កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Huddersfield បើក​សិទ្ធិ​ឲ្យ​កីឡាករ​ផឹកស្រា ក្រោយ​ក្រុម​បន្តជីវិត​នៅ Premier League
10, May 2018 , 8:19 pm        
រូបភាព
​លោក David Wagner អ្នកចាត់ការ​ទូទៅ​ក្រុម Huddersfield Town បានផ្តល់​សិទ្ធិ​ឲ្យ​កីឡាករ​ទាំងអស់ អាច​ផឹកស្រា​បាន បន្ទាប់ពី​ពួកគេ​បាន​ជួយ​ក្រុម​អាច​បន្ត​ឈរជើង​នៅ​ក្របខណ្ឌ Premier League សម្រាប់រ​ដូ​វ​កាល​ក្រោយ​។ នេះ​បើតាម​ការផ្សាយ​របស់ DailyMail​។​



Huddersfield ដែល​ប្រកួត​ស្មើ​ជាមួយ Chelsea ក្នុង​លទ្ធផល ១-១ នៃ​ការប្រកួត​ក្របខណ្ឌ​កំពូល​អង់គ្លេស​សប្តាហ៍​ទី​៣៧ អាច​រួច​ផុតពី​តំបន់​ត្រូវ​កាត់ចោល ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១៦ មាន​៣៧​ពិន្ទុ នាំមុខ Swansea City ដែល​ស្ថិតនៅ​លេខ​រៀង​ទី​១៨ ចំនួន ៤​ពិន្ទុ ខណៈ​សល់​១​ប្រកួត​ប៉ុណ្ណោះ​នឹងត្រូវ​បញ្ចប់​រដូវ​កាល ២០១៧-២០១៨​។​



​ក្រុម​រហស្សនាម Terriers បានបង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​បំផុត​សម្រាប់​ការប្រកួត​ក្នុង​ទឹកដី Stamford Bridge ដោយ​អាច​ទប់​យក​ស្មើ​ពី​ការ​វាយ​សម្រុក​យ៉ាងខ្លាំង​ដោយ​ក្រុម​ម្ចាស់ផ្ទះ​តោ​ខៀវ Chelsea​។​

​លទ្ធផល ១-១ នេះ គឺជា​ជ័យជម្នះ​របស់​កូនក្រុម​លោក Wagner ដើម្បី​រក្សា​ជីវិត​បន្ត​ប្រកួតប្រជែង​ក្នុង​ក្របខណ្ឌ​កំពូល​អង់គ្លេស​នៅ​រដូវ​កាល ២០១៨-២០១៩​។​



​ក្រោយ​ទទួលបាន​លទ្ធផល​គាប់ប្រសើរ​នេះ អ្នកចាត់ការ​សញ្ជាតិ​ពីរ អាល្លឺម៉ង់​-​អាមេ​រិ​ក វ័យ​៤៦​ឆ្នាំ បាន​លើកទឹកចិត្ត​ដល់​កីឡាករ​ខ្លួន​ទាំងអស់​ដោយ​អនុ​ញ្ញាត​ឲ្យ​ពួកគេ​អាច​ទទួលទាន​គ្រឿង​ស្រវឹង​បាន​៕


Tag:
 បាល់ទាត់​
  Huddersfield Town
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com