ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ថ្នាំ​ប្រភេទ Ibuprofen ទំនងជា​ប្រឈម​ខ្ពស់​នឹង​ជំងឺ​គាំងបេះដូង​
03, Oct 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សេចក្តីរាយការណ៍​មួយ​ពី Daily Mail បាន​ឲ្យ​ដឹងថា ការ​លេបថ្នាំ​បំបាត់​ការឈឺចាប់​រយៈពេល​មួយ​សប្តាហ៍​អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​គាំងបេះដូង​បាន​។ រឿងនេះ​គឺ​ផ្អែកទៅលើ​ការវិភាគ​ថ្មី​មួយ​រវាង​ការប្រើ​ថ្នាំ​ប្រភេទ Ibuprofen និង ការ​ប្រឈម​ជំងឺ​គាំងបេះដូង​។​



​អ្នកស្រាវជ្រាវ​បានធ្វើការ​សង្កេត​ទៅលើ​ទិន្នន័យ​មនុស្ស​ចំនួន ៤៤៦៧៦៣​នាក់ ហើយ​បាន​រកឃើញ​អំណះអំណាង​មួយចំនួន​ថា ការប្រើ​ថ្នាំ​ពពួក Non-steroidal Anti-inflammatory Drugs (NSAIDs) អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​បាន​នៅពេល​ប្រើ​ជាប់​គ្នា​រយៈពេល​មួយ​សប្តាហ៍​។ ការសិក្សា​បាន​រកឃើញថា ការ​ប្រឈម​នេះ​នឹង​ខ្ពស់បំផុត​នៅពេល​ប្រើ​ក្នុង​កម្រិត​កាន់តែ​ខ្ពស់​។​

​ខណៈពេលដែល​ការសិក្សា​នេះ​ប្រាប់​យើង​ថា ការប្រើ​ថ្នាំ​ពពួក NSAIDs ទំនងជា​បណ្តាល​ឲ្យ​កើត​ជំងឺ​គាំងបេះដូង​មែន​ក៏ដោយ​តែ​វា​មិនមែន​បញ្ជាក់ថា ជា​មូល​ហេតុដែល​នាំ​ឲ្យ​កើត​ជំងឺ​នេះឡើយ ហើយ​ការប្រឈមមុខ​នឹង​ជំងឺ​នេះ​ក៏មាន​ការប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​ង​ដែរ​។​

​បើសិនជា​អ្នក​ឧស្សាហ៍​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​ថា តើ​មាន​មូលហេតុ​ដែល​ត្រូវ​ព្យាបាល​ឬ​អត់ ឬ​អាច​ប្រើ​វិធី​បំបាត់​ការឈឺចាប់​ណា​ផ្សេង​ដូចជា​ការព្យាបាល​ដោយ​ធ្វើ​ចលនា​ជាដើម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com