អន្តរជាតិ
អតីត​ប្រធានាធិបតី អេ​ហ្ស៊ី​ប​ត្រូវ​កាត់ទោស​ឲ្យ​ជាប់គុក​៣​ឆ្នាំ​ពីបទ​ប្រមាថ​តុលាការ​
01, Jan 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​តុលាការ​ប្រទេស​អេ​ហ្ស៊ី​ប​បាន​កាត់ទោស​ដាក់គុក​លោក អតីត​ប្រធានាធិបតី​កាន់សាសនា​ឥស្លាម គឺ​លោក Mohammed Morsi និង​មនុស្ស​ចំនួន​១៩​នាក់​ទៀត​ឲ្យ​ជាប់គុក​៣​ឆ្នាំ ពីបទ​ធ្វើ​សេចក្តីថ្លែងការណ៍​ប្រមាថ​ដល់​ប្រព័ន្ធយុត្តិធម៌​។​



​ក្រុម​ជនជាប់ចោទ​ទាំងអស់​ត្រូវ​ផាកពិន័យ​តាម​ចំនួន​ទឹកប្រាក់​ផ្សេងៗ​គ្នា​។​

​មេធាវី​របស់លោក Morsi បាន​និយាយថា​កូនក្តី​លោក​ទំនងជា​ដាក់ពាក្យ​ប្តឹងទៅ ឧទ្ធរណ៍​ប្រឆាំងនឹង​ការកាត់ក្តី​របស់​សាលាដំបូង​។ លោក​អតីត​ប្រធានាធិបតី​បាន ប្រឈម នឹង​ការចោទប្រកាន់​ជាច្រើន​ចាប់តាំងពី​លោក​ត្រូវបាន​គេ​បណ្តេញ​ចេញពី​មុខតំណែង ហើយក៏​បានទទួល​ការផ្តន្ទាទោស​រយៈពេល​៤៥​ឆ្នាំ​ក្នុង​គុក​រួចហើយ​ដែរ​។​

​លោក Morsi ត្រូវគេ​ចាប់ខ្លួន​បន្ទាប់ពី​លោក​ត្រូវ​ក្រុម​យោធា​ប្រទេស​អេ​ហ្ស៊ី​ប​បាន បណ្តេញ​លោក​ចេញពី​មុខតំណែង​កាលពី​ខែមិថុនា​ឆ្នាំ​២០១៣​។ លោក​ត្រូវគេ​ឃុំ ខ្លួន បន្ទាប់ពី​លោក​បដិសេធ​ការដាក់​ឳ​សាន​វាទ​ឲ្យ​ធ្វើការ​បោះឆ្នោត​ប្រជាមតិ​ចំពោះ​ការគ្រប់គ្រង​អំណាច​របស់លោក ដែល​ក្រោយមក​បង្ក​ទៅជា​បាតុកម្ម​តវ៉ា​យ៉ាង​ធំ​នោះ​។​ក្រុម​អ្នក​កាន់សាសនា​ឥស្លាម​ជាច្រើន​ពាន់​នាក់​ត្រូវគេ​ចាប់ខ្លួន​និង​កាត់ទោស​បន្ទាប់ពី​មានការ​បណ្តេញ​លោក Morsi ពីមុខ​តំណែង​នោះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com