កីឡាជាតិ
ជាតិ
លោក សៅ សុខា បន្ត​ដឹកនាំ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ក្នុង​អាណ​ត្តិ​ថ្មី​
26, Feb 2018 , 2:13 pm        
រូបភាព
ដោយ:
លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) និង​លោក ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ ដែល​បាន​ផុត​សុពលភាព ត្រូវបាន​អង្គ​មហាសន្និបាត​គាំទ្រ​តាមរយៈ​ការលើកដៃ​ឲ្យ​បន្ត​ធ្វើជា​ប្រធាន និង​អនុប្រធាន​សហព័ន្ធ​រៀងៗ​ខ្លួន​។ ជាមួយគ្នានេះ លោក ឌី វិជ្ជា និង​លោក តែម ម៉ឺន សមាជិក​ប្រតិបត្តិ​ដែល​អស់​សុពលភាព ត្រូវបាន​អង្គ​មហាសន្និបាត​បោះឆ្នោត​គាំទ្រ​ឲ្យ​បន្ត​ធ្វើជា​សមាជិក​ប្រតិបត្តិ​សម្រាប់​អាណត្តិ​នេះ​ផងដែរ​។​



​លោក សៅ សុខា និង​លោក ខៀវ សា​ម៉េ​ត  ដែល​ផុត​សុពលភាព​នៅ​ឆ្នាំ​២០១៨​នេះ ត្រូវបាន​អង្គ​មហាសន្និបាត​តាមរយៈ​ការលើកដៃ គាំទ្រ​ឲ្យ​បន្ត​ធ្វើជា​ប្រធាន និង​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ពី​ឆ្នាំ​២០១៨-២០២២​។ ការសម្រេច​ដោយ​ការលើកដៃ​នេះ បន្ទាប់ពី​គ្មាន​បេក្ខជន​ឈរឈ្មោះ​ប្រជែង​សម្រាប់​តំណែង​ប្រធាន និង​អនុប្រធាន​នេះ​។



​ជាមួយគ្នានេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក៏បាន​រៀបចំ​ការបោះឆ្នោត​ជ្រើស​សមាជិក​ប្រតិបត្តិ​ពីររូប ដើម្បី​ជំនួស​សមាជិក​ប្រតិបត្តិ​ដែល​អស់​សុពលភាព​ផងដែរ​។ ក្នុងនោះ​លោក តែម ម៉ឺន និង​លោក ឌី វិជ្ជា ដែលជា​សមាជិក​ប្រតិបត្តិ​អស់​សុពលភាព ត្រូវបាន​តំណាង​ក្លិប និង​ខេត្ត​ទាំង​៣៩​បោះឆ្នោត​គាំទ្រ​ឲ្យ​ធ្វើជា​សមាជិក​ប្រតិបត្តិ​បន្ត​ក្នុង​អាណត្តិ​នេះ​។ ការបោះឆ្នោត​នេះ​មាន​បេក្ខជន​៣​រូប​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ក្នុងនោះ​លោក តែម ម៉ឺន ទទួលបាន​សម្លេងគាំទ្រ​៣៥​រូប លោក ឌី វិជ្ជា បាន​៣០​រូប និង​លោក ស្រេង សេង ទទួលបាន​សម្លេងគាំទ្រ​១៣​រូប​។​



​សមាជិក​ប្រតិបត្តិ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុ​ជាមាន​១១​រូប​ក្នុងនោះ លោក សៅ សុខា ប្រធាន​, លោក ខៀវ សា​ម៉េ​ត អនុប្រធាន និង​សមា​ជិក៩​រូប​រួមមាន​លោក អ៊ុក សិទ្ធិ​ជាតិ​, លោក តែម ម៉ឺន​, លោក ឌី វិជ្ជា​, លោក ឡា ឡៃ​, លោក​ឧកញ៉ា ឬ​ទ្ធី សំណាង​, លោក ដួង មាស​ចំរើន​, លោក ហ៊ុន សាមុត​, លោក ប៉ុន សុខ និង​លោក ខៀវ ចិន្តា​វ័​ន្ត​៕




Tag:
 បាល់ទាត់​
  សៅ សុខា
© រក្សាសិទ្ធិដោយ thmeythmey.com