ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់អាក្រក់ទាំង៥ដែលធ្វើឲ្យប៉ះពាល់ដល់ស្បូនរបស់នារី
× ក្នុងនាមជាមនុស្សស្រីមួយរូប អ្នកគួរតែចេះការពារស្បូនរបស់អ្នកឲ្យបានល្អ ព្រោះវាជាកន្លែងសំខាន់ក្នុងការបន្តពូជ។ ដូចនេះ ទម្លាប់ទាំង៥ខាងក្រោមនេះ អ្នកគួរតែចៀស កុំធ្វើឲ្យសោះ ព្រោះវាអាចប៉ះពាល់ដល់ស្បូនអ្នកជាខ្លាំង។
តើមានអ្វីខ្លះទៅ?
១.នៅមុនពេលដែលអ្នកមានផ្ទៃពោះ ឬកំឡុងពេលដែលអ្នកមានពរពោះ អ្នកគួរតែធ្វើការពិនិត្យស្បូនរបស់អ្នកឲ្យបានត្រឹមត្រូវ ទើបអាចការពារកូនមិនឲ្យមានគ្រោះថ្នាក់បាន។
២.អ្នកមិនគួរធ្វើការពន្លូតកូនចោលច្រើនដងទេ ព្រោះវាអាចធ្វើឲ្យស្បូនអ្នកប្រែជាស្តើង។
៣.ក្រោយពេលដែលអ្នករួមភេទរួច អ្នកគួរតែសម្អាតឲ្យបានស្អាត។ បើពុំដូច្នោះទេ វានឹងអាចនាំមេរោគជាច្រើនចូលទៅក្នុងស្បូននោះ។
៤.អ្នកក៏មិនគួររួមភេទច្រើនដងពេកដែរ ព្រោះវាអាចប៉ះពាល់ដល់អ្នកជាខ្លាំង។
៥.ការរួមភេទនៅពេលមិនទាន់គ្រប់អាយុ និងរួមភេទផ្តេសផ្តាស អាចធ្វើឲ្យស្បូនអ្នកកើតមានបញ្ហាយ៉ាងងាយ។ ដូចនេះ ដើម្បីសុខភាពស្បូនរបស់អ្នក អ្នកគួរតែប្រយ័ត្ន និងការពារឲ្យបានល្អ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com