អត្ថបទពាណិជ្ជកម្ម
រឿង "​កូន​ដុំថ្ម​" កំពុង​ធ្វើអោយ​មហាជន​រំជួលចិត្ត​គ្រប់គ្នា​ក្នុង​បណ្តាញ​សង្គម​Facebook
10, May 2018 , 3:47 pm        
រូបភាព
ដោយ:
​ទិវា​បុណ្យ​ម្ដាយ គឺជា​ទិវា​មួយ​ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី រំលឹក​នឹក​គុណ​ដល់​មាតា ហើយ​ទិវា​នេះ​មាន​ទម្រង់​ខុសៗ​គ្នា​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​។ ក្នុងឆ្នាំនេះ នៅ​សហរដ្ឋ​អា​មេ​រិច​ទិវា​បុណ្យ​ម្ដាយ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ទី​១៣ ខែឧសភា ឆ្នាំ​២០១៨​។

​តាមពិតទៅ​ទិវា​នេះ​មិនមែនជា​ទិវា​របស់​ខ្មែរ​នោះទេ តែដោយសារ​ប្រជាជន​ខ្មែរ​ក៏ដូចជា​យុវវ័យ​មួយចំនួន​យល់ឃើញថា​ទិវា​នេះ​មាន​អត្ថន័យ​ល្អ ជួយ​បណ្តុះ​គំនិត​កូន​គ្រប់រូប​អោយដឹង​គុណ​និង​គោរព​ស្រលាញ់​អ្នក​ម្តាយ ទើប​ទិវា​នេះ​ចាប់ផ្តើម​មាន​ប្រជាប្រិយភាព​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ​។​


 
​ដោយឡែក​ថ្មីៗ​នេះ យើង​សង្កេតឃើញថា​មានការ​ផ្ទុះឡើង​នូវ​ការ Share Video Clip អប់រំ​ខ្លី​មួយ​មាន​ចំណងជើង​ថា “​កូន​ដុំថ្ម​” ដែល​កំពុង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​កុះករ​។ Video នោះ​ជា​ខ្សែភាពយន្ត​ខ្នាត​ខ្លី​ដ៏​កំសត់​ស្រក់​ទឹកភ្នែក​ដែល​និយាយ​អំពី​ការលះបង់​គ្រប់បែបយ៉ាង​របស់​អ្នក​ម្ដាយ ដែលមាន​អតីតកាល​ជា​កម្មករ​វាយ​ថ្ម ដើម្បី​យក​កំរៃ​មក​ចិញ្ចឹម​កូនប្រុស​ស្រី​។
 
​រឿង​អប់រំ​ខ្នាត​ខ្លី​នេះ បាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​លក់​រថយន្ត​Ford ប្រចាំ​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ចូលរួម​អបអរសាទរ និង​រំលឹក​ដល់​គុណ​ម្ដាយ​ក្នុង​ឳ​កាស​ទិវា​បុណ្យ​ម្ដាយ​ខាងមុខនេះ​។


 
​ដូច្នេះ បើ​ចង់ដឹងថា​តើ​រឿងនេះ​មាន​អត្ថន័យ​អប់រំ​ជ្រាលជ្រៅ និង​ចាក់​ដោត​អារម្មណ៍​សឹងតែ​ទប់ទឹក​ភ្នែក​មិនបាន​ដល់​កម្រិតណា សូម​ទស្សនា Video ខាងក្រោម​នេះ​ទាំងអស់គ្នា​។





(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com