ជាតិ
បេក្ខភាព​បវរកញ្ញា​តំណាង​កម្ពុជា ចង់​ក្លាយជា​គំរូ​សម្រាប់​ក្មេងៗ​ទាក់ទង​នឹង​ការអប់រំ​
11, Nov 2017 , 10:39 pm        
រូបភាព
 
​កញ្ញា យស ប៉ូ​លី​ណា  ចង់​បង្រៀន​ក្មេងស្រី ឬ​ក្មេងៗ​ផ្សេងទៀត​ឲ្យ​ចេះ​និយាយ​ភាសា​អង់គ្លេស ពិសេស​ក្មេងៗ នៅក្នុង​ខេត្តបាត់ដំបង​។ បាត់ដំបង​ជាទី​កន្លែង​កំណើត​របស់​ម្តាយ​នាង​។  សម្រាប់​យុវតី​វ័យ​២៥​ឆ្នាំ​រូបនេះ ការអប់រំ​មាន​សារសំខាន់​យ៉ាងខ្លាំង​។ យស ប៉ូ​លី​ណា បញ្ជាក់​ដូច្នេះ​៖«​សម្រាប់​ខ្ញុំ ការអប់រំ និង​ព័ត៌មាន​គឺជា​អំណាច​មួយ​។ ដូច្នេះ​ខ្ញុំ​ជឿថា ប្រសិនបើ​យើង​រៀន​និយាយ​ភាសា​អង់គ្លេស និង​ទទួលបាន​ការអប់រំ​ខ្ពស់ ខ្ញុំ​គិតថា​យើង​អាច​រក​ការងារ​បានល្អ​»​។ បេក្ខភាព​បវរកញ្ញា​តំណាង​កម្ពុជា ក៏​ចង់​ធ្វើជា​គំរូ​សម្រាប់​ក្មេង ដើម្បី​ឲ្យ​ពួកគេ​យល់ថា​ការអប់រំ​ពិតជា​សំខាន់ ហើយ​បើ​គ្មាន​ការអប់រំ​ទេ យើង​មិនអាច​ទៅណា​បានទេ​ក្នុង​មួយជីវិត​។​

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖ 
 



Tag:
 យស ប៉ូ​លី​ណា​
 Yos Paulina
 ​ អប់រំ​
 ​ បវរកញ្ញា​
  Miss Global 2017
© រក្សាសិទ្ធិដោយ thmeythmey.com