អត្ថបទពាណិជ្ជកម្ម
«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ពី​ភ្នំ​ឱ​រ៉ា​ល់​ដែល​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​
01, Feb 2018 , 11:33 am        
រូបភាព
លោក បូនី កញ្ញា រស្មី និងក្រុមការងារ ក្នុងដំណើរចុះមកជើងភ្នំឱរ៉ាល់វិញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ
លោក បូនី កញ្ញា រស្មី និងក្រុមការងារ ក្នុងដំណើរចុះមកជើងភ្នំឱរ៉ាល់វិញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ
ដោយ: ថ្មីៗ
​គ្មាន​សេវា​ទូរ​សព្ទ គ្មាន​អ៊ីនធឺណិត​! មិត្ត​រួមការ​ងារ និង​គ្រួសារ​ច្បាស់​ជា​បារម្ភ​។ ប៉ុន្តែ​ផ្ទុយទៅវិញ ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» កំពុង​រីករាយ​ក្នុង​បេសកកម្ម​របស់ខ្លួន​នៅ​ភ្នំ​ឱ​រ៉ា​ល់ ដែល​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​។​
 
៣​យប់​៤​ថ្ងៃ ជា​ដំណើរ​បេសកកម្ម​ដ៏​អស្ចារ្យ​របស់​ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»​។ សហការី​នៃ​សារព័ត៌មាន​ថ្មីៗ សារព័ត៌មាន Fresh News និង​ក្រុមហ៊ុន Mercedes-Benz ក្រោម​កិច្ចសហការ​ជាមួយ​អាជ្ញាធរខេត្ត​កំពង់ស្ពឺ បានធ្វើ​ដំណើរ​ឡើង​ចុះ​ភ្នំ​ឱ​រ៉ា​ល់ ដែលមាន​កម្ពស់​រហូត​ដល់​ទៅ​១៨១៣​ម៉ែត្រ​។​
 



​ចេញពី​ដំណើរ​ពី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករា ក្រុម​អ្នកស្វែងរក​កំណប់​អាថ៌កំបាំង បាន​សម្រាក​មួយ​រាត្រី​នៅ​ជើងភ្នំ​។ បន្ទាប់មក ពួកគាត់​បានចាប់ផ្តើម​បេសកកម្ម​ឡើងលើ «​ប​ព័ត​» ដែល​ខ្ពស់​ជាងគេ​នៅក្នុង​ទឹកដី​សុវណ្ណ​ភូមិ​កម្ពុជា​។ តាម​កម្មវិធី ពួកគាត់​បាន​សម្រាក​មួ​យ​យប់​នៅ​ពាក់កណ្តាល​ភ្នំ មុន​បន្ត​ឡើង​ទៅដល់​កំពូលភ្នំ ។​


 
«​ជម្រាប​បង​ទាំងអស់គ្នា ពេលនេះ​ពួក​ខ្ញុំ​បាន​ចុះ​ដល់​ពាក់​កណ្ដាលផ្លូវ​វិញ​ហើយ​។ សុវត្ថិ​ភាពល្អ ទាំងអស់គ្នា​»​។ នេះ​ជា​ព័ត៌មាន​ដែល​យើង​ទទួលបាន​ពី​កញ្ញា ថា​ន រស្មី សហការី​នៃ​សារព័ត៌មាន​ថ្មី ដែល​បាន​ផ្ញើ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ក្រុមការងារ​នា​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ ជាមួយនឹង​រូប Emoji រីករាយ ។ 



នា​អំឡុង​ចំណាយពេល​ជាង​៧០​ម៉ោង​ជាមួយនឹង​ធម្មជាតិ​ដ៏​ស្រស់បំព្រង​នៅ​ភ្នំ​ឱ​រ៉ា​ល់ ក្រុមការងារ នៃ​សារព័ត៌មាន​ថ្មីៗ សារព័ត៌មាន Fresh News និង​ក្រុមហ៊ុន Mercedes-Benz មិនបាន​ភ្ជាប់​ទំនាក់ទំនង​មក​សហការី​នៅ​ការិយាល័យ និង​ក្រុមគ្រួសារ​របស់ខ្លួន​ឡើយ ពីព្រោះ​ពួកគាត់​មមាញឹក​យ៉ាងខ្លាំង​ក្នុងការ​ស្វែងរក​កំណប់​អាថ៌កំបាំង​ជូន​អ្នកអាន និង​អ្នកទស្សនា​ទាំងអស់​។​



តើ​ពួកគាត់​មាន​អ្វីដែល​យកមក​បង្ហាញជូន​លោក​-​អ្នក​? សូម​រង់ចាំ​អាន​អត្ថបទ ទស្សនា​រូបភាព និង​វីដេអូ​ដែល​នឹង​ផ្សាយ​ជូន​ជា​បន្តបន្ទាប់​។​
 


សូម​អរគុណ​អាជ្ញាធរខេត្ត​កំពង់ស្ពឺ ក្រុមហ៊ុន Star Auto Cambodia និង​ម្ចាស់​ឧបត្ថម្ភ​សំខាន់ៗ​ផ្សេងទៀត ដូចជា  ក្រុមហ៊ុន Serge Comtesse (​ស៊ែ​ក កុង​តេស​) ហាង​លក់ទំនិញ Baby Outlet និង​ក្រុមហ៊ុន​កូកាកូឡា ដែល​ចូលរួម​ក្នុង​បេសកកម្ម​ស្វែងរក​កំណប់​អាថ៌កំបាំង​លើក​ទី​២​នៅ​កម្ពុជា​៕


អត្ថបទទាក់ទង


© រក្សាសិទ្ធិដោយ thmeythmey.com