ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បេក្ខជន និងបេក្ខនារីនៅភ្នំពេញ ឈ្នះជ័យលាភីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៨
02, May 2018 ,
10:19 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ បេក្ខជន និងបេក្ខនារីមកពីមណ្ឌលរាជធានីភ្នំពេញ បានចំណាត់ថ្នាក់លេខ១ក្នុងកម្មវិធីប្រឡងសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៨ ក្រោយការសម្រេចរបស់គណៈកម្មការវាយតម្លៃនៃការប្រកួតកាលពីល្ងាចថ្ងៃទី១ ខែឧសភា នៅសាលមហោស្រពកោះពេជ្រ។ នេះបើតាមការផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្រាប់បេក្ខជន សម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៨ ជ័យលាភីលេខ១ បានទៅលើ លោក ឌិន សិត និងលេខ២ បានលើលោក គង់ វិតាក់ ដែលសុទ្ធជាបេក្ខភាពនៅរាធធានីភ្នំពេញ ខណៈលេខបី បានទៅលើលោក ទូត ទិត្យា ពីមណ្ឌលខេត្តព្រះសីហនុ។
ចំណែកឯបេក្ខនារី សម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៨ ជ័យលាភីលេខ១ បានទៅលើបេក្ខនារី ញឿន ស៊ូវិកញ្ញា មកពីមណ្ឌលភ្នំពេញ។ ជ័យលាភីលេខ២ បានទៅលើបេក្ខនារី ប៊ិន អ៊័ន មកពីមណ្ឌលព្រះសីហនុ និង លេខ៣ បានលើបេក្ខនារី ហុក ណាគ្រី មកពីមណ្ឌលបន្ទាយមានជ័យ។
ចំពោះរង្វាន់សម្រាប់បេក្ខជន-បេក្ខនារី ដែលចូលរួមក្នុងការប្រឡងវិញ រួមមាន៖ ជ័យលាភីលេខ១ ទទួលបានថវិកាចំនួន ៥លានរៀល និងម៉ូតូ ១គ្រឿង។ ជ័យលាភីលេខ២ ទទួលបានចំនួន ៤លានរៀល និងម៉ូ ១គ្រឿង។ ជ័យលាភីលេខ៣ ទទួលបានចំនួន ៣លានរៀល និងម៉ូតូ ១គ្រឿង។
ជាមួយគ្នានេះ ជ័យលាភីកិត្តិយសទទួលបានថវិកាចំនួន ២លានរៀល ចំណែកអ្នកមិនទទួលបានជ័យលាភី ក៏ទទួលបានថវិកាចំនួន ១លានរៀលផងដែរ។
នាព្រឹត្តិការណ៍សម្រស់ឯកវាយនភណ្ឌដែលឈានចូលឆ្នាំទី៤ នេះ មានការចូលរួមជាអធិបតីភាពពីសំណាក់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ជ័យលាភីសម្រស់ឯកវាយនភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
6 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
1 សប្តាហ៍
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
2 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
4 ថ្ងៃ
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយទៀត បើកដំណើរការនៅកម្ពុជា
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម