អត្ថបទពាណិជ្ជកម្ម
មិនបាច់​ចំណាយពេល​ទៅ​ក្រៅប្រទេស​ទេ គ្រាន់តែ​ចូល Modestore ក៏​ទទួលបាន​ផលិតផល​យីហោ​ល្បីៗ​លើ​ពិភពលោក​
10, May 2018 , 3:22 pm        
រូបភាព
ដោយ:
​ហាង Modestore បានរៀបចំ​ពិធីជប់លៀង VIP Cocktail Party ពិ​សេសមួយ​ដើម្បី​អបអរ​ការដាក់​ឲ្យ​ដំណើរការ​សាកល្បង​វេ​ប​សាយ www.modestore.asia ជា​វេ​ប​សាយ​ដែលមាន​លក់​ផលិតផល​ប្រណីតៗ​ហើយ​មាន​ម៉ាក​ល្បីៗ​ជាច្រើន ។ កម្មវិធី​នេះ​បានធ្វើ​ទ្បើង​នៅ​ថ្ងៃ​សៅរ៍ ទី ៥ ខែ ឧសភា ឆ្នាំ ២០១៨ នៅ​ហាង Modestore ដែលមាន​ទីតាំង​លើផ្លូវ​លេខ ៤៣០ ជិត​ផ្សារ​ទួល​ទំពូង​។​

​គួរ​រំលឹក​ផង​ដែលថា​ហាង Modestore ត្រូវបាន​បង្កើត​ទ្បើង​ជា​ផ្លូវការ​ក្នុង​ចុងឆ្នាំ ២០១៧ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​សម្លៀកបំពាក់​ទាន់​សម័យ​សម្រាប់​បុរស នារី និង​កុមារ ដែល​កំពុងតែ​មានការ​កើន​ទ្បើង​ជា​លំដាប់​។ ហាង Modestore បានធ្វើ​ការសហការ​ជាមួយ​ហាង​លក់​ផលិតផល​ដ៏​ល្បីៗ​នៅ​ទីក្រុង​ទ្បុ​ង​ដ៍ ប៉ារីស ញូយ៉ក និង​មី​លេន ដើម្បី​ផ្តល់ជូន​នូវ​ផលិតផល​ម៉ាក​ទំនើបៗ​កំពុង​ពេញនិយម​ដូចជា​៖​ម៉ាក Gucci, Chanel, Louis Vuitton, Coach, MK, YSL, Carbotti, Santa Firenze, Gussaci, Calvin Klein, Michael Kors, J.adam, Nike, Adidas, Dior, Ferragamo, Emporio Armani ព្រមទាំង​ស្លាក​យីហោ​ល្បីៗ​ជាច្រើន​ទៀត​។



​លោកស្រី ខេង ពិ​ទូ​ពុធ​ធីតា នាយក​ប្រតិបត្តិ​របស់​ហាង Modestore បាន​មានប្រសាសន៍ថា​៖ «​តាំងពី​ហាង Modestore បានចាប់ផ្តើម​បើក​ដំណើរការ​មក​ប៉ុន្មាន​ខែ​មុននេះ យើងខ្ញុំ​មាន​អតិថិជន​ជាច្រើន ដែល​បាន​ជាវ​ផលិតផល ហើយ​យើង​ក៏​ទទួលបាន​ការកោតសរសើ​រ​ពី​សេវាកម្ម និង​ម៉ាក​ល្បីៗ​ដែល​យើងខ្ញុំ​បានដាក់​លក់​ផងដែរ​»​។​

​ចំពោះ​អតិថិជន​ទាំងអស់​ដែល​កំពុងស្នាក់នៅ ឬ​ធ្វើការ​នៅតាម​បណ្តា​ខេត្ត​នានា ឬ​មានការ​ជាប់រវល់​ខ្លាំង ក៏​អាច​ចូល​ឆែក​មើល​ផលិតផល​រាប់ពាន់​ដែលមាន​ដាក់លក់​លើ​វេ​ប​សាយ Modestore ហើយ​ទទួលបាន​ការដឹកជញ្ជូន​ភ្លាមៗ​ក្នុង​រយៈពេល ២៤ ម៉ោង ទូទាំងប្រទេស​កម្ពុជា​។ ផលិតផល​ទំនើបៗ​ដែល​លោកអ្នក​អា​ចរក​ជាវ​បាន​នៅ​ហាង Modestore រួមមាន​ដូចជា​៖ ខោអាវ ស្បែកជើង ស្បែកជើង​កី​ទ្បា កាបូប គ្រឿងសម្អាង និង​នាឡិកា​។​ល​។​





​ក្នុង​កម្ម​វី​ធី​ដ៏​វិសេសវិសាល​នេះដែរ ក៏មាន​ការចូលរួម​ពី​តារា​តំណាង​ផលិតផល​ដ៏​ល្បី​ម្នាក់​គឺ កញ្ញា នៅ សុនី​តា ។ ក្នុងនោះ​កញ្ញា​ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​យ៉ាង​សប្បាយរីករាយ​ទៅកាន់​ភ្ញៀវកិត្តិយស ដោយ​ខ្លួន​បានជ្រើសរើស​ជា​តំណាង​ឲ្យ​ផលិតផល​ដែល​ប្រកបដោយ​គុណភាព និង​សេវាកម្ម​ខ្ពស់​។  លើសពីនេះ​ក៏មាន​ភ្ញៀវ VIP ជាច្រើន​បាន​សម្តែង​នូវ​ការកោតសរសើរ​របស់​ពួកគេ​ចំពោះ​ផលិតផល​នៅ​ហាង Modestore ដោយសារតែ​គុណភាព​របស់​វា​ល្អ​ដូច​នៅ​បរទេស​បេះបិទ​។ ជាមួយនឹង​ការបើក​ដំណើរការ​ហាង Modestore អតិថិជន​មិនចាំបាច់​ចំណាយពេល​ក្នុងការ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ដើម្បី​ទិញ​ផលិតផល​ដែលមាន​ស្លាក​យីហោ​ល្បីៗ​ទៀតឡើយ​។​

​គួរបញ្ជាក់​ផង​ដែលថា បច្ចុប្បន្ននេះ ហាង Modestore កំពុង​សាងសង់​ហាង​ទំនិញ​ដ៏​ធំ មួយ​ដែល​ស្ថិតនៅ​លើផ្លូវ ៣៣៧ សង្កាត់​ទួលគោក រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​បទពិសោធន៍​នៃ​ការទិញ​ឥ​វ៉ាន់​លំដាប់ថ្នាក់​ពិភពលោក​ជាមួយនឹង​បរិយាកាស​ដ៏​ស្រស់ស្រាយ ខណៈពេល​អតិថិជន​កំពុង​ដើរ​មើល​ឥ​វ៉ាន់​ដែលមាន​ស្លាក​យីហោ​ល្បីៗ ។​

​ប្រសិនបើ​អ្នកមាន​ចំណាប់អារម្មណ៍​នឹង​ផលិតផល​ទំនើបៗ​ទាន់សម័យ សូម​មកកាន់​ហាង Modestore ដោយផ្ទាល់ ឬ​ចូលទៅ​កាន់​វេ​ប​សាយ www.modestore.asia ឬ​ចូលទៅ​កាន់ fb: modestore.asia/







(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com