ជាតិ
រយៈពេល១០ថ្ងៃ មានអ្នកដំណើរជាង ១ម៉ឺននាក់ជិះរថភ្លើងពីស្ថានីយភ្នំពេញ ទៅព្រលានយន្តហោះ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
× ភ្នំពេញ៖ បន្ទាប់ពីសម្ពោធឲ្យដំណើរការបណ្ដោះអាសន្ននៅថ្ងៃទី១០ខែមេសា ការដឹកជញ្ជូនតាមរថភ្លើងស្ថានីយអយស្ម័យយានភ្នំពេញ-អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានអ្នកដំណើរចំនួន ១៣៦៨១នាក់ គិតមកដល់ថ្ងៃទី១៩ខែមេសា។ នេះបើតាមទិន្នន័យពីក្រសួងសាធារណការ និងដឹកជញ្ជូន ។
គួរបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកញ្ជូន បានដាក់ឲ្យដំណើរការបណ្ដោះអាសន្នរថភ្លើងដឹកអ្នកដំណើរពីស្ថានីយអយស្ម័យយានភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពីថ្ងៃទី១០ខែមេសា រហូតដល់ថ្ងៃទី១ខែសីហា។ ហើយក្នុងអំឡុងពេលសាកល្បងនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរតាមមធ្យោបាយនេះដោយឥតបង់ប្រាក់ឡើយ។ ក្រសួងដាក់ឲ្យដំណើរការដឹកជញ្ជូនថ្មីមួយនេះ ដើម្បីជួយកាត់បន្ថយការធ្វើចរាចរលើដងផ្លូវ និងសម្រួលការធ្វើដំណើរឲ្យបានឆាប់រហ័សដល់ប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរ៕
© រក្សាសិទ្ធិដោយ thmeythmey.com