កីឡាជាតិ
ជាតិ
AFC Cup៖ បឹងកេត​ស្វាគមន៍ Shan United របស់​មី​យ៉ាន់​ម៉ា​នា​៦ និង​៣០​នាទី​ល្ងាច​នេះ
27, Feb 2018 , 1:05 pm        
រូបភាព
បឹងកេត នាបរាជ័យ ៩-០ ក្នុងជំនួបនៅលើទឹក Ceres Negros ។ រូបថត AFC Cup
បឹងកេត នាបរាជ័យ ៩-០ ក្នុងជំនួបនៅលើទឹក Ceres Negros ។ រូបថត AFC Cup
ដោយ: ថ្មីៗ
​បឹងកេត ត្រូវ​ស្វាគមន៍ Shan United ដែលជា​ក្រុម​ជើងឯក Myanmar National League នា​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ សម្រាប់​ការប្រកួត​ពូ​ល F នៃ​ពានរង្វាន់ AFC Cup ឆ្នាំ​២០១៨ ។

 
​នា​ការប្រកួត​បើកឆាក​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ កន្លងមក ក្រុម​ទាំងពីរ​សុទ្ធតែ​រង​នូវ​ការខកចិត្ត​រៀងៗ​ខ្លួន ដោយ Shan United បាន​ចាញ់ Home United របស់​សិង្ហ​បុរី ១-០ នៅ​ទឹកដី​ខ្លួនឯង​ក្នុង​ក្រុង​យ៉ាំង​ហ្គោ​ន ខណៈ បឹងកេត បាន​រងគ្រោះ​យ៉ាង​ធំ ដោយសារ​ម្ចាស់ផ្ទះ Ceres Negros ៩-០ នៅ​ក្រុង Bacolod ប្រទេស​ហ្វីលីពីន​។​
 
​បឹងកេត និង Shan United មិន​ដែលមាន​ប្រវត្តិ​ជួបគ្នា​ឡើយ​។ ចំណែក​ការប្រកួត​១​គូ​ទៀត​នៅក្នុង​ពូ​ល F Home United បើក​កីឡដ្ឋាន Jalan Besar ទទួលភ្ញៀវ Ceres Negros៕

Tag:
 បឹងកេត
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com