បន្ទាប់ពី​តម្បាញ​ប្រពៃណី ឡាវ​រៀបចំ​ឯកសារ​ស្នើ​បញ្ចូល «​រាំវង់​» ក្នុង​បញ្ជី​បេតិកភណ្ឌ​

សិល្បៈអន្តរជាតិ
អន្តរជាតិ
បន្ទាប់ពី​តម្បាញ​ប្រពៃណី ឡាវ​រៀបចំ​ឯកសារ​ស្នើ​បញ្ចូល «​រាំវង់​» ក្នុង​បញ្ជី​បេតិកភណ្ឌ​
14, Mar 2018 , 12:04 pm         4403
រូបភាព
នារីឡាវ បញ្ចេញក្បាច់រាំវង់។ រូបថត Nava Mekong
នារីឡាវ បញ្ចេញក្បាច់រាំវង់។ រូបថត Nava Mekong
​រដ្ឋាភិបាល​ឡាវ កាលពី​ថ្ងៃទី​៩ ខែមីនា បានរៀបចំ​កិច្ចប្រជុំ​មួយ​ជាមួយ​តំណាង​ពាក់ព័ន្ធ​ដើម្បី​រៀបចំ​ឯកសារ​ស្នើ​ដាក់បញ្ចូល​ចង្វាក់ Lam Vong Lao (​រាំវង់​) ទៅក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​អរូបី​របស់​អង្គការ​យូណេស្កូ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ឡាវ KPL  ។​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ឡាវ លោក Bosengkham Vongdara បាន​ចុះហត្ថលេខា​តែងតែ​គណៈកម្មការ​មួយ ដើម្បី​ដឹកនាំ​ការរៀបចំ និង​ស្រាវជ្រាវ​ឯកសារ​ពាក់ព័ន្ធ សម្រាប់​ការស្នើរ​សុំ​ចុះបញ្ជី​របាំ​ក្បាច់​រាំវង់ (Lam Vong Lao) ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​ពិភពលោក​។​

KPL បាន​បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​លោក Bouangeun Xaphouvong អនុរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ឡាវ​ផងដែរ​នោះ មន្ត្រី​ជំនាញ ក៏បាន​ពិភាក្សាគ្នា​លើ​គម្រោង​ស្នើ​ដាក់បញ្ចូល ពិធី Baci នាឱកាស​បុណ្យចូលឆ្នាំ  និង​ពិធីបុណ្យ Kong Khao Festival ចូលទៅក្នុង​បញ្ជី​យូណេស្កូ​ផងដែរ​។​

​កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ ឡាវ បានដាក់​សំណើរ​ផ្លូវ​ការសុំ​បញ្ចូល​សិល្បៈ​ប្រពៃណី​តម្បាញ​ក្បាច់​នាគ (Traditional art of Naga weaving) ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​។ គណកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​យូណេស្កូ (WHC) នឹង​រៀបចំ​សម័យប្រជុំ​លើក​ទី​៣៩​របស់ខ្លួន​នៅ​ក្រុង Port-Louis សាធារណរដ្ឋ ម៉ូ​រី​ទូ​ស ពីថ្ងៃ​ទី​២៦ ខែវិច្ឆិកា ដល់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨ ។​

​នា​អំឡុង​សម័យប្រជុំ​នោះ WHC នឹង​វាយតម្លៃ​លើ​បញ្ជី​បេតិកភណ្ឌ​ប្រមាណ​៥០​ដែល​បានដាក់​សំណើរ​ផ្លូវការ ខណៈ​ឡាវ​រង់​ចាំមើល​ការសម្រេច​ទាក់ទង​នឹង​សិល្បៈ​ប្រពៃណី​តម្បាញ​ក្បាច់​នាគ (Traditional art of Naga weaving) កម្ពុ​ជាមាន​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត (Lkhon Khol Wat Svay Andet) រីឯ​ថៃ មាន របាំ​ល្ខោន​ពាក់​របាំងមុខ ឬ​ល្ខោនខោល (Khon Masked Dance) ដែល​ត្រូវ​រង់ចាំ​អ៊ុត​មើល​ផងដែរ​៕
អត្ថបទទាក់ទង





Tag:
 ឡាវ​
  រាំវង់​
  យូណេស្កូ​
  បេតិកភណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com