កីឡាជាតិ
ជាតិ
FFC គ្រោង​ចំណាយ​ជាង ៣,៣​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍបាល់ទាត់​ថ្នាល​និង​យុវជន​
27, Feb 2018 , 10:25 am        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជាង​៣,៣​លាន​ដុល្លារ​អាមេរិក ដើម្បី​អភិវឌ្ឍន៍​បាល់ទាត់​ថ្នាល និង​យុវជន​ក្នុង​ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍​ផែនការ​សកម្មភាព​ការងារ និង​ថវិកា​ឆ្នាំ​២០១៨ ដែល​បានបង្ហាញ​ក្នុង​មហាសន្និបាត​បូកសរុប​ការងារ​ក្នុង​ឆ្នាំ​២០១៧ និង​ដាក់​ទិសដៅ​អភិវឌ្ឍន៍​ឆ្នាំ​២០១៨ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨​។



​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៣,៣០៣,៧០០​ដុល្លារ ដើម្បី​អភិវឌ្ឍន៍​ធនធាន​ថ្នាល​និង​យុវជន​ក្នុង​ឆ្នាំ​២០១៨​។ ថវិកា​ទាំងនេះ FFC គ្រោង​ចំណាយ​លើ​ការសាងសង់​ទីលាន​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​២៥​ខេត្ត​-​រាជធានី ប្រមាណ ២,៨៨០,០០០​ដុល្លារ ដែល​ការចំណាយ​នេះ មាន​ចំនួន​ច្រើនជាងគេ​ក្នុង​គម្រោង​ចំណាយ​ទាំង​៧​។ នេះ​បើ​យោងតាម​របាយការណ៍​ផែនការ​សកម្មភាព​ការងារ និង​ថវិកា​សម្រាប់​ឆ្នាំ​២០១៨​។

​របាយការណ៍​ខាងលើ​បានបង្ហាញ​ទៀតថា FFC គ្រោង​ចំណាយ​ប្រមាណ ៣៦៥,៧០០​ដុល្លារ សម្រាប់​ប្រាក់ខែ​គ្រូ     យុវជន​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​២៥​ខេត្ត​-​រាជធានី​។ ក្រៅពី​គម្រោង​ចំណាយ​ធំៗ​ទាំងពីរ​ខាងលើ សហព័ន្ធ ក៏មាន​គម្រោង​ចំណាយ​៥​ផ្សេងទៀត​ផងដែរ​។ ក្នុងនោះ​ចំណាយ​លើ​សម្ភារ និង​អធិការកិច្ច​ប្រមាណ​១៥,០០០​ដុល្លារ​, សិក្ខាសាលា​គ្រូ និង​កីឡាករ​យុវជន​(១) ៦,៥០០​ដុល្លារ​, សិក្ខាសាលា​គ្រូ និង​កីឡាករ​យុវជន​(២) ៦,៥០០​ដុល្លារ​, វគ្គ​បាល់ទាត់​ថ្នាល FIFA ៧,៥០០​ដុល្លារ និង​វគ្គ​បាល់ទាត់​ថ្នាល FFC (៣) ប្រមាណ ២២,៥០០​ដុល្លារ​៕  


Tag:
 បាល់ទាត់​
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com