់ខ្លួន​ដែល​ប៉ង​ចង់ទៅ​រៀន និង​ធ្វើ​ការងារ​នៅ​ប្រទេស​អ៊ីស្រាអែល ដែលជា​ប្រទេស​ដ៏​ល្បីល្បាញ​ផ្នែក​កសិកម្ម និង​ជា​ប្រទេស​រីកចម្រើន​។ បច្ចុប្បន្ន កញ្ញា​វ័យ​២២​ឆ្នាំ​រូបនេះ ត្រៀមខ្លួន​ឡើង​យន្តហោះ​ទៅ​សិក្សា​ជំនាញ​កសិកម្ម និង​ធ្វើ​ការងារ​រយៈពេល​១១​ខែ​នៅ​ប្រទេស​អ៊ីស្រាអែល​។  

​អង្គុយ​ក្រោម​ដើម​ស្វាយ​មុខ​អន្តេវាសិកដ្ឋាន ក្នុង​ទីធ្លា​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង  និស្សិត​ឆ្នាំ​ទី​៣ ជំនាញ​ជលផល​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា  Israel Internship Progam គឺជា​កម្មវិធី​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​អ៊ីស្រាអែល ដែល​តែងតែ​ជ្រើសរើស​និស្សិត​ខ្មែរ​ទៅ​សិក្សា​ផង និង​ធ្វើ​ការងារ​លើ​ជំនាញ​កសិកម្ម​ផង នៅ​ប្រទេស​របស់គេ​។

​ស្ថិតក្នុង​ឯកសណ្ឋាន​និស្សិត ដែល​អាវប៉ាក់​ឈ្មោះ​សាកលវិទ្យាល័យ​របស់ខ្លួន​ផង គ្រឹ​ស្នា និយាយថា​៖«​កម្មវិធី​ហ្នឹង គឺ​យើង​ទៅធ្វើ​ការ​នៅ​កសិដ្ឋាន​ដូចជា​កសិដ្ឋាន​បង្កាត់​ផ្កា ចិញ្ចឹម​គោ​យក​ទឹកដោះ កសិដ្ឋាន​ចិញ្ចឹម​មាន់ និង​កសិដ្ឋាន​បណ្តុះ​ផ្សិត​ជាដើម​»​។



​ក្រៅពី​ធ្វើ​ការងារ​៥​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ នាង ក៏​ត្រូវ​សិក្សា​រយៈពេល​១​ថ្ងៃ​ពេញ តាម​កាលវិភាគ​ជា​ទៀងទាត់​ទៀតផង​។ សិក្សា និង​អនុវត្តន៍​ការងារ​ផ្ទាល់ យុវតី​មាន​ដើមកំណើត​នៅ​ខេត្តសៀមរាប​រូបនេះ សង្ឃឹមថា​រូបគេ នឹង​អាច​ទាញយក​ចំណេះដឹង និង​បទពិសោធន៍​ការងារ​បានច្បាស់លាស់ ដើម្បី​បង្កើត​កសិដ្ឋាន​ផ្ទាល់ខ្លួន​នៅ​កម្ពុជា​នាពេល​អនាគត​។  

​កញ្ញា គ្រឹ​ស្នា រៀបរាប់ថា​៖«​នៅ​អ៊ីស្រាអែល ខ្ញុំ​ធ្វើ​ការងារ​មួយថ្ងៃ ទទួលបាន​ចំណូល​ប្រហែល​៥០​ទៅ​៦០​ដុល្លារ ដូច្នេះ ខ្ញុំ​គិតថា ក្រោយ​មកពី​អ៊ីស្រាអែល ខ្ញុំ​អាចមាន​ដើមទុន និង​ចំណេះដឹង​ជាក់លាក់ ដើម្បី​បើក​កសិដ្ឋាន​មួយ​នៅ​កម្ពុជា​»​។  

​ខុសពី​អាហារូបករណ៍ និង​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​ដទៃទៀត ដែល​តែងតែ​ផ្គត់ផ្គង់​ការចំណាយ​របស់​និស្សិត​ពេល​ចេញទៅ​ក្រៅប្រទេស​នោះ តែ Isael Internship គឺជា​កម្មវិធី​ដែល​តម្រូវ​ឲ្យ​និស្សិត​ចេញថ្លៃ​សំបុត្រ​យន្តហោះ ថ្លៃ​ជួល​កន្លែង​ស្នាក់នៅ អាហារ និង​ការចំណាយ​ផ្សេងៗ​ទៀត​ដោយ​ខ្លួនឯង​។  យ៉ាងណាក៏ដោយ គ្រឹ​ស្នា បញ្ជាក់ថា ទោះ​ត្រូវ​ចំណាយ​ដោយ​ខ្លួនឯង​ទាំងអស់ ប៉ុន្តែ នាង​ជឿថា នាង​នឹងមាន​សល់​លុយ ពីព្រោះ ម្ហូបអាហារ​នៅ​អ៊ីស្រាអែល មានតម្លៃ​ប្រហាក់ប្រហែល​នឹង​កម្ពុជា ខណៈ​ចំណូល​របស់​នាង មាន​កម្រិត​ខ្ពស់​គួរសម​ដែរ​។

​ជា​កូន​ទី​៦​ក្នុងចំណោម​បងប្អូន​៧​នាក់ ក្នុង​គ្រួសារ​ដែលជា​ជីវភាព​ធ​ម្យ​ម គ្រឹ​ស្នា រំភើបចិត្ត​ជាខ្លាំង ពីព្រោះ នៅ​ប៉ុន្មាន​ខែ​ខាង​មុននេះ នាង​មានឱកាស​ជិះ​យន្តហោះ​ទៅ​សិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជឿនលឿន និង​ល្បីល្បាញ​ខ្លាំង​ផ្នែក​កសិកម្ម​។ មុន​ទៅ​បន្ត​ការសិក្សា គ្រឹ​ស្នា មិន​កំណាញ់ ក្នុងការ​ចែករំលែក​ប​ទ​ពិសោធន៍ និង​ដំណឹង​មួយចំនួន អំពី​ឱកាស​ទៅ​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល​ឡើយ​។  

គ្រឹ​ស្នា រៀបរាប់​ដូច្នេះ​៖ 
   




 

Tag:
 មន គ្រឹ​ស្នា​
  កសិកម្ម​
  ​អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com