Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី៤គ្រាប់ម្នាក់ឯង និងជា hat-trick លើកទី៥០ របស់គេក្នុងអាជីព ដែលធ្វើបាននាការប្រកួតដែល Real Madrid យកឈ្នះ Girona ៦-៣ នៅរាត្រីថ្ងៃទី ១៨ ខែមីនា នៃក្របខណ្ឌ La Liga ។
លទ្ធផល ៦-៣ របស់ក្រុមលោក Zinedine Zidane លើក្រុម Girona ធ្វើបានដោយ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ វ័យ៣២ឆ្នាំ៤គ្រាប់ម្នាក់ឯងនៅនាទី ១១, ៤៧, ៦៤, ៩០ និង២គ្រាប់ទៀតធ្វើបានដោយ Lucas Vazquez និង Gareth Bale។
៤គ្រាប់របស់អតីតសមាជិកក្រុមបិសាចក្រហម Manchester United ជាការធ្វើបាន hat-trick លើកទី៥០របស់គេ និងជាការរកគ្រាប់បាល់ចំនួន២១គ្រាប់ក្នុងការបង្ហាញខ្លួន១១ប្រកួតចុងក្រោយនៅគ្រប់កម្មវិធីផងដែរ។
ជ័យជម្នះនេះបានធ្វើឲ្យក្រុមរហស្សនាមអធិរាជសរអាចឡើងទៅឈរលេង៣ ជំនួស Valencia វិញក្នុងតារាងលីកបាល់ទាត់កំពូលអេស្ប៉ាញវិញ ប៉ុន្តែនៅតែដាច់ឆ្ងាយពិន្ទុគូរប្រជែង Barcelona ដែលនៅកំពូលតារាងរហូតដល់ទៅ ១៥ពិន្ទុ និងក្រុមលេខ២ Atletico Madrid ចំនួន ៤ពិន្ទុ ខណៈនៅសល់តែ៩ប្រកួតប៉ុណ្ណោះនឹងត្រូវបញ្ចប់រដូវកាល ២០១៧-២០១៨ នេះហើយ។
លទ្ធផលស៊ុតបញ្ចូលទីរបស់ Ronaldo ក្នុង១១ប្រកួតចុងក្រោយ៖
២១ មករា, La Liga - Real Madrid ៧-១ Deportivo La Coruna (Ronaldo ២គ្រាប់)
២៧ មករា, La Liga - Valencia ១-៤ Real Madrid (Ronaldo ២គ្រាប់)
៣ កុម្ភៈ, La Liga - Levante ២-២ Real Madrid ( Ronaldo គ្នានគ្រាប់បាល់)
១០ កុម្ភៈ, La Liga - Real Madrid ៥-២ Real Sociedad (Ronaldo ៣គ្រាប់)
១៤ កុម្ភៈ, Champions League - Real Madrid ៣-១ Paris St-Germain (Ronaldo ២គ្រាប់)
១៨ កុម្ភៈ, La Liga - Real Betis ៣-៥ Real Madrid (Ronaldo ១គ្រាប់)
២៤ កុម្ភៈ, La Liga - Real Madrid ៤-០ Alaves (Ronaldo ២គ្រាប់)
៣ មីនា, La Liga - Real Madrid ៣-១ Getafe (Ronaldo ២គ្រាប់)
៦ មីនា, Champions League - Paris St-Germain ១-២ Real Madrid (Ronaldo ១គ្រាប់)
១០ មីនា, La Liga - Eibar ១-២ Real Madrid (Ronaldo ២គ្រាប់)
១៨ មីនា, La Liga - Real Madrid ៦-៣ Girona (Ronaldo ៤គ្រាប់)