កីឡាអន្តរជាតិ
អន្តរជាតិ
Ibrahimovic លា Man Utd មុនកិច្ចសន្យា ដើម្បីចូលរួមជាមួយ LA Galaxy
× Zlatan Ibrahimovic នឹងទៅចូលរួមជាមួយ LA Galaxy ក្លិបកីឡាបាល់ទាត់ នៃលីកកំពូលអាមេរិក MLS បន្ទាប់ពីប្រកាសចាកចេញពីក្រុម Manchester United។ នេះបើតាមការផ្សាយរបស់ BBC។
អតីតខ្សែប្រយុទ្ធជម្រើសជាតិស៊ុយអែតរូបនេះ បានផ្លាស់ពី Paris St-German មកកាន់ទឹកដី Old Trafford តាំពីការឡើងដឹកនាំរបស់លោក Jose Mourinho កាលពីរដូវកាលមុនជាមួយនឹងការបង្ហាញខ្លួន ៥៣ប្រកួត និងស៊ុតបញ្ចូលទី២៩គ្រាប់។
ប៉ុន្តែសម្រាប់រដូវកាល ២០១៧-២០១៨ នេះ Ibrahimovic លេងឲ្យក្រុមរហស្សនាមបិសាចក្រហម បានតែ៧ប្រកួតប៉ុណ្ណោះ ដ្បិតបញ្ហារបួសរ៉ាំរ៉ៃខ្លាំងពេក។ ដោយសារមិនសូវបានបង្ហាញខ្លួន និងសូម្បីតែជាកីឡាករបម្រុងក៏គ្មានដែរនោះ អតីតសមាជិក Inter Milan, Barcelona និង AC Milan រូបនេះ សម្រេចចាកចេញមុនបញ្ចប់កិច្ចសន្យា ដែលនឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ។
«វាដល់ពេលហើយដើម្បីផ្លាស់ប្តូរ បន្ទាប់ពីរដូវកាលដ៏អស្ចារ្យជាមួយ Manchester United»។ នេះជាការរៀបរាប់របស់ Ibrahimovic នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន។
ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបបន្តថា៖«សូមអរគុណដល់ក្លិប អ្នកគាំទ្រ ក្រុមគ្រូបង្វឹក បុគ្គលិក និងអ្នកទាំងអស់គ្នា ដែលបានចែករំលែកជាមួយខ្ញុំ ដែលរួមចំណែកនៃប្រវត្តិសាស្ត្ររបស់ខ្ញុំ នៅទីនេះ»។
ក្រោយការប្រកាសរបស់ Zlatan ក្លិប Man Utd ក៏បានចេញសារអរគុណ ទៅកាន់រូបគេវិញផងដែរ ដោយសរសរថា៖«គ្រប់គ្នានៅក្លិបនេះ សូមអរគុណដល់ Zlatan ចំពោះការរួមចំណែកជួយក្រុម ចាប់តាំងពីការមកដល់របស់គាត់ ហើយសូមជូនពរឲ្យគាត់មានអនាគតល្អ»៕
Tag:
បាល់ទាត់
Zlatan Ibrahimovic
LA Galaxy
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com