រថយន្ត
អត្ថបទពាណិជ្ជកម្ម
រថយន្តម៉ាកChevrolet នឹងមានប្រូម៉ូសិនពិសេស សម្រាប់អ្នកចូលរួមនៅថ្ងៃពិព័រណ៍អាពាហ៍ពិពាហ៍
×
រាជធានីភ្នំពេញ៖ ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២(Wedding Fair) នឹងមានការចូលរួមពីក្រុមហ៊ុនរថយន្តដ៏ធំម៉ាកChevrolet និង ក្រុមហ៊ុនជាច្រើនប្រមាណ៥០ក្រុមហ៊ុន ដើម្បីជួយសម្រួលដល់គូស្វាមីភរិយាថ្មី ដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍នាពេលខាងមុខនេះ។
Chevrolet ជាម៉ាករថយន្តដ៏ល្បី ដែលនាំចូលផ្តាច់មុខពីសហរដ្ឋអាមេរិក ព្រមទាំងមានឈ្មោះល្បីទូទាំងពិភពលោក។ ក្នុងនោះដែរ រថយន្តម៉ាក Chevrolet ក៏បានពង្រីកសក្តានុពលរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។
លោកស្រី ហៃ រដ្ឋា ប្រធានផ្នែកលក់នៃក្រុមហ៊ុនយូណាយធីត អូតូ ត្រេឌីង បានមានប្រសាសន៍ថា៖«នេះជាកិត្តិយសបំផុតដែលក្រុមហ៊ុនចែកចាយរថយន្តម៉ាក Chevrolet បានចូលរួមក្នុងការដាក់តាំងបង្ហាញរថយន្តដ៏ប្រណិតរបស់ខ្លួន នៅក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២នេះ នៅសាលកោះពេជ្រថ្ងៃទី ២២ និង២៣ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ។ ការដាក់តាំងបង្ហាញនេះ ដើម្បីផ្តល់ជូននៅប្រូម៉ូសិន ក៏ដូចជាណែនាំជូនម៉ូឌែលថ្មីៗនៃរថយន្តម៉ាក Chevrolet គឺ Cruze និង Malibu ដែលទើបតែនាំចូលយ៉ាងថ្មីស្រឡាងទៅកាន់គូស្វាមីភរិយាថ្មី ដែលមានគម្រោងទិញរថយន្តបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច»។
លោកស្រី រដ្ឋា បានបន្ថែមថា៖«អ្នកដែលបានកក់ ឬក៏ទិញរថយន្តម៉ាក Chevrolet ម៉ូឌែលណាមួយ នៅថ្ងៃពិព័រណ៍ផ្ទាល់នឹងទទួលបាននូវការធានាគុណភាពរយៈពេល៣ឆ្នាំ ឫ ១០០,០០០គីឡូម៉ែត្រ រួមជាមួយការធានាថែទាំរយៈពេល៣ឆ្នាំ ឫ ៦០,០០០គីឡូម៉ែត្រ ដែលមានដូចជា៖ ការប្តូរប្រេងម៉ាស៊ីន, តម្រង់ប្រេងម៉ាស៊ីន, តម្រង់ប្រេង, ប្រេងប្រអប់លេខ, អាគុយ, ផ្លិតទឹក, ស្បែកហ្វ្រាំង, តម្រង់ខ្យល់, ប្រេងសម្រាប់ប្រព័ន្ធកាពីតាល់, តម្រង់ម៉ាស៊ីនត្រជាក់ និងបញ្ចូលហ្គាសម៉ាស៊ីនត្រជាក់ជាដើម»។
ពិសេសជាងនេះទៅទៀត សម្រាប់គូស្នេហ៍ទាំងអស់ដែលមានទឹកប្រាក់ត្រឹមតែ៥,០០០ដុល្លារ ក៏អាចនឹងក្លាយជាម្ចាស់រថយន្ត Chevrolet មួយដ៏ស្រស់ស្អាតផងដែរ។ ដើម្បីទទួលបានព័តមានលម្អិតសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ ០៩៥ ៥៥៥ ៨៣២/០១២ ៥២៣ ០៣០។
កុំភ្លេចចូលរួមពិព័រណ៍ការតាំងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២នេះអោយសោះ ដើម្បីប្រមូលយកនូវគំនិតល្អៗស្តីពីការរៀបមង្គលការ យល់ដឹងពីរបៀបក្នុងការជ្រើសរើសសម្ភារ អ្នកផ្គត់ផ្គង់សេវាកម្មមង្គលការ និងទទួលបានការប្រឹក្សាយោបល់ពីការដេគ័រឆាក ការតុបតែងកន្លែងថតរូបអនុស្សាវរីយ៍ និងការដេគ័រផ្កានៅមុខក្លោងទ្វារចូល រួមជាមួយនឹងប្រូម៉ូសិនពិសេសៗពីក្រុមហ៊ុនដែលពាក់ព័ន្ធ។
VIDEO
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com