ជាតិ
លោក អៀវ បណ្ណាការ អ្នកជំនាញ​ភាពយន្ត​ដែល​ស្និទ្ធ​នឹង​សម្តេចឪ ទទួលមរណភាព​ក្នុង​អាយុ​៨៧​ឆ្នាំ​
11, May 2018 , 11:58 am        
រូបភាព
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ទៅសួរសុខទុក្ខ​លោក អៀវ បណ្ណាការនៅមន្ទីរពេទ្យ
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ទៅសួរសុខទុក្ខ​លោក អៀវ បណ្ណាការនៅមន្ទីរពេទ្យ
ដោយ: ថ្មីៗ
លោក អៀវ បណ្ណាការ អតីត​សមាជិក​ព្រឹទ្ធសភា និង​ជា​អ្នកជំនាញ​ភាពយន្ត​ដែល​សិទ្ធិ​នឹង​សម្តេចព្រះ​វររាជបិតា ព្រះ​បរម​រតន​កោដ្ឋ បានទទួល​មរណភាព​ក្នុង​អាយុ​៨៧​ឆ្នាំ កាលពី​យប់​ថ្ងៃទី​១០ ខែឧសភា នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។

 
​ព្រឹទ្ធាចារ្យ អៀវ បណ្ណាការ ដែលជា​អតីត​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​ផងដែរ​នោះ ជា​អតីតមន្ត្រី​ម្នាក់ បាន​ចូលរួម​ជួយ​ដល់​សម្តេចឪ ព្រះករុណា ព្រះ​នរោត្តម សីហនុ ក្នុងការ​ផលិតភាព​យ​ន្ត​ជាច្រើន​។ លោក​ជា​សហ​ស្ថាបនិក​ជាមួយ​លោក ប៉ាន់ រិទ្ធី ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុ​ប្ឆា​ណា ក្នុង​គោលបំណង​រក្សា និង​បង្កើត​ការចងចាំ​មួយ​ដល់​កូនចៅ​ជំនាន់​ក្រោយ​លើ​បេតិកភណ្ឌ​សោតទស្សន៍​។​
 
​លោក ជា​កូនប្រុស​របស់លោក អៀវ កើ​ស អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​សភាជាតិ​។ ក្នុង​សារ​រំលែក​ទុក្ខ​ជូនទៅ​ដល់​លោក អៀវ ប​ណ្ណា​សិទ្ធ ដែលជា​កូនប្រុស​លោក អៀវ បណ្ណាការ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​លើកឡើងថា ជាការ​បាត់បង់​ឥស្សរជន​ដ៏​ឆ្នើម​មួយរូប​ដែល​ធ្លាប់បាន​ដង្ហែ​ព្រះ​បរម​រតន​កោដ្ឋ នា​សម័យ​សង្គមរាស្ត្រនិយម​៕





 

Tag:
 មរណភាព
  អៀវ បណ្ណាការ
© រក្សាសិទ្ធិដោយ thmeythmey.com