ជាតិ
សង្គមជាតិ
ប្រជាពលរដ្ឋ​ខេត្តកោះកុង​១៧០​គ្រួសារ ស្នើ​ឲ្យ​លោក ជា សុផារ៉ា ជួយ​ព​ន្លឿ​ន​ការដោះស្រាយ​ទំនាស់​វិវាទ​ដីធ្លី​
02, May 2018 , 5:27 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ ១៧០​គ្រួសារ មកពី​ខេត្តកោះកុង បានមក​ជួបជុំគ្នា​នៅ​ក្រសួង​ដែនដី​នគ​រូប​នី​យ និង​សំណង់ នា​ព្រឹក​ថ្ងៃទី​២ ខែឧសភា នេះ ដើម្បី​ស្នើ​ឲ្យ លោក ជា សុផារ៉ា ជួយ​អន្តរាគមន៍ ព​ន្លឿ​ន​ការដោះស្រាយ​វិវាទ​ដីធ្លី​។



​ប្រជាពលរដ្ឋ ១៧០​គ្រួសារ ក្នុងស្រុក​ស្រែអំបិល បាន​មានទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​កោះកុង ស៊ូ​ហ្គឺ និង​ក្រុមហ៊ុន​កោះកុង ផ្លេ​ន​ថេ​សិន អ៊ិន​ដា​ទ្រី ខម​ភេ​នី លីមីត​ធី​ត តាំងពី​ឆ្នាំ​២០០៦ ដល់​បច្ចុប្បន្ន​។ បើតាម​លិខិត​ស្នើសុំ​អន្តរាគមន៍​របស់​ប្រជាពលរដ្ឋ​ទាំងនោះ ក្រុមហ៊ុន​ទាំងពីរ​នេះ​បានមក​ឈូសឆាយ​យក​ដីស្រែ​ចម្ការ​របស់គាត់ ធ្វើ​ចម្ការ​អំពៅ តាំងពី​ឆ្នាំ​២០០៦​។​



​ក្នុង​លិខិត​ដដែល បាន​លើកឡើងថា ពួកគេ បាន​បំពេញ​សលាក​ប​ត្រ​ព័ត៌មាន​អំពី​បណ្ដឹង​ដូចគ្នា ហើយ​ម្យ៉ាងទៀត​ពុំ​ហ៊ាន​ធ្វើបាតុកម្ម ឬ​ឈរ​តវ៉ា​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​ឡើយ​។ ប្រជាពលរដ្ឋ​មានទំនាស់​ដីធ្លី​នេះ លើកឡើង​ទៀតថា ប្រជាពលរដ្ឋ​ទាំង​១៧០​គ្រួសារ​សុខចិត្ត​ដាក់ពាក្យ​បណ្ដឹង​តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​រក​ដំណោះស្រាយ​តាមផ្លូវ​ច្បាប់​៕


Tag:
 ​ទំនាស់​ដីធ្លី​
 ​ជា សុផារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com