ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​ធម្មជាតិ​ក្នុងការ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​
10, May 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ដែលមាន​វត្តមាន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ខ្ពស់ គឺជា​រឿង​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត ហើយក៏​ច្រើនតែ​បណ្តាលមកពី​ជម្រើស​របៀប​រស់នៅ​មិន​ផ្តល់​សុខភាព ហើយ​រឿងនេះ​ជាប់ទាក់ទង​នឹង​របប​អាហារ​មាន​ជាតិ​ខ្លាញ់ Saturated Fat ខ្ពស់ និង​ការ​កង្វះ​សកម្មភាព​រាងកាយ​។



​កត្តា​ជាច្រើន​ដូចជា ការជក់បារី ធាត់​ជ្រុល អាយុ​ច្រើន (​សរសៃឈាម​ងាយ​នឹង​រួម​តូច​នៅពេល​អាយុ​កាន់តែច្រើន​) ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ ហ្សែ​ន និង​ជំងឺ​ក្នុង​ខ្លួន​ដូចជា លើស​សម្ពាធ​ឈាម ទឹកនោមផ្អែម និង​ជំងឺថ្លើម​ឬ​តម្រងនោម​ក៏​សុទ្ធតែ​បង្កើន​ការ​ប្រឈម​នឹង​បញ្ហា​នេះ​ទាំងអស់​។

​កូ​ឡេ​ស្តេ​រ៉ុល​គឺជា​សារធាតុ​ខ្លាញ់​មួយ​ប្រភេទ​ដែលមាន​ក្នុង​ឈាម ហើយ​វា​ត្រូវបាន​រាងកាយ​ប្រើប្រាស់​ដើម្បី​រក្សា និង​បង្កើតជា​ភ្នាស់​របស់​កោសិកា បំ​លែង​ពន្លឺព្រះអាទិត្យ​ទៅជា​វីតាមីន D និង​មុខងារ​សំខាន់ៗ​ផ្សេងៗ​ទៀត​។ កូ​ឡេ​ស្តេ​រ៉ុល​មាន​ពីរ​ប្រភេទ គឺ​កូ​ឡេ​ស្តេ​រ៉ុល​ល្អ HDL ដែល​វា​ជា​កូ​ឡេ​ស្តេ​រ៉ុល​ជួយ​បញ្ចេញ​កូ​ឡេ​ស្តេ​រ៉ុល​ពី​ក្នុង​ខ្លួន​ច្រើន ខណៈពេលដែល​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ LDL ធ្វើ​ឲ្យ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​សរសៃឈាម​កើនឡើង​។​

​ខាងក្រោម​នេះ​គឺជា​អាហារ​បែប​ធម្មជាតិ​មួយចំនួន​ដែល​ត្រូវបាន​គេ​ជឿថា​អាចជួយ​បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​បាន​៖

​ផ្លែ​ប៉ោម​

​ឃ្លា​ដែល​គេ​ពេញនិយម​ជាងគេ​នោះ​គឺថា មួយថ្ងៃ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​គឺ​មិន​ត្រូវការ​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ឡើយ ហើយ​រឿងនេះ​ក៏​ជា​ការពិត​សម្រាប់​ការបញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ដែរ​។ តាម​ការសិក្សា​មួយ​របស់ Florida State University ក្នុង​ឆ្នាំ ២០១១ បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​ចូលរួម​សិក្សា បាន​ញ៉ាំ​ផ្លែ​ប៉ោម​រាល់ថ្ងៃ ហើយក៏​អាច​បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន​រហូតដល់ ២៣​ភាគរយ​ក្នុង​រយៈពេល ៦​ខែ ហើយ​ក៏បាន​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​បាន ៤​ភាគរយ​ទៀត​។ ការ​ញ៉ាំ​ផ្លែ​ប៉ោម​អាចធ្វើ​ឲ្យ​ស្ត្រី​ស្រក​ទម្ងន់​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​។

​សណ្តែក​
​សណ្តែក​គឺជា​អាហារ​ដ៏​ល្អ​មួយ​សម្រាប់​សុខភាព​បេះដូង​។ អ្នកស្រាវជ្រាវ​នៅឯ Arizona State University Polytechnic បាន​ឲ្យ​ដឹងថា ការបន្ថែម​សណ្តែក​កន្លះ​ពែង​ទៅក្នុង​ស៊ុប​អាចជួយ​បញ្ចុះ​កូ​លេ​ស្តេ​រ៉ុល​សរុប​បាន ហើយ​ក្នុងនោះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ចុះ​បាន ៨​ភាគរយ​ដែរ​។

​គន្លឹះ​សម្រាប់​សម្រាប់​អាហារ​មួយ​ដែល​និយាយថា​ល្អ​ចំពោះ​សុខភាព​បេះដូង គឺ​វា​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ហើយ​វា​ត្រូវបាន​គេ​និយាយទៀតថា អាច​បន្ថយ​អត្រា​នៃ​ការ​បឺត​ស្រូប​កូ​ឡេ​ស្តេ​រ៉ុល​ពី​ក្នុង​អាហារ​ដែល​ញ៉ាំ​រួច​ទៀត​។

​ផ្លែ​បឺ​រី​ពណ៌​ខៀវ​
​តាម​ការសិក្សា​មួយ​បាន​និយាយថា ការ​ញ៉ាំ​ផ្លែ​បឺ​រី​ពណ៌​ខៀវ​ពិតជា​ជួយ​ពង្រឹង​ដល់​មុខងារ​សរសៃឈាម​លើ​បុរស​មាន​សុខ​ភាពល្អ និង​បុរស​ដែល​ត្រូវ​ការប្រើ​ថ្នាំ​ជំនួយ​សរសៃឈាម​។ ផ្លែ​បឺ​រី ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​ខ្ពស់​មួយ​ដែល​ជួយ​បន្ថយ​ការ​រលា​កបាន​។

​ត្រី​សម្បូរ​ខ្លាញ់​និង​សាល​ម៉ុង​

​ខ្លាញ់​អូ​មេ​ហ្គា​បី​គឺជា​អាហារ​មួយ​ប្រភេទ​ដែល​ផ្តល់​សុខភាព​បែប​ធម្មជាតិ ហើយក៏​ត្រូវបាន​គេ​និយាយថា អាច​ទប់ស្កាត់​ភាព​ភ្លេចភ្លាំង ជំងឺ​បេះដូង និង​ជំងឺ​ជាច្រើន​ផ្សេងៗ​ទៀត​។ អាស៊ីត​ខ្លាញ់​ប្រភេទ​នេះ​ក៏​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ផង​ដេរ​។ ក្នុងការ​ស្រាវជ្រាវ​ដែល​ធ្វើឡើង​ដោយ Loma Linda University បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ពី​ត្រី​សាល​ម៉ុង និង​សា​អី​ន​អាច​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​បាន​រហូតដល់ ៤​ភាគរយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com