អន្តរជាតិ
លោក Trump ថា​នឹងមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ប្រសិនបើ​អ៊ីរ៉ង់​ចាប់ផ្តើម​ផលិត​នុយក្លេអ៊ែរ
10, May 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​ពុធ​បាន​ព្រមាន​ប្រទេស​អ៊ីរ៉ង់​ថា​នឹងមាន «​ផលប៉ះពាល់​យ៉ាងខ្លាំង​» ប្រសិនបើ​អ៊ីរ៉ង់​ចាប់ផ្តើម​ផលិត​អាវុធ​នុយក្លេអ៊ែរ ជាការ​ឆ្លើយតប​នឹង​ការដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ​២០១៥ ដែលមាន​បំណង​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ទីក្រុង​តេ​ហេ​រ៉ង់​នោះ​។​



​ក្នុង​សុន្ទរកថា​នៅឯ​សេត​វិមាន លោក Trump បាន​ថ្លែងថា សហរដ្ឋអាមេរិក​នឹងដាក់​ទណ្ឌកម្ម​សារជាថ្មី​លើ​អ៊ីរ៉ង់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​បង្ខំ​ឲ្យ​អ៊ីរ៉ង់​យល់ព្រម​ចរចា​ក្នុង​កិច្ចព្រមព្រៀង​ថ្មី​មួយ អំពី​ការបាញ់​សាកល្បង​កាំជ្រួច​ម៉ី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​របស់ខ្លួន និង​សកម្មភាព​យោធា​ក្នុងប្រទេស​ស៊ី​រី យេ​ម៉ែន និង​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​មជ្ឈិមបូព៌ា​។​

​មេដឹកនាំ​សហរដ្ឋអាមេរិក​រូបនេះ​បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា​បាន​បង្កើត «​ភាពវឹកវរ និង​ការស្លាប់​» នៅក្នុង​តំបន់​។​

​លោក Trump បាន​ថ្លែងបន្តថា «​យើង​នឹង​ចរចា​កិច្ចព្រមព្រៀង​ដ៏​ល្អ​មួយ បើ​មិន​ដូច្នេះ​ទេ​យើង​នឹងមិន​បង្កើត​កិច្ចព្រមព្រៀង​អ្វី​ទាំងអស់​»​។ លោក Trump បាន​ទទួលស្គាល់ថា «​សហរដ្ឋអាមេរិក​ប្រហែលជា​នឹង​អាចធ្វើ​បានល្អ​ជាមួយ​ពួកគេ ប៉ុន្តែ​វា​គ្មាន​បញ្ហា​សម្រាប់​លោក​ទេ​»​។​

​លោក Trump នៅ​បន្ត​រិះគន់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​ត្រូវបាន​ចរចា​ដោយ​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Barack Obama ដោយ​លោក​បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ថា​ជា «​កិច្ចព្រមព្រៀង​ដែល​អាក្រក់​មិនគួរ​បង្កើត​នោះទេ​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com