កីឡាជាតិ
ជាតិ
ប្រាក់ខែ​គ្រូបង្វឹក និង​បុគ្គលិក FFC ត្រូវ​ចំណាយ​ជាង​៥៩​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ​
04, Mar 2018 , 4:30 pm        
រូបភាព
លោក សៅ សុខា ថ្លែងក្នុងមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំនៅសណ្ឋាគាភ្នំពេញ
លោក សៅ សុខា ថ្លែងក្នុងមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំនៅសណ្ឋាគាភ្នំពេញ
ដោយ:
​បើ​យោងតាម​របាយការណ៍​ផែនការ​សកម្មភាព​ការងារ និង​ថវិកា ដែល​រៀបរៀង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) សហព័ន្ធ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៥៩៧,៨០០​ដុល្លារ​អាមេរិក លើ​ថ្លៃ​ប្រាក់ខែ​គ្រូបង្វឹក និង​បុគ្គលិក​សម្រាប់​ឆ្នាំ​២០១៨​។

 
​យ៉ាងហោចណាស់ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជា ៥៩៧,៨០០​ដុល្លារ លើ​ថ្លៃ​ប្រាក់ខែ​គ្រូបង្វឹក និង​បុគ្គលិក​ក្នុង​ឆ្នាំ​២០១៨​។ ថវិកា​ទាំងនេះ FFC ត្រូវ​ចំណាយ​លើ​ប្រាក់ខែ​លោកគ្រូ Lee Taehoon ៧២,០០០​ដុល្លារ​, ប្រាក់ខែ​គ្រូ​អាយុ​ក្រោម​១៧​ឆ្នាំ ចំនួន​២២,២០០​ដុល្លារ និង​ប្រាក់ខែ​គ្រូ​អាយុ​ក្រោម​១៩​ឆ្នាំ និង​បុគ្គលិក​ចំនួន​៨១,០០០​ដុល្លារ​។ 
 
​បន្ថែម​លើ​នេះ ប្រាក់ឧបត្ថម្ភ​ប្រធាន​សហព័ន្ធ  លោក សៅ សុខា  និង​អនុប្រធាន​លោក ខៀវ សា​ម៉េ​ត ចំនួន ៣​ម៉ឺន​ដុល្លារ​, ប្រាក់ខែ​បុគ្គលិក​រដ្ឋបាល​ចំនួន ១៩៩,៨០០​ដុល្លារ​, ប្រាក់ខែ​អ្នក​ថែទាំ​នៅ​បាទី​ចំនួន ៣៦,០០០​ដុល្លារ​, ប្រាក់ខែ​ទី​១៣​ចំនួន ២៩,៤០០​ដុល្លារ និង​ប្រាក់ឧបត្ថម្ភ​កម្លាំង​សន្តិសុខ​នៅ​បាទី​ចំនួន ១៨,០០០​ដុល្លារ​។ 
 
​ចំណាយ​លើ​ការ​ស្នាក់នៅ និង​មធ្យោបាយ​ធ្វើដំណើរ របស់ Kazunori Ohara ចំនួន ១៥,០០០​ដុល្លារ​, មធ្យោបាយ​ធ្វើដំណើរ និង​ការចំណាយ​ផ្សេងៗ​របស់ លោក Karakida ចំនួន ១១,៤០០​ដុល្លារ​, ការ   ស្នាក់នៅ និង​មធ្យោបាយ​ធ្វើដំណើរ​របស់​គ្រូ​ចំនួន ១៧,០០០​ដុល្លារ និង​ប្រាក់ឧបត្ថម្ភ​គណៈកម្មកា​រ​ប្រតិបត្តិ​ចំនួន​៦៦,០០០​ដុល្លារ​៕   
 
 
 

Tag:
 បាល់ទាត់​
  FFC
  ប្រាក់ខែ​គ្រូ និង​បុគ្គលិក
© រក្សាសិទ្ធិដោយ thmeythmey.com