កីឡាអន្តរជាតិ
អន្តរជាតិ
តារាបាល់ទាត់​ប្រេ​ស៊ី​ល Pato សុំ​ស្នេហ៍​តា​រា​សម្តែង​ចិន Dilmurat ជា​សាធារណៈ​
18, Mar 2018 , 10:30 am        
រូបភាព
 Pato និងមិត្តរួមក្រុមពីរនាក់ទៀតលើកផ្ទាំងរូបថតខ្លួន និងនាង Dilmurat ។ រូបថត AFP
Pato និងមិត្តរួមក្រុមពីរនាក់ទៀតលើកផ្ទាំងរូបថតខ្លួន និងនាង Dilmurat ។ រូបថត AFP
ដោយ: ថ្មីៗ
​កីឡាករ​បាល់ទាត់​ប្រេ​ស៊ី​ល Alexandre Pato បាន​អបអរ​ជ័យជម្នះ​ក្លិប Tianjin Quanjian ក្នុង​ព្រឹត្តិការណ៍ AFC Champions League ជាមួយនឹង​ការលើក​ផ្ទាំង​រូបភាព​សុំ​ស្នេហ៍​តារា​សម្តែង​ដ៏​ល្បី​របស់​ចិន គឺ​នាង Dilraba Dilmurat ជា​សារ​ធារ​ណៈ​។ នេះ​បើតាម​ការផ្សាយ​របស់ AFP​។​

 
Pato អាយុ​២៨​ឆ្នាំ ដែលជា​អតីត​ខ្សែប្រយុទ្ធ​ជម្រើស​ប្រេ​ស៊ី​ល ដែល​ធ្លាប់​លេង​ឲ្យ Inter Milan, AC Milan, Chelsea និង Villarreal រួមជាមួយ​មិត្ត​រួម​ក្រុម បាន​កាន់​រូបភាព​រប​ស់​ខ្លួន​ភ្ជាប់​ជាមួយ​នាង Dilraba Dilmurat បន្ទាប់​ក្រុម Tianjin Quangjian បាន​យកឈ្នះ Jeonbuk Motors របស់​កូរ៉េខាងត្បូង ៤-២ ក្នុង​ព្រឹត្តិការណ៍ AFC Champions League កាលពី​ថ្ងៃ​ពុធ​កន្លងមក​។​
 
​ក្រោយ Pato បង្ហាញ​ការសុំ​ស្នេហ៍​ជា​សារ​ធារ​ណៈ​បែបនេះ ក្រុម​អ្នកគាំទ្រ​ក្លិប Tianjin បាន​ផ្ញើ​សារ​ជាច្រើន​នៅលើ​បណ្តាញ​សង្គម Weibo របស់ Dilmurat ដើម្បី​ឲ្យ​នាង​ចាប់អារម្មណ៍​លើ​សំណើរ​របស់ Pato ។
Dilmurat អាយុ​២៥​ឆ្នាំ ជា​តារាភាពយន្ត និង​តារា​ទូរទស្សន៍​ដ៏​ល្បីល្បាញ​នៅ​ប្រទេស​ចិន​។ មក​ពេលនេះ គេ​មិនទាន់​លឺ​ការឆ្លើយតប ឬ​របាយការណ៍​ណាមួយ​ឡើយ​ពី​សំណាក់ Dilmurat ទៅកាន់ Pato ដែល​បាន​ទៅ​ប្រកប​អាជីព​នៅក្នុង​ក្របខណ្ឌ​កំពូល​ចិន កាលពី​ឆ្នាំ​២០១៧ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com