ពីនេះ ពីនោះ
ពាក្យ «​សម្ព័ន្ធ​» មានន័យ​ដូចម្តេច​?
28, Jun 2017 , 7:04 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​«​សម្ព័ន្ធ​» ឬ «​សម្ពន្ធ​» ជា​នាមសព្ទ មានន័យថា ការចងភ្ជាប់​គ្នា​, ការតភ្ជាប់​គ្នា​, ដំណើរ​ទាក់ទង​រកគ្នា​។​ល​។ ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា «​ការ​ចងពន្ធ គឺជា​ការ​ចងមេត្រី​ជា​ដន្លង​នឹង​គ្នា ឬ​ការ​ដណ្ដឹង​កូនស្រី​ឲ្យ​កូនប្រុស​» , ចង់​ធ្វើ​សម្ពន្ធ​នឹង​គ្នា​។ នេះ​ជា​សេចក្តីពន្យល់​នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត​។​



​សម្ពន្ធជាតិ ជាតិ​ផ្សេងគ្នា​ដែល​រួមរស​ជា​ស្វាមីភរិយា​។ សម្ពន្ធមិត្ត ឬ —​មិត្រ គឺ​មិត្រ​ដែល​ចង​សេចក្ដី​រាប់អាន​ដោយបាន​ប្ដេជ្ញា ឬ សន្យា​គ្នា​យ៉ាង​មាំមួន ។ សម្ពន្ធមេត្រី ការ​រាប់អាន​គ្នា​តាម​ចំណង​ប្ដេជ្ញា ឬ​សន្យា​ដ៏​មាំមួន​។ សម្ពន្ធពង្ស ឬ —​វង្ស គឺ​វង្ស​ដែល​ភ្ជាប់​ជា​ញាតិ​គ្នាតៗ​មក​មិន​ដាច់ ឬ​វង្ស​ដែល​ជាប់​ទងគន្លង​ជា​ញាតិ​នឹង​គ្នា​។ ល ៕


© រក្សាសិទ្ធិដោយ thmeythmey.com