កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ស្វែងយល់​ពូ​ល D រវាង អា​ហ្ស​ង់​ទីន អ៊ី​ស្លង់ ក្រូ​អាស៊ី និង​នី​ហ្សេ​រី​យ៉ា​
07, Apr 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពូ​ល D ទំនងជា​ពូ​ល​មួយ​ក្នុងចំណោម​ពូ​ល​ដទៃទៀត​ដែល​មានការ​ប្រជែង​គ្នា​ខ្លាំង​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup នៅ​រុស្ស៊ី​ឆ្នាំ​២០១៨​នេះ​។ ក្រុម​យក្ស​អា​ហ្ស​ង់​ទីន​នឹងត្រូវ​ប៉ះ​ជាមួយ​ក្រុម​មកពី​ទ្វីបអឺរ៉ុប​ពីរ​គឺ​ក្រូ​អាស៊ី និង​អ៊ី​ស្លង់ រួមទាំង​នី​ហ្សេ​រី​យ៉ា​ដែលជា​ក្រុម​ខ្លាំង​ពី​អាហ្វ្រិក ដែល​យើង​ពិបាក​ទស្សន៍ទាយ​បាន​ថា​ក្រុម​ណា​អាច​ឈានទៅ​វគ្គ​បន្តបាន​។​



អត្ថបទទាក់ទង

 
​អា​ហ្ស​ង់​ទីន នឹងត្រូវ​ប៉ះ​ក្រូ​អាស៊ី​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន Nizhny Novgorod ដែលជា​ការជួបគ្នា​ក្នុង​ជុំ​ទី​២ នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល D​។ 
 
​នេះ​ជា​ជំនួប​រវាង​ក្រុម​ខ្លាំង​ទាំងពីរ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​ពូ​ល​នេះ និង​ជា​លើកដំបូង​ផងដែរ​ចាប់តាំងពី​ការជួបគ្នា​នៅ​ឆ្នាំ​១៩៩៨ ដែល​អា​ហ្ស​ង់​ទីន​បាន​យកឈ្នះ​ក្រូ​អាស៊ី ១-០​។ លទ្ធភាព​ប្រជែង​គ្នា​ក្នុងជំនួប​លំដាប់​ពិភពលោក​លើក​ទី​២​នេះ ត្រូវបាន​គេ​ជឿជាក់ថា​អាច​បង្ហាញ​ពី​ចំនុចខ្លាំង​ថា​ក្រុម​ណា​ដែល​អាច​នាំមុខគេ​ក្នុង​ពូ​ល D នេះ​។​
 
​អ្វីដែល​យើង​គួរ​ដឹង​អំពី​ក្រុម​ទាំង​៤​ដែល​ត្រូវ​ជួបគ្នា​ក្នុង​ពូ​ល C នេះ​
-  អ៊ី​ស្លង់ និង​ក្រូ​អាស៊ី​បាន​ជួបគ្នា ៦​ដង​រួចមកហើយ​ក្នុងការ​ប្រកួត​ជម្រុះ World Cup ក្នុង​រយៈពេល ៨​ឆ្នាំ​ចុងក្រោយ​។ ក្រូ​អាស៊ី​ធ្វើបាន​ល្អ​ជាង​ជាមួយនឹង​ការទទួល​ជ័យជម្នះ​៤​លើក ខណៈ​អ៊ី​ស្លង់​ឈ្នះ​តែម្តង​ប៉ុណ្ណោះ​សម្រាប់​ការជួបគ្នា​លើកចុងក្រោយ​កាលពី​ខែមិថុនា ឆ្នាំ ២០១៧​។​
 
- នី​ហ្សេ​រី​យ៉ា និង​អ៊ី​ស្លង់​ធ្លាប់​ជួបគ្នា​តែមួយ​លើក​ប៉ុណ្ណោះ​តាំងពី​ឆ្នាំ​១៩៨១ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ ដែល​កាលនោះ​ក្រុម​មកពី​អឺរ៉ុប​យកឈ្នះ​ក្រុម​អា​ហ្រិ​ក ៣-០​។​
 
- ប្រវត្តិសាស្ត្រ​នឹងត្រូវ​បាន​ចា​ជាថ្មី​ក្នុងជំនួប​ពីរ​គូ​ក្នុង​ពូ​ល D នេះ​។ អា​ហ្ស​ង់​ទីន​មិន​ធ្លាប់​ជួបគ្នា​ជាមួយ​អ៊ី​ស្លង់​សោះ​ពីមុនមក ខណៈ​ក្រូ​អាស៊ី​ជាមួយ​នី​ហ្សេ​រី​យ៉ា​ក៏​ជាការ​ជួបគ្នា​ដំបូង​ផងដែរ​។​
 
​ផ្ទុយទៅវិញ ការជួបគ្នា​ដ៏​ច្រើន​លើសលុប​រហូត​ដល់ទី​៤​លើក​បាន​កើតឡើង​រវាង​ម្ចាស់​ជើងឯក​២​សម័យ អា​ហ្ស​ង់​ទីន និង​នី​ហ្សេ​រី​យ៉ា​នៅក្នុង​ការប្រកួត​ពានរ​ង្វាន់​កីឡាបាល់ទាត់​ពិភពលោក​នេះ​។ ក្រុម​មកពី​តំបន់​អាមេរិក​ឡាទីន​បាន​យកឈ្នះ​ក្រុម​មកពី​អាហ្វ្រិក​ទាំង​៤​ប្រកួត ពោលគឺ​ឈ្នះ ២-១ ក្នុង​ឆ្នាំ ១៩៩៤, ១-០ (២០០២), ១-០ (២០១០) និង ៣-២ (២០១៤)៕

Tag:
 បាល់ទាត់​
  FIFA World Cup
  GroupD
© រក្សាសិទ្ធិដោយ thmeythmey.com