អត្ថបទពាណិជ្ជកម្ម
កម្មវិធី ABC Exceptional Night ជួបជាមួយកញ្ញា មាស សុខសោភា
× កាលពីថ្ងៃពុធ ទី ០៩ ខែឧសភា កន្លងមកនេះ! ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅក្លិប 2ND Night ដោយមានការអញ្ជើញចូលរួមពីតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា។ កញ្ញា មាស សុខសោភា បានផ្តល់ជូនទៅអ្នកគាំទ្ររបស់នាងតាមរយៈជំនាញរបស់នាង នាងគឺជាតារាដែលល្បីដោយចំណុចល្អជាច្រើនសម្រាប់អ្នកគាំទ្រ ( Superstar Exceptional)។
កម្មវិធីរាត្រីដ៏ល្អឯក (ABC Exceptional Night) មិនត្រឹមតែមានការសម្តែងដ៏អស្ចារ្យរបស់កញ្ញា មាស សុខសោភា ជាតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជានោះទេ ថែមទាំងមានក្រុមតារាបង្ហាញម៉ូត ព្រមទាំងមានសកម្មភាពកម្សាន្តផ្សេងទៀតនៅក្នុងកម្មវិធី។ លើសពីនេះទៅទៀត អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត ក៏បានភ្លក់នូវរសជាតិដ៏ពិសេសដោយមានការរួមបញ្ជូលគ្នាជាស្រាក្រឡុក ABC អិចស្ត្រាស្តោត ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ ។
កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ "ជាឧត្តមភាពដ៏ល្អឯក" របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសារទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។
ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូរបៀបនៅលើទីផ្សារ ស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។
គួរបញ្ជាក់ផងដែលថា កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំង Palm Container Pub ក្រុងសៀមរាប នៅថ្ងៃសុក្រ ទី ១១ ខែឧសភា ដោយមានការអញ្ជើញចូលរួមពីតារាចម្រៀងដ៏ល្បីនិងមានវ័យក្មេងដែលប្រកបដោយមហិច្ឆិតា អាចនិយាយបានថា គាត់តែងតែទទួលបានពិន្ទុលើសពី ១០១% នូវអ្វីដែលគាត់បានធ្វើ រាល់យុទ្ធនាការសុទ្ធតែសកម្ម និងលើកទឹកចិត្តឲ្យយុវវ័យសម្រេចនូវក្តីសុបិន្ត និងជឿជាក់លើខ្លួនឯង (Fierce Exceptional) គឺលោក នីកូ ។
សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត!
សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ។
© រក្សាសិទ្ធិដោយ thmeythmey.com