កីឡាអន្តរជាតិ
អន្តរជាតិ
​អ្នកកីឡា​ល្បីៗ​លើ​លោក ផ្ញើ​សារ​ជូនពរ Sir Alex ក្រោយ​វះកាត់​ឈាម​ហូរ​ក្នុង​ខួរក្បាល​
07, May 2018 , 11:51 am        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
​អ្នកកីឡា​ល្បីៗ​នៅ​ជុំវិញ​ពិភពលោក​បាន​បន្ត​ផ្ញើសារ​ជូនពរ និង​បូ​ង​សួង​ឲ្យ​លោក Sir Alex Ferguson អតីត​កំពូល​អ្នក​ចាត់​ទូទៅ​ក្រុម Manchester United ឆាប់​ជា​សះ​ស្បើយ​បន្ទាប់ពី​ការវះកាត់​សង្គ្រោះបន្ទាន់​ពី​ការ​ហូរឈាម​ចូលក្នុង​ខួរក្បាល កាលពី​ថ្ងៃទី ៥ ខែឧសភា​។​



​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា បុរស​សញ្ជាតិ​ស្កុ​តឡែ​ន វ័យ​៧៦​ឆ្នាំ បច្ចុប្បន្នកំពុង​សម្រាក​នៅ​មន្ទីរពេទ្យ Salford Royal Hospital នៅក្នុង​ប្រទេស​អង់គ្លេស ក្រោយពី​ទទួល​​ការវះកាត់​ដោយ​ជោគជ័យ​។ បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រុមគ្រួសារ Ferguson ត្រូវ​ទាមទារការយកចិត្តទុកដាក់​នឹង​មើលថែ​យ៉ាង​ពិសេស​បំផុត​ដើម្បី​សុ​វត្តិភាព​អាយុជីវិត​។​

​ក្រោយ​លេចលឺ​ដំ​ណឺង​អាក្រក់​នេះ មាន​អ្នកកីឡា និង​ក្លិប​កីឡា​ល្បីៗ បាន​ចែករំលែក​ដោយ​ផ្ញើ​សារ​បួង​សូម​ឲ្យ​អតីត​អ្នកចាត់ការ​បិសាច​ក្រហម​រូបនេះ​ឆាប់​ជាសះស្បើយ​ឡើងវិញ​។​
​ក្លិប​បាល់ទាត់​ពី​ក្របខណ្ឌ​អ៊ីតាលី AC Milan បាន​ផ្ញើ​សារ​ជូនពរ​តាម​រយៈ​បណ្តាញ​សង្គម Twitter ផ្ទាល់ខ្លួន​ថា​៖«​អ្នក​គ្រប់គ្នា​នៅ AC Milan សូម​ជូនពរ​លោក Sir Alex Ferguson ឲ្យ​ឆាប់​ជា​ពី​ជំងឺ​វិញ​យ៉ាង​ឆាប់រហ័ស​»​។​



​ក្រៅពីនេះ​អ្នកចាត់ការ Juventus លោក Massimiliano Allegri ដែល​កំពុងតែ​ដឹកនាំ​ក្រុម​រហស្សនាម​សេះបង្កង់​ដើម្បី​គ្រង​ជើងឯក Serie A ជា​លើក​ទី​៧ បាន​និយាយថា​៖«​ចូរ​រក្សា​ភាពខ្លាំង​របស់លោក​ឲ្យ​បាន Alex Ferguson »​។​

 លោក Antonio Conte អ្នកចាត់ការ Chelsea បាន​និយាយថា​លោក Ferguson ជា​មនុស្ស​ពិសេស​ម្នាក់​និង​សង្ឃឹមថា​វីរបុរស​ជនជាតិ​ស្កុ​តលែ​ន​ឆាប់​ជាសះស្បើយ​។ ក្នុងនោះដែរ លោក Jürgen Klopp អ្នកចាត់ការ Liverpool, Pep Guardiola របស់ Man City, លោក Arsene Wenger និង​អ្នកចាត់ការ​នៅ Premier League ជាច្រើនរូប​ទៀត​ក៏បាន​ជូនពរ Ferguson ដែរ​។​

​ដំណឹង​នៃ​ស្ថានភាព​របស់ Ferguson ក៏មាន​ឥទ្ធិពល​លើ​អ្នកកីឡា​ដ៏ទៃទៀត​ក្រៅពី​បាល់ទាត់​ដែរ​។​

​ក្លិប​កីឡា​ប៊េ​ស​ប៊​ល (Baseball) ដ៏​ល្បីល្បាញ​របស់​អាមេរិក Chicago White Sox ក៏បាន​បង្ហោះ​សារ​ដ៏​ស្មោះ​អស់ពី​ចិត្ត​នៅលើ Twitter របស់​ពួកគេ​ផងដែរ​ដោយ​សរសេរថា​៖« ក្រុម White Sox ឈរ​ជាមួយ​សហគមន៍ @ManUtd ក្នុងការ​បញ្ជូន​គំនិត​វិជ្ជមាន​របស់​យើង​ទៅឱ្យ​លោក Sir Alex Ferguson"
​សារ​ព័​ត៍​មាន @whitesox បាន​និយាយថា "​ក្រុម #WhiteSox ឈរ​ជាមួយ Man Utd ដើម្បី​លើកទឹកចិត្ត និង​កំលាំងចិត្ត​ដល់​លោក Sir Alex Ferguson»​។​



Ferguson ត្រូវបាន​ចាត់ទុកថា​ជា​អ្នកចាត់ការ​ទូទៅ​ដ៏​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាបាល់ទាត់​អង់គ្លេស ដោយ​ធ្លាប់​ឈ្នះ​ពានរង្វាន់​ធំៗ​ចំនួន​៣៨ ក្នុង​រយៈពេល​កាន់កាប់ ២៦ រដូវ​កាល​នៅ​ទឹកដី Old Trafford ក្នុងនោះ​លើក​ពាន​សំខាន់ៗ​ដូចជា Premier League ១៣​ដង និង UEFA Champions League ២​លើក​៕


Tag:
 បាល់ទាត់​
  Sir Alex Ferguson
  ឈាម​ហូរ​ក្នុង​ខួរក្បាល
© រក្សាសិទ្ធិដោយ thmeythmey.com