ជាតិ
សេដ្ឋកិច្ច
ត្រួតពិនិត្យ៨ស្ថានីយ, លក់អត់គ្រប់លីត្រទាំង៨ និងមានបន្លំសាំងស៊ុបពែរ នៅផ្លូវជាតិលេខ១
× ភ្នំពេញ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកាំកុងត្រូល សាខាខេត្តកណ្ដាល នៅថ្ងៃទី៤ខែឧសភា បានត្រួតពិនិត្យប្រេងតាមស្ថានីយចំនួន ៨កន្លែងតាមបណ្ដោយដងផ្លូវជាតិលេខ១ ក្នុងខេត្តកណ្ដាល។ ជាលទ្ធផល មន្ត្រីកាំកុងត្រូលបានរកឃើញស្ថានីយទាំង៨នេះលក់ប្រេងមិនគ្រប់ចំណុះ។ នេះបើតាមព័ត៌មានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានកាំកុងត្រូល។
អគ្គនាយកដ្ឋានកាំកុងត្រូល ឲ្យដឹងទៀតថា ក្នុងចំណោមស្ថានីយទាំង៨នេះ មានខ្លះលក់ប្រេងបាត់ចំណុះ ៣ភាគរយ, ខ្លះ ៤ភាគរយ។ ហើយស្ថានីយចំនួន៤ ក្នងចំណោមនោះ បន្លំយកសាំងធម្មតា ដាក់ថា សាំងស៊ុបពែរ ។
គួរបញ្ជាក់ថា ការលក់ប្រេងបន្លំបរិមាណ និងគុណភាពនេះ បានកើតឡើងនៅទីតាំងជាច្រើនក្នុងប្រទេសកម្ពុជា ដែលមន្ត្រីកាំកុងត្រូល បានពិនិត្យរកឃើញជារឿយៗ៕
Tag:
ប្រេងឥន្ធនៈ
កាំកុងត្រូល
© រក្សាសិទ្ធិដោយ thmeythmey.com