ជាតិ
វីដេអូ
កុមារ​លក់​ក្រមា​នៅ​ប្រាសាទសំបូរព្រៃគុក ចេះ​និយាយ ៦​ភាសា​
13, Nov 2017 , 11:44 am        
រូបភាព
​កំពង់ធំ​៖ ក្នុង​បរិវេណ​តំបន់​ប្រាសាទសំបូរព្រៃគុក មាន​ក្មេងប្រុស​-​ស្រី​តូចៗ​ប្រមាណ ១០​នាក់  ដើរ​លក់​ក្រមា ឲ្យ​ភ្ញៀវទេសចរ​។  ក្នុងចំណោម​កុមារ​ទាំងនេះ មាន​កុមារ​មួយចំនួន អាច​និយាយ​ភាសាបរទេស បានរហូតដល់​ទៅ ៦​ភាសា រួមមាន ភាសា​អង់គ្លេស បារាំង ជប៉ុន អ៊ីតាលី អាឡឺម៉ង់ និង​អេ​ស្ប៉ា​ញ​ជាដើម​។ ប៉ុន្តែ​ពួកគេ​អាច​ប្រើប្រាស់​បានតែ​ក្នុង​ក្របខណ្ឌ​ស្នើ​ឲ្យ​ភ្ញៀវ​ជួយ​ទិញ​ក្រមា​របស់​ពួកគេ​ប៉ុណ្ណោះ​។ ពួកគេបាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពួកគេ​ចេះ​ពី​មគ្គុទេសក៍​ទេសចរ ដែល​នាំ​ភ្ញៀវ​បរទេស​មក​ទស្សនា​តំបន់​ប្រាសាទសំបូរព្រៃគុក ដែល​កាន់តែ​កើនឡើង បន្ទាប់ពី​ប្រាសាទ​នេះ ត្រូវបានចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ក្មេងៗ​ទាំងនេះ អះអាងថា ចំណូល​បាន​ពី​ការលក់ ពួកគេ​យកទៅ​ទិញ​ក្រមា​សម្រាប់​លក់​បន្ត និង​ទិញ​សម្ភារ​សិក្សា​របស់​ពួកគេ​។​



​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖










Tag:
 លក់​ក្រមា​
  សំបូរ​ព្រៃ​គុក​
  កំពង់ធំ​
© រក្សាសិទ្ធិដោយ thmeythmey.com