កីឡាជាតិ
ជាតិ
កម្ពុជា​ដាក់បញ្ចូល​ខ្មែរ​អាមេរិកាំង​ក្នុង​ក្រុម​បាល់បោះ​ជម្រើសជាតិ ដើម្បី​ប្រកួត​ស៊ី​ហ្គេម​
05, Aug 2017 , 7:59 pm        
រូបភាព
ក្រុម​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា​ត្រៀម​លក្ខណៈ​ចូលរួម​ប្រកួត​ក្នុង​កីឡា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នៅ​ក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។
ក្រុម​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា​ត្រៀម​លក្ខណៈ​ចូលរួម​ប្រកួត​ក្នុង​កីឡា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នៅ​ក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ដើម្បី​ក្លាយជា​ក្រុម​ឈ្នះ​មួយ គឺ​ត្រូវការ​កម្លាំងចិត្ត​ប្ដេជ្ញា​មុតមាំ​។ ហើយ​ក្រុម​បាល់បោះ​ជម្រើសជាតិ​កម្ពុជា គឺមាន​ពោរពេញ​ដោយ​កម្លាំង​ចិត្តខ្លាំង ចំពោះ​ការចូលរួម​ប្រកួត​កីឡា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា «​ស៊ី​ហ្គេម​» (SEAP Games) នៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨ ដល់ ៣០ ខែសីហា ខាងមុខនេះ​។​

​ប្រធាន​ក្រុម​បាល់បោះ​ជម្រើសជាតិ​កម្ពុជា លោក Pek Mith អាយុ ៣១​ឆ្នាំ បាន​ថ្លែងប្រាប់ VOA ថា ក្រុម​របស់លោក​នឹង «​លេង​ឲ្យ​អស់ពី​កម្លាំងចិត្ត​»​។ លោក Pek ដែលជា​កីឡាករ​លេង​នៅ​ទីតាំង​កណ្តាល បាន​បន្តថា​៖

«​ពួកយើង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទាំងមូល​។ ហើយ​ពួកយើង​ក៏​តំណាង​ឲ្យ​ជនរួមជាតិ​នៅ​មាតុភូមិ​យើង និង​នៅទីនេះ​ផងដែរ គឺ​នៅ​សហរដ្ឋអាមេរិក​»​។​

​យ៉ាងណាក្តី ក្រុម​បាល់បោះ​ជម្រើសជាតិ​កម្ពុជា​យល់ស្រប​ថា កម្ពស់​ខ្ពស់​នឹង​ជា​កត្តា​មួយ​ជួយ​ដល់​ការប្រកួត​របស់​ពួកគេ​។ កីឡា​ស៊ី​ហ្គេម ជា​កម្មវិធី​ប្រកួត​កីឡា​ច្រើន​ប្រភេទ​មួយ ស្រដៀង​ទៅនឹង​កីឡា​អូឡាំពិក ដែល​អនុញ្ញាត​ឲ្យ​ក្រុមកីឡា​នានា​ដាក់បញ្ចូល​កីឡាករ​កើត​នៅ​បរទេស ឬ​ធំ​ដឹងក្តី​នៅ​បរទេស ដរាបណា​កីឡាករ​ទាំងនោះ​លេង​ឲ្យ​ប្រទេស​កំណើត​របស់​ម្តាយ​ឪពុក​ខ្លួន​។​

​ស្របពេល​ក្រុម​កំពុង​ត្រៀមលក្ខណៈ​ចេញ​ប្រកួត​នៅក្រៅ​ប្រទេស​នា​ឆ្នាំនេះ ក្រុម​បាល់បោះ​ជម្រើសជាតិ​កម្ពុជា​កំពុង​រំពឹង​លើ​កីឡាករ​ផ្នែក​ប្រយុទ្ធ លោក Sophoeun Oeun កម្ពស់​១,៩៣​ម៉ែត្រ ដែល​លោក​ជា​កីឡាករ​អាជីព​ប្រចាំ​ក្រុម​បាល់បោះ Saigon Heat​។​

​ចុច​ទស្សនា​៖ កម្ពុជា​ដាក់បញ្ចូល​ខ្មែរ​អាមេរិកាំង​ក្នុង​ក្រុម​បាល់បោះ​ជម្រើសជាតិ ដើម្បី​ប្រកួត​ស៊ី​ហ្គេម​

​ប៉ុន្តែ​លើសពី​ការចូលរួម​ប្រកួត ក្រុម​បាល់បោះ​ជម្រើសជាតិ​កម្ពុជា​ចង់បាន​មេដាយមាស​ផងដែរ​។ ប្រសិនជា​ទទួលបាន​ជោគជ័យ ក្រុម​បាល់បោះ​ជម្រើសជាតិ​កម្ពុជា នឹង​កា្ល​យ​ជា​ក្រុម​ការពារ​ជើងឯក នៅពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០២៣​។​

​បន្ថែម​ពីលើ​នេះ​ទៀត វា​នឹង​ជា​រឿង​ដ៏​អស្ចារ្យ​មួយ ប្រសិនបើ​ក្រុម​បាល់បោះ​ជម្រើសជាតិ​កម្ពុជា អាច​បំបាក់​ក្រុម​បាល់បោះ​ជម្រើសជាតិ​ហ្វីលីពីន ដែលជា​ក្រុម​ឈ្នះ​មេដាយមាស​ជាប់​ជានិច្ច តាំងពី​ការប្រកួត​បាល់បោះ​ក្នុង​កីឡា​ស៊ី​ហ្គេម​ចាប់ផ្តើម​ក្នុង​ឆ្នាំ ១៩៧៧ លើកលែងតែ​ក្នុង​ឆ្នាំ ១៩៨៩ ដែល​ម៉ាឡេស៊ី​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​។​

​ជាមួយនឹង​មហិច្ឆតា​ដូចនេះហើយ ទើប​ក្រុម​បាល់បោះ​កម្ពុជា ដាក់បញ្ចូល​កីឡាករ ១០​រូប ដែលមាន​ប្រាំបួន​នាក់​ពី​សហរដ្ឋអាមេរិក និង​ម្នាក់​ពី​កាណាដា ដែល​កីឡាករ​ទាំងអស់​មា​នក​ម្ព​ស់រ​វាង ១,៦៥ ម៉ែត្រ ដល់ ១,៩៣​ម៉ែត្រ​។ កីឡាករ​ទាំង ១០​រូបនេះ នឹង​ជួយ​ក្រុម​បាល់បោះ​ជម្រើសជាតិ​កម្ពុជា ដែលមាន​កីឡាករ​សរុប ១២​នាក់ ក្នុងការ​ប្រកួត​ស៊ី​ហ្គេម ដែល​ធ្វើឡើង​រាល់​ពីរ​ឆ្នាំ​ម្តង នៅ​ប្រទេសមួយ​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ ដែលមាន សរុប ១១ ប្រទេស​។

​លោក Rayvon Fouche សាស្ត្រាចារ្យ​រង និង​ប្រធាន​ផ្នែក​សិក្សា​ពី​សហរដ្ឋអាមេរិក​នៅ​មហាវិទ្យាល័យ Purdue បាន​ប្រាប់ VOA ថា ប្រវត្តិ​កីឡា​នៅ​សហរដ្ឋអាមេរិក​បង្ហាញ​ថា ក្រុម ដែល​ទទួលបាន​ជ័យជម្នះ គឺ​ត្រូវបាន​ជំរុញ​ពីក្រោយ​ដោយ «​កិច្ចប្រឹងប្រែង និង​បំណងប្រាថ្នា​» របស់​សា​ម៉ី​ខ្លួន​កីឡាករ​ម្នាក់ៗ​។​

​លោក​បាន​ថ្លែងថា​៖ «​ហើយ​ខ្ញុំ​គិតថា កម្លាំងចិត្ត​គឺ សំខាន់​ខ្លាំងណាស់​»​។​

​ការសិក្សា​ស្រាវជ្រាវ​របស់លោក Fouche ទៅលើ​ទំនាក់ទំនង​រវាង​កីឡា បច្ចេកវិទ្យា និង​វប្បធម៌ នៅ​សតវត្ស​ទី​២១ បាន​បង្ហាញថា ក្រុម​ដែលមាន​កីឡាករ​មិនសូវ​ខ្លាំង ប៉ុន្តែ​មាន​ឆន្ទៈ​ខ្ពស់ តែងតែ​យកឈ្នះ​ក្រុម ដែល​គ្រាន់​តែមាន​កីឡាករ​មាន​ទេពកោសល្យ​។​

«​នេះ​ជា​ហេតុផល ដែល​វប្បធម៌ និង​សហគមន៍ ក៏ដូចជា​អត្តសញ្ញាណ​នៅក្នុង​កីឡា មាន​សារៈសំខាន់​»​។

​លោក​បាន​បន្ថែមថា​៖

«​ហេតុ​ដូច្នេះហើយ ទើប​មនុស្ស​ទូទៅ​ស្រឡាញ់​កីឡា​ស៊ី​ហ្គេម និង​កីឡា​អូឡាំពិក ដោយសារតែ​ការប្រកួត គឺ​ដើម្បី​មាតុភូមិ​របស់​អ្នក និង​សម្រាប់​ពលរដ្ឋ​ដែលមាន​អត្តសញ្ញាណ និង​វប្បធម៌​ដូច​អ្នក​។ ការណ៍​នេះ​ធ្វើ​ឲ្យ​អ្នក​ព្យាយាម​ប្រកួត តាមរបៀប ដែល​អ្នក​មិន​ធ្លាប់​បានធ្វើ​ពីមុនមក​»​។​

​នៅក្នុង​ឆ្នាំ ២០០៧ កីឡាករ​បាល់បោះ​ផ្នែក​ការពារ លោក Sophean Toun អាយុ ៣១​ឆ្នាំ គឺជា​កីឡាករ​ខ្មែរ​អាមេរិកាំង​ដំបូង​គេ នៅក្នុង​ក្រុម​បាល់បោះ​ជម្រើសជាតិ​កម្ពុជា​។ លោក​និយាយថា មោទនភាព​ជាតិ ជា​កត្តា​ជំរុញ​ទឹកចិត្ត​កីឡាករ​កើត​នៅ​បរទេស​ឲ្យ​មក​ចូលរួម​ប្រកួត​។ លោក​បាន​ថ្លែងថា​៖

«​ខ្ញុំ​មាន​អារម្មណ៍​ថា នេះ​ជា​កាតព្វកិច្ច​របស់​យើង ដែល​ត្រូវ​ប្រឹងប្រែង​នៅក្នុង​ការប្រកួត​បាល់បោះ ដើម្បី​មោទនភាព ដែល​គ្រប់គ្នា​មាន​ជា ពលរដ្ឋ​កម្ពុជា​»​។​

​មោទនភាព​ជាតិ ជា​កត្តា​ជំរុញ​ចិត្ត​មួយ​ដល់​លោក Sokhary Chau អាយុ ៤៤​ឆ្នាំ ដែល​លោក​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ច្បាប់​មួយ​នៅ​ក្រុង Boston​។ នាពេល​បច្ចុប្បន្ន ជា​ប្រធាន​សមាគម​បាល់បោះ​អាមេរិក​កម្ពុជា ទើបតែ​បង្កើត​ថ្មី​មួយ នៅ​ក្រុង Lowell រដ្ឋ Massachusetts​។ លោក​កំពុង​ស្នើ​ដល់​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ឲ្យ​ជួយឧបត្ថម្ភ​ដល់​កីឡាករ​ខ្មែរ​អាមេរិកាំង​។ យ៉ាងណាក្តី កីឡាករ​ខ្មែរ​អាមេរិកាំង ត្រូវ​រ៉ាប់រង​លើ​ចំណាយ​ដោយ​ខ្លួនឯង ដើម្បី​ចូលរួម​ប្រកួត​នៅក្នុង​កីឡា​ស៊ី​ហ្គេម​។​

​លោក Sokhary យល់ថា កីឡាបាល់បោះ​ជា​មធ្យោបាយ​មួយ​ដើម្បី​ពង្រឹងកម្លាំង​សាមគ្គីភាព​នៅក្នុង​សហគមន៍​។ លោក​បាន​និយាយថា​៖

«​សម្រាប់​អ្នក​ដែល​លេង​កីឡា​ជាទូទៅ ពួកគេ​ធ្វើ​បានល្អ​នៅ​សាលា ក៏ដូចជា​នៅក្នុង​ជីវិត​របស់​ពួកគេ​»​។​

​លោក​បាន​បន្ថែមថា​៖

«​ហើយ​ពួកគេ​បាន​ក្លាយជា​អ្នកដឹកនាំ​។ នៅពេល​ពួកគេ​ប្រកួត ពួកគេ​គិតពី​សីលធម៌​ល្អ​ក្នុង​ការប្រកួត និង​របៀប​លេង​ស្រុះគ្នា​ក្នុង​ក្រុម​»​។​

​លោក Sokhary បាន​លើកឡើងថា ការចូលរួម​ប្រកួត​កីឡាបាល់បោះ​នេះ​មាន​ផលប្រយោជន៍​មួយទៀត គឺ​ជួយ​លុបបំបាត់​ភាពមិន​ចុះសម្រុង​គ្នា​នៅក្នុង​សហគមន៍​ខ្មែរ​អាមេរិកាំង​។ លោក​បាន​និយាយថា​៖

«​កីឡា​នាំ​ឲ្យ​មនុស្ស​រួម​សាមគ្គី​គ្នា​។ មិន​ថា អ្នកជា​អ្នកមាន ឬ​អ្នកក្រ​ទេ​... គឺ​ទាំងអស់គ្នា​គាំទ្រ​ក្រុម​ខ្លួនឯង​ផ្ទាល់​។ ហើយ​ក្នុងករណីនេះ យើង​គាំទ្រ​ប្រទេស​របស់​យើង​»​។

​លោក Austin Koledoye អាយុ ៥០​ឆ្នាំ ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ដែល​រស់នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ២០០៧​មក​។ លោក​ជា គ្រូបង្វឹក​ក្រុម​បាល់បោះ​ជម្រើសជាតិ​កម្ពុជា​ផ្ទាល់​។ លោក​បាន​ថ្លែងថា មិនមែនជា​រឿង​ខុសពី​ធម្មតា​នោះទេ ដែល​ប្រទេស​នានា​ស្វះ​ស្វែងរក​កីឡាករ​ល្អ​បំផុត​នោះ មិន​ថា កីឡាករ​ទាំងនោះ​មាន​សញ្ជាតិ​ណាមួយ​នោះទេ​។ លោក​បាន​បន្ថែមថា កីឡាករ ដែល​លោក​បាន​នាំមក​ចូលក្នុង​ក្រុម​មិនមែនជា «​ជនបរទេស​» ឡើយ​។ កីឡាករ​ទាំងនោះ​ជា ជនជាតិខ្មែរ ហើយ​ការចូលរួម​របស់​ពួកគេ នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា ដែល​ឥឡូវនេះ មានឈ្មោះ​មួយ​នៅក្នុង​វិស័យ​បាល់បោះ​អន្តរជាតិ​។ លោក Austin បាន​និយាយថា​៖

«​នេះ​ជា​រឿងរ៉ាវ​ជោគជ័យ​មួយ​។ គ្មាន​នរណាម្នាក់​គិតស្មាន​ថា ប្រទេស​កម្ពុជា​នឹងមាន​ជោគជ័យ​ដូចនេះ កាលពី ១៥​ឆ្នាំមុន​ទេ​»​។​

​លោក Fouche និយាយថា កីឡាករ ដែល​មកពី​សហរដ្ឋអាមេរិក មាន​កាយសម្បទា និង​បច្ចេកទេស​ខ្លាំង​ជាង​កីឡាករ​ក្នុងស្រុក ពីព្រោះ​ពួកគេ​មាន​កម្ពស់​ខ្ពស់ អាហារ​បំប៉ន​ល្អ និង​ទទួល​បានការ​បង្វឹក​ល្អ​។ ទាំងនេះហើយ​ជា​កត្តា ដែល​នាំ​ឲ្យ​មានការ​អាក់អន់ចិត្ត​នៅក្នុង​ក្រុម ដែលមាន​កីឡាករ​ចម្រុះ​គ្នា​។ លោក​បាន​និយាយថា​៖

«​គេ​អាច​គិតថា នេះ​ជា​ប្រទេស​របស់ខ្ញុំ​។ វប្បធម៌​របស់ខ្ញុំ​។ អត្តសញ្ញាណ​របស់ខ្ញុំ​។ តែ​ក្រោយមក មាន​អ្នកដទៃ ដែល​មិនសូវ​យល់ដឹង​ពីអ្វី​ទៅជា ការរស់នៅ​ប្រចាំ​នៅ​កម្ពុជា ឬ​មាន​អ្នក​ពី​ស្រុក​ផ្សេង មក​ចូលរួម ហើយ​និយាយថា ឥឡូវនេះ គឺ​ពួកគេ​ជា​អ្នកតំណាង​ឲ្យ​ក្រុម​ជម្រើសជាតិ​។ ពិតណាស់ ការណ៍​នេះ​នឹងធ្វើ​ឲ្យ​មានការ​អាក់អន់ចិត្ត​ក្នុង​ក្រុម​»​។​

​លោក Sok Tour អាយុ ៣០​ឆ្នាំ ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ រស់នៅ​ក្រុងភ្នំពេញ​។ លោក​បាន​ចូលនិវត្តន៍​ពី​វិស័យ​កីឡា បន្ទាប់ពី​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ ២០១៥ ហើយ​ឥឡូវនេះ​លោក​ជា គ្រូបង្វឹក​ក្រុម​បាល់បោះ​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ១៧​ឆ្នាំ​។ លោក​បាន​និយាយថា មិនមាន​ការខឹង ឬ​អន់ចិត្ត​ណាមួយ ចំពោះ​កីឡាករ​កើត​នៅ​បរទេស​នោះទេ​។ លោក​បាន​ថ្លែងថា​៖

«​បច្ចេកទេស​របស់​កីឡាករ​កម្ពុជា នៅមានកម្រិត​នៅឡើយ​។ នៅពេល​យើង​ប្រកួត​ដើម្បី​តំណាង​ឲ្យ​កម្ពុជា យើង​ចង់បាន​ខ្មែរ​នៅ​អាមេរិក ពីព្រោះ ពួកគេ​មាន​ជំនាញ​ក្នុងការ​ប្រកួត​បាល់បោះ​។ យើង​ចង់បាន​អ្នកមាន​បទពិសោធន៍ និង​ចង់បាន​ជំនួយ​ពី​ពួកគេ​»​។​

​លោក Koledoye និយាយថា កីឡាករ​ខ្មែរ​អាមេរិកាំង ដើរតួ​សំខាន់​ជា​គំរូ​ដល់​កីឡាករ​ខ្មែរ​ក្នុងស្រុក​។ លោក​បាន​លើកឡើងថា​៖

«​ពួកគេ​ផ្អាក​ការងារ និង​ចាក​ចេញពី​គ្រួសារ ដើម្បី​មកជួយ​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​។ នេះ​ជា​ស្មារតី​ខ្មែរ​ជា​ធ្លុង​មួយ​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com