កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ Ibrahimovic ចង់​ត្រឡប់​ទៅ​ជួយ​ស៊ុយអែត​វិញ
04, Mar 2018 , 7:39 pm        
រូបភាព
Zlatan Ibrahimovic អំឡុងពេលលេងឲ្យស៊ុយអែតក្នុងព្រឹត្តិការណ៍ Euro 2016 នៅបារាំង (រូបភាព AFP)
Zlatan Ibrahimovic អំឡុងពេលលេងឲ្យស៊ុយអែតក្នុងព្រឹត្តិការណ៍ Euro 2016 នៅបារាំង (រូបភាព AFP)
 Zlatan Ibrahimovic បាន​ប្រ​លយ​សម្តី​ថា រូបគេ​អាច​ត្រឡប់​ទៅលេង​ឲ្យ​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​វិញ​ប្រសិនបើជា​ពីរ​បួស​ទាន់ពេលវេលា សម្រាប់​ការប្រកួត​ពានរង្វាន់ FIFA World Cup ឆ្នាំ ២០១៨ នៅ​រុស្ស៊ី​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​


​ខ្សែប្រយុទ្ធ​វ័យ​៣៦​ឆ្នាំ​របស់ Manchester United រូបនេះ​មាន​បញ្ហា​របួស​ក្នុង​រយៈពេល ១២ ខែ​ចុង​ក្រោយនេះ និង​បានប្រកាស​ចូលនិវត្តន៍​ពី​ជម្រើសជាតិ​បន្ទាប់ពី​កាតព្វកិច្ច Euro 2016 នៅ​បារាំង​បញ្ចប់​។​
 
Zlatan បាន​ប្រា​បប់​សារព័ត៌មាន​ស៊ុយអែត​ថា​៖«​ខ្ញុំ​នឹក​ក្រុម​ជម្រើសជាតិ​ណាស់​។ វា​ជា​រឿង​លំបាក​នៅពេលដែល​អ្នក​គិតថា​ខ្ញុំ​រងរបួស​ហើយ​មិន​លេង​។ ខ្ញុំ​ពិតជា​ចង់​លេង​ជាមួយ​ក្លិប និង​ក្រុម​ជម្រើសជាតិ គឺ​វា​ដូចគ្នា​។ ប្រសិនបើ​ខ្ញុំ​បាន​ត្រឡប់​ទៅវិញ ខ្ញុំ​នឹង​លេង​ឲ្យ​បានល្អ​»​។​
 
​អតីត​តារា​ស៊ុត​របស់ Paris Saint Germain រូបនេះ​បានបង្ហាញ​ខ្លួន​ក្នុង​ក្របខណ្ឌ Premier League ត្រឹមតែ ៥​ប្រកួត​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ​សម្រាប​ក្រុម​របស់លោក Jose Mourinho ដែល​ការប្រកួត​ចុងក្រោយ​ចូល​លេង​នៅពេល​ប្តូរ​ចូល​នា​ជំនួប​ស្មើគ្នា ២-២ ជាមួយ Burnley កាលពី​ខែធ្នូ​កន្លងទៅ​។​
 
​អតីត​ប្រធាន​ក្រុម​ស៊ុយអែត​រូបនេះ ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ជម្រើសជាតិ ១១៦​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​ជា​កំណត់ត្រា ៦២​គ្រាប់​ផងដែរ​។​
 
​ស៊ុយអែត​បាន​កៅអី​ទៅ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​ដោយ​គ្នាន​វត្តមាន Ibrahimovic ឡើយ បន្ទាប់ពី​ប្រកួត​ឈ្នះ​អ៊ីតាលី ១-០ ក្នុង​វគ្គ Play-Off ទាំងពីរ​ជើង​កាលពី​ខែវិច្ឆិកា​។​
 
​ក្រុម​មកពី​តំបន់​អឺរ៉ុប​មួយ​នេះ​ត្រូវ​ជួប​ជាមួយ​ក្រុម​មកពី​អាស៊ី កូរ៉េខាងត្បូង​នៅ​ថ្ងៃទី ១៨ ខែមិថុនា​ក្នុង​យុទ្ធនាការ World Cup សម្រាប់​ការប្រកួត​បើកឆាក​ពូ​ល F មុន​ប៉ះ​ម្ចាស់​ការពារ​តំណែង​ជើងឯក​ចាស់​អាល្លឺម៉ង់ និង​ម៉ិ​ក​ស៊ិ​ក​៕
 
 

Tag:
 បាល់ទាត់​
  Zlatan Ibrahimovic
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com