កីឡាជាតិ
ជាតិ
លី​គ​៖ ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​សូល​ទី​ឡូ​អង្គរ អាស៊ី​អឺរ៉ុប​ប៉ះ​បឹងកេត ប៉ូលិស​ជួប​វេ​ស្ទើ​ន
03, Mar 2018 , 8:30 am        
រូបភាព
ក្រុមភ្នំពេញក្រោនជួបសូលទីឡូអង្គរក្នុងជំនួបមិត្តភាពនៅ RSN កាលពីខែមករាកន្លងទៅ
ក្រុមភ្នំពេញក្រោនជួបសូលទីឡូអង្គរក្នុងជំនួបមិត្តភាពនៅ RSN កាលពីខែមករាកន្លងទៅ
ដោយ:
 ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៨ បើក​រដូវ​កាល​ថ្មី​នៅ​សប្តាហ៍​នេះ​។ នៅ​ថ្ងៃ​សៅរ៍ ទី​៣ ខែមីនា ឆ្នាំ​២០១៨​នេះ ក្រុម​អាស៊ី​អឺរ៉ុប​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន​ស្វាគមន៍​ជើង​ខ្លាំង​បឹងកេត រីឯ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​ជាតិ​ទទួល​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​។ ចំណែក​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​ក្រុម​ចំណូល​ថ្មី​សូល​ទី​ឡូ​អង្គរ​។​

 
​ក្រុម​ភ្នំពេញ​ក្រោ​ន​ត្រូវ​តទល់​ជាមួយ​ក្រុម​ចំណូល​ថ្មី​ឡើងមក​ពី​លី​គ​លំដាប់​ទី​២​សូល​ទី​ឡូ​អង្គរ ក្នុង​ថ្ងៃ​បើកឆាក​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​ឆ្នាំ​២០១៨ នា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៣ មីនា ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន RSN​។ នា​ការប្រកួត​មិត្តភាព​កំដៅ​សាច់ដុំ​កាលពី​ថ្ងៃទី​២០ មករា ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​បាន​យកឈ្នះ​ក្រុម​សូល​ទី​ឡូ​អង្គរ​ក្នុង​លទ្ធផល ២-០​។​
 
​មុន​ជំនួប​ដ៏​ជក់ចិត្ត​ខាងលើ​មកដល់ ក្រុម​អាស៊ី​អឺរ៉ុប​ត្រូវ​ធ្វើការ​ធ្ងន់ ដោយ​ទទួល​ស្វាគមន៍​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​បឹងកេត​នៅ​ម៉ោង​៣​រសៀល​នា​កីឡដ្ឋាន​អាស៊ី​អឺរ៉ុប មុន​ក្រុមប៉ូលិស​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ​ទទួល​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​នៅ​ម៉ោង​៣​និង​៣០​នាទី​។ 
 
​មិន​ខុសពី​ឆ្នាំមុន​ឡើយ ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​ឆ្នាំនេះ​មាន​ក្រុម​ចូលរួម​ចំនួន​១២​រួមមាន បឹងកេត​, ក្រសួងការពារជាតិ​, ព្រះខ័ន​រាជ​ស្វាយរៀង​, ណាហ្គា​វើ​ល​, ភ្នំពេញ​ក្រោ​ន​, អង្គ​រថា​យ​ហ្គឺ​រ​(​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​), អគ្គស្នងការ​នគរបាល​ជាតិ​, វេ​ស្ទើ​ន​ភ្នំពេញ​, អគ្គិសនី​កម្ពុជា​, អាស៊ី​អឺរ៉ុប​, វិសាខា និង​សូល​ទី​ឡូ​អង្គរ​៕   
 

Tag:
 បាល់ទាត់​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com