ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
អាជ្ញាធរ ចាប់ផ្តើមដកបង្គោលភ្លើងចេញពីផ្លូវ១០១៩
04, May 2018 ,
12:06 pm
រូបភាព
×
ដោយ:
អ៊ូ សុខមាន (OU Sokmean)
អាជ្ញាធរ ចាប់ផ្តើមចុះទៅដកបង្គោលភ្លើងចេញជាបណ្តើរៗហើយ ដែលនៅចំកណ្តាលផ្លូវ១០១៩ (នៅមុខស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ និងសាកលវិទ្យាល័យកម្ពុជា)។ ប្រតិបត្តិការនេះ ចាប់ផ្តើមតាំងពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨មក។
បើតាមការសម្រេចរបស់ក្រសួងសាធារណការ និងអគ្គិសនីកម្ពុជា ការដកបង្គោលភ្លើងទាំងអស់នោះ អាចនឹងត្រូវអូសបន្លាយពេលរហូតដល់ដល់ខែមិថុនា ឆ្នាំ២០១៨។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ កាលពីពេលកន្លងមក។ រដ្ឋមន្ត្រីរូបនេះ បានអះអាងថា អគ្គិសនីកម្ពុជា ត្រូវបង្កប់ខ្សែភ្លើងនៅក្រោមដីជាមុនសិន ហើយបន្ទាប់មក ទើបអាចដកបង្គោលភ្លើងទាំងនោះចេញបាន។
អត្ថបទទាក់ទង
លោក ស៊ុន ចាន់ថុល សុំទោសពលរដ្ឋចំពោះករណីបង្គោលភ្លើងនៅកណ្តាលផ្លូវ
អ្នកនាំពាក្យសាធារណការ បកស្រាយពីបង្គោលភ្លើងដែលនៅចំកណ្តាលផ្លូវ១០១៩
ដំបូងឡើយ បង្គោលភ្លើង គឺស្ថិតនៅខាងកៀនផ្លូវ។ ប៉ុន្តែ បន្ទាប់ពីផ្លូវនេះ ត្រូវបានពង្រីកបន្ថែម បង្គោលភ្លើង ក៏បែរជានៅចំកណ្តាលផ្លូវវិញ។
ក្រោយឃើញបង្គោលភ្លើងមួយជួរ ស្ថិតនៅចំកណ្តាលផ្លូវបែបនេះ ប្រជាពលរដ្ឋមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានរិះគន់យ៉ាងខ្លាំង រហូតដល់ហៅផ្លូវនេះថា ជាផ្លូវមរណៈ។ មានប្រជាពលរដ្ឋមួយចំនួន បានរងរបួសនិងបាត់បង់ជីវិតដោយសារតែជិះបុកបង្គោលភ្លើងទាំងនោះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បង្កោលភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
6 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
1 សប្តាហ៍
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
2 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
4 ថ្ងៃ
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយទៀត បើកដំណើរការនៅកម្ពុជា
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម