កីឡាអន្តរជាតិ
អន្តរជាតិ
លោក Tony Pulis ជា​អ្នកចាត់ការ​ទី​៥ នៅ EPL ត្រូវបាន​បញ្ចប់​តំណែង​
21, Nov 2017 , 1:50 pm        
រូបភាព
​លោក Tony Pulis ត្រូវបាន​ក្លិប West Bromwich Albion បញ្ឈប់​ពី​តំណែង​អ្នកចាត់ការ​ទូទៅ​បន្ទាប់ពី​ដឹកនាំ​ក្រុម​មិនបាន​ល្អ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៧ ក្បែរ​តំបន់​ត្រូវ​កាត់ចោល​ពី​ក្របខណ្ឌ Premier League​។​



​ក្រោម​ការដឹកនាំ​១២​ប្រកួត​ក្នុង​លី​ក​កំពូល​អង់គ្លេស​កន្លងមក​របស់​អ្នកចាត់ការ​សញ្ជាតិ​វេ​លស៍ វ័យ​៥៩​ឆ្នាំ ក្រុម​រហស្សនាម Baggies ឈ្នះ​តែ​ពីរ​ប្រកួត​ដំបូង​ប៉ុណ្ណោះ ហើយ​១០​ប្រកួត​ចុងក្រោយ​ទទួលបាន​ត្រឹម​ស្មើ​និង​ចាញ់​។​

​ការប្រកួត​ចុងក្រោយ​ចាញ់​ក្រុម Chelsea ក្នុងផ្ទះ​ខ្លួនឯង​រហូត ៤-០ កាលពី​ថ្ងៃ​សោ​រ៍​ទី​១៨ ខែវិច្ឆិកា ទើប West Bromwich សម្រេច​ដក​លោក Pulis ចេញពី​តំណែង​តែម្តង​។​
​ដោយសារ​មិនទាន់​រក​អ្នក​ជំនួស​តំណែង​បាន លោក Gary Megson ដែលជា​ជំនួយការ​គ្រូបង្វឹក​បច្ចុប្បន្ន​នឹងត្រូវ​ឡើងកាន់​កាន់កាប់​ក្រុមបណ្តោះអាសន្ន​សិន​។​

​សូមបញ្ជាក់ថា លោក Pulis ជា​អ្នកចាត់ការ​ទូទៅ​ទី​៥​ហើយ​ដែល​ត្រូវបាន​បញ្ចប់​ពី​តំណែង​ពី​ក្រុម​ក្នុង​ក្របខណ្ឌ Premier League រដូវ​កាល​នេះ បន្ទាប់ពី លោក Frank de Boer ដែល​ត្រូវ Crystal Palace បណ្តេញចេញ​ក្រោយ​ដឹកនាំ​បាន​៧៧​ថ្ងៃ លោក Craig Shakespeare បាន​ចាក​ចេញពី Leicester ក្នុង​រយៈពេល​ត្រឹមតែ​៤​ខែ​បន្ទាប់ពី​ចុះកិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​។ លោក Ronald Koeman ចេញពី Everton និង លោក Slaven Bilic ចេញពី West Ham៕



Tag:
 បាល់ទាត់​
  West Bromwich
  Tony Pulis
© រក្សាសិទ្ធិដោយ thmeythmey.com