កីឡាជាតិ
ជាតិ
ក្រោយ​ទូទាត់​ចំណាយ​ចំណូល FFC សល់​ថវិកា​ជាង ៥៦​ម៉ឺន​ដុល្លារ​នៅ​ឆ្នាំ​២០១៧
26, Feb 2018 , 9:39 pm        
រូបភាព
ដោយ:
​ក្រោយ​ទូទាត់​ចំណាយ​ចំណូល​ក្នុង​ឆ្នាំ​២០១៧ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) សល់​ថវិកា​ចំនួន​៥៦៧,៣០៦.៥៦​ដុល្លារ ដើម្បី​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍​ចំណាយ​ចំណូល​របស់ FFC ដែល​បានបង្ហាញ​ក្នុង​មហាសន្និបាត​បូកសរុប​ការងារ​ក្នុង​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​២០១៨ កាលពី​ព្រឹក​ថ្ងៃទី​២៦ កុម្ភៈ នៅ​សណ្ឋាគា​ភ្នំពេញ​។



​បើ​យោងតាម​របាយការណ៍​ចំណាយ​ចំណូល​ដែល​អាន​ដោយ លោក អ៊ុក សិទ្ធិ​ជាតិ សមាជិក​ប្រតិបត្តិ FFC នៅ​ឆ្នាំ​២០១៧ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​រក​ចំណូល​សរុប​បាន​ចំនួន​៧,៧១៣,៦៩០.៨៣​ដុល្លារ​។ តែ​សហព័ន្ធ​បាន​ចំណាយ​សរុប​អស់​ចំនួន​៧,១៤៦,៣៨៤.២៧​ដុល្លារ​។ ក្រោយ​ទូទាត់​ចំណាយ​ចំណូល​ក្នុង​ឆ្នាំ​២០១៧ សហព័ន្ធ​នេះ​សល់​ថវិកា​សរុប​ចំនួន​៥៦៧,៣០៦.៥៦​ដុល្លារ សម្រាប់​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៨​។

​របាយការណ៍​ខាង​បាន​បង្ហាញថា ចំណូល​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានមកពី​៨​ប្រភព​។ ក្នុងនោះ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​(FIFA)​ផ្តល់​ឲ្យ​ចំនួន​១,៨៥៥,៧៤៥​ដុល្លារ​, សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​(AFC) ៥៥៣,៦១៤.៥០​ដុល្លារ​, សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​(AFF)៩៦,៣២៣​ដុល្លារ​, ពី​ក្រុមហ៊ុន​ឯកជន និង​សកម្មភាព​ផ្សេង​របស់ FFC ៤,៤៣៦,៩០០.២៣​ដុល្លារ​, ការឧបត្ថម្ភ​គាំទ្រ​ពីរ​ដ្ឋ ៣៦៨,៣៩៣.១០​ដុល្លារ​, សប្បុរសធម៌ ៦៣,០០០​ដុល្លារ​, ចំណូល​ទទួលបាន​ជាស​ម្ភា​រៈ ៣៩,៥១៥​ដុល្លារ និង​ចំណូល​ដែល​មិនទាន់​ទទួលបាន​មាន​ចំនួន ៣០០,២០០​ដុល្លារ​៕     


Tag:
 បាល់ទាត់​
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com