ជាតិ
តើរដ្ឋអាស៊ានណាដែលមានប្រជាជនតិចជាងគេ?
× ស្របពេលនៃការអនុវត្តគោលការណ៍របស់សហគមន៍សេដ្ឋកិច្ចអាស៊ាន ឬសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ប្រជាជន ក៏ជាកត្តាមួយក្នុងការបង្ហាញពីទំហំនៃទីផ្សារ និងកម្លាំងពលកម្មផងដែរ។ ហើយ វាក៏ជា ផ្នែកមួយដែលអាចទាក់ទាញអ្នកវិនិយោគចូលទៅក្នុងវិនិយោគនៅទីនោះ កាន់តែច្រើនផងដែរ ដ្បិតមានតម្រូវការច្រើន។
ប្រជាជនអាស៊ានសរុប មានប្រមាណជាងប្រាំមួយលាននាក់។ ហើយខាងក្រោមនេះ គឺជាលំដាប់ថ្នាក់ចំនួនប្រជាជនដែលតិចជាងគេរបស់រដ្ឋអាស៊ាន ដែលបានដកស្រង់ចេញពីរបាយការណ៍របស់ធនាគារពិភពលោកឆ្នាំ២០១៦ ៖
១. ព្រុយណេមានចំនួនប្រជាជនសរុប ៤២៣, ១៩៦ នាក់
២. សិង្ហបុរី មានចំនួនប្រជាជនសរុបប្រមាណ ៥, ៦០៧, ២៨៣ នាក់
៣. ឡាវមានចំនួនប្រជាជនសរុបប្រមាណ ៦, ៧៥៨, ៣៥៣ នាក់
៤. កម្ពុជាមានចំនួនប្រជាជនសរុបប្រមាណ ១៥, ៧៦២, ៣៧០ នាក់
៥. ម៉ាឡេស៊ី មានចំនួនប្រជាជនសរុបប្រមាណ ៣១, ១៨៧, ២៦៥ នាក់
៦. មីយ៉ាន់ម៉ា មានចំនួនប្រជាជនសរុបប្រមាណ ៥២, ៨៨៥, ២២៣ នាក់
៧. ថៃ មានចំនួនប្រជាជនសរុបប្រមាណ ៦៨, ៨៦៣, ៥១៤ នាក់
៨. វៀតណាម មានចំនួនប្រជាជនសរុបប្រមាណ ៩២, ៧០១, ១០០ នាក់
៩. ហ្វីលីពីន មានចំនួនប្រជាជនសរុបប្រមាណ ១០៣, ៣២០, ២២២ នាក់
១០. ឥណ្ឌូណេស៊ីមានចំនួនប្រជាជនសរុប ២៦១, ១១៥, ៤៥៦ នាក់ ៕
© រក្សាសិទ្ធិដោយ thmeythmey.com