ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារពេលព្រឹកដែលធ្វើឲ្យសុខភាពល្អ មានអ្វីខ្លះទៅ?
× នៅពេលព្រឹក អ្នកគួរតែជ្រើសរើសអាហារទាំងឡាយខាងក្រោមមកញ៉ាំ ទើបធ្វើឲ្យអ្នកមានសុខភាពល្អ ហើយមានកម្លាំងបំពេញការងារ។ តើមានអ្វីខ្លះទៅ?
អ្នកគួរតែបរិភោគអាហារពេលព្រឹកដែលមាននំបុ័ង ឬនំប៉ាវអត់ស្នូលជាដើម។ ម្យ៉ាងទៀត អ្នកអាចពិសារផលិតផលដែលធ្វើពីទឹកដោះគោ ឬសណ្តែកជាដើម។ ជាពិសេស អ្នកគួរតែញ៉ាំបន្លែ និងផ្លែឈើនៅពេលព្រឹក។ មិនត្រឹមតែប៉ុណ្ណោះ អាហារដែលសម្បូរប្រូតេអ៊ីន ដូចជាពពួកសាច់ អ្នកគួរតែពិសារនៅពេលព្រឹក ទើបធ្វើឲ្យអ្នកមានសុខភាពល្អ។ ក្រោយពេលដែលអ្នកបរិភោគអាហារខាងលើធ្វើជាអាហារពេលព្រឹក នោះអ្នកនឹងមានកម្លាំងបំពេញការងារ និងមិនសូវជួបនឹងគ្រូពេទ្យឡើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com