អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Harvey Law Group ផ្តល់ឱកាស​វិនិយោគ​ផ្តាច់មុខ​នៅ​អាស៊ីអាគ្នេយ៍ នឹង​ផ្តើម​ដំណើរការ​គម្រោង​សណ្ឋាគារ Tommie Hollywood ដែល​ជួយ​វិនិយោគិន​ទទួលបាន Green Card នៅ​សហរដ្ឋអាមេរិក​
12, May 2018 , 2:50 pm        
រូបភាព
ភ្នំពេញ​៖ នេះ ជា​គម្រោង​សណ្ឋាគារ​បែប​លក្ខណៈ​ទំនើប​ប៊ូ​ទិ​ក មាន​កម្ពស់​ប្រាំបី​ជាន់  មាន​ផ្តល់​សេវាកម្ម​ពេញលេញ និង​រស់​រវើក ស្ថិតក្នុង​ទីតាំង​ទេសចរណ៍​ដែលមាន​ភាព​មមាញឹក​បំ​ផុត​នៅ​សហរដ្ឋអាមេរិក​។ ការអភិវឌ្ឍ​បែប​ទំនើបកម្ម និង​តាម​បែបបទ​ជីវិត​រស់នៅ​ដ៏​ថ្មីថ្មោង​នេះ មាន​ទីតាំង​ជិតបង្កើយ ស្ថិតនៅក្នុង​តំបន់​ពាណិជ្ជកម្ម និង​សម្បូរ​ដោយ​បរិយាកាស​កម្សាន្ត​រួមមាន តំបន់ ហូលីវូដ (Hollywood) មជ្ឈមណ្ឌល​កម្សាន្ត (Highland) និង​តំបន់​ជីវិត​ពេល​រាត្រី ឡូ​ស អែន​ជេ​ឡេស (Los Angeles)​។ ភាព​រំភើប​ញាប់​ញ័រ ប្រកបដោយ​ថាមពល ហើយ​សហគមន៍​ប្រកបដោយ​ភាពស្រស់​ស្រាយ​នេះ នឹង​អាចជួយ​បន្ថែម​ភាព​ស្រមើស្រមៃ​របស់លោក​អ្នក​ឲ្យ​ក្លាយជា​ការពិត​បាន​។ នេះ​គឺជា​ការ​ក្រលេកមើល​ជា​លើកដំបូង​នៅ​កម្ពុជា  ទៅលើ​គម្រោង​អភិវឌ្ឍ​អចលនទ្រព្យ​ចុងក្រោយ​នៅ​ហូលីវូដ និង​ជា​គម្រោង មានការ​ទទួលស្គាល់​ស​ម្រា​ប់ កម្មវិធី EB-5 - Meet Tommie Hotel Hollywood ។​

​ឱកាស​ដ៏​រំភើប​រីករាយ​នេះ នឹង​កើតមានឡើង​សម្រាប់​វិនិយោគិន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​កំពុងតែ​ស្វែងរក និង​មានបំណង​ចង់​វិនិយោគ​ទៅក្នុង​អចលនទ្រព្យ​ដ៏​មានតម្លៃ នៅ​ទូទាំង​អាមេរិក ដោយ​អាចបង្កើត​នូវ សុបិន នៅ​សហរដ្ឋអាមេរិក សម្រាប់​ក្រុមគ្រួសារ ក៏ដូចជា​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​។ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​នៅ​អាមេរិក តាមរយ​:​ការបង្កើត​ការងារ និង​ការវិនិយោគ​ដោយ​ប្រើប្រាស់​ដើមទុន​ពី​ក្រៅប្រទេស កម្មវិធី​សម្រាប់​វិនិយោគិន​ដែល​ចង់​ធ្វើ​អន្តោប្រវេសន៍​ឈ្មោះ EB-5 នេះ អនុញ្ញាតិ​ឲ្យ​វិនិយោគិន​បរទេស និង​ក្រុមគ្រួសារ របស់​ពួកគេ​អាចដាក់​ពាក្យ​យក​ប័ណ្ណ​បៃតង (Green Card) តាមរយៈ​ការវិនិយោគ​ទឹកប្រាក់​ចំនួន ៥០០.០០០ (៥០​ម៉ឺន​) ដុល្លារ ទៅក្នុង​គម្រោង ឬ​សហគ្រាស​ពាណិជ្ជកម្ម​ណាមួយ ដើម្បី​បង្កើត ឬ​រក្សា​ការងារ​ពេញ ម៉ោង​ជា​អចិន្ត្រៃយ៍​ចំនួន ១០ សម្រាប់​ជនជាតិ​អាមេរិក​។​
 
​គម្រោង Tommie Hotel ចំនួន ២១២ បន្ទប់​នេះ ចាប់ផ្តើម​ការសាងសង់ នៅ​ត្រីមាស​ទី ១ នៅ​ឆ្នាំ ២០១៨ នេះ ដោយ​គម្រោង​នេះ​សាងសង់​ដោយ The Relevant Group ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ឯករាជ្យ ធំជាងគេ​មួយ នៅ ឡូ​ស អែន​ជើ​ឡេស (Los Angeles)  និង​ជា​ក្រុមហ៊ុន​ដែលមាន​កេរ្តិ៍ឈ្មោះ​ខាង​គម្រោង អភិវឌ្ឍ​ផ្សេងៗ​ជាច្រើន​ទៀត នៅ​ហូលីវូដ រួមមាន សណ្ឋាគារ  ថម​សុន (Thompson Hotel) សណ្ឋាគារ ថ​មមី (Tommie Hotel) តាវ គ្រុប (TAO Group)​ខាង​ផ្នែក​បដិសណ្ឋារកិច្ច និង​ភោជនីយដ្ឋាន ព្រមទាំង សណ្ឋាគារ ឌ្រី​ម (Dream Hotel) អា​វេញូ ក្លឹប (Avenue Club) និង ប៊ីត​ធី អេ​ន អេ​សិ​ក ហូលីវូដ (Beaty & Essex Hollywood) ជាដើម​។ 


 
​សណ្ឋាគារ​នេះ រួមមាន​អាង​ហែល​ទឹក​ប្រកបដោយ​ទេសភាព​ដ៏​ស្រស់ស្អាត ស្ថិតនៅ​លើដំបូល Rooftop ព្រមទាំង ទីតាំង Lounge ភោជនីយដ្ឋាន មជ្ឈមណ្ឌល​ហាត់ប្រាណ ទីកន្លែង​សូ​ណា ព្រមទាំង​ទីតាំង ពាណិជ្ជកម្ម​នៅ​ជាន់​ខាងក្រោម​ផ្សេងទៀត ដែលមាន​ចំណត​ឡាន​ក្រោម​ដី​ផងដែរ​។ គម្រោង​នេះ​គ្រោង​នឹង​បង្កើត​ការងារ​ចំនួន ១១២៧ ការងារ​។​
 
​លោក Bastien Trelcat ដែលជា Managing Partner នៃ​ក្រុមហ៊ុន Harvey Law Group សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ បាន​ឲ្យ​ដឹងថា “​តាមរយៈ​ការវិនិយោគ​ទឹកប្រាក់​ចំនួន ៥០០.០០០ (៥០​ម៉ឺន​) ដុល្លារ ទៅក្នុង​គម្រោង​សណ្ឋាគារ Tommie Hotel Hollywood នេះ វិនិយោគិន​ទាំងអស់ អាច​រំពឹងថា​នឹង​ទទួលបាន ប័ណ្ណ បៃតង (Green Card) នេះ​បាន នឹង​អាច​រស់នៅ​គ្រប់​ទីកន្លែង​នៅ​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​តិចជាង ២ ឆ្នាំ នឹង​អាច​បន្ត​ឱកាស​អាជីវកម្ម ផ្នែក​ហិរញ្ញវត្ថុ និង​ឱកាស​ផ្ទាល់ខ្លួន​ផ្សេងទៀត នៅក្នុង​ប្រទេស​ដែល​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​អាចមាន​ស្ថិរភាព​ជាង​បណ្តា​ប្រទេស​ផ្សេងទៀត​”​។​
 
Harvey Law Group គឺជា​អ្នក​ជួយ​ត្រួសត្រាយ​ដំណោះស្រាយ​អន្តោប្រវេសន៍​តាមរយៈ​ការវិនិយោគ​មួយ នៅ​អាស៊ី ហើយ​ថ្មីៗ​នេះ​ត្រូវបានតែងតាំង​ជា​ក្រុមហ៊ុន​ប្រឹក្សា​ផ្លូវច្បាប់​ផ្នែក​អន្តោប្រវេសន៍​ផ្តាច់មុខ សម្រាប់​គម្រោង Tommie Hotel Hollywood នៅ​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក​។​
 
​លោក Bastien Trelcat បាន​បន្តទៀតថា នេះ​គឺជា​ឱកាស​តែមួយគត់​ដើម្បី​អាច​វិនិយោគ​ទៅក្នុង​គម្រោង សណ្ឋាគារ​បែប​ទំនើប​ប៊ូ​ទិ​ក នៅក្នុង​ទីតាំង​ដ៏​មាន​ប្រជាប្រិយភាព​នៃ​ហូលីវូដ ក៏ដូចជា​ស្ថិតក្នុង​រាជធានី​ល្បីល្បាញ ផ្នែក​កម្សាន្ត​នៅលើ​ពិភពលោក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ Tommie ក៏​ជា​គម្រោង EB-5 មួយ ក្នុងចំណោម​គម្រោង ផ្សេងទៀត ដែល​ក្រុមហ៊ុន Harvey Law Group ផ្ទាល់ បាន​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​ខាង​ផ្នែក​ផ្លូវច្បាប់​។ ហេតុនេះហើយ ពួកយើង​សម្រេច​ជ្រើស​យក​គម្រោង Tommie នេះ ដោយ​ផ្អែកទៅលើ​គម្រោង​អាជីវកម្ម​ដ៏​មាន ប្រសិទ្ធិភាព រួមទាំង​ប្រវត្តិ​នៃ​ស្នាដៃ​ល្អៗ របស់ Relevant Group នៅ ឡូ​ស អែន​ជើ​ឡេស នេះ ដែល​អាចជួយ ឱ្យ​វិនិយោគិន និង​ភ្ញៀវ​របស់​យើង​ទាំងអស់ អាច​ទទួលបាន​ប្រាក់ចំណេញ​យ៉ាង​មាន​ប្រសិទ្ធិភាព ក៏ដូចជា អាច​ទទួលបាន​ទឹកប្រាក់​វិនិយោគ​មកវិញ​ដោយ​សុវត្ថិភាព​។​


 
​ជា​ចុងក្រោយ លោក Bastien Trelcat បាន​បញ្ជាក់ថា រាល់​វិនិយោគិន​ដែល​ចង់ទៅ​រស់នៅ សហរដ្ឋអាមេរិក តាមរយៈ កម្មវិធី EB-5 នេះ គួរតែ​សម្រេច​ជ្រើស​យក​គម្រោង Tommie Hotel ក្នុងពេល​ឆាប់ៗ​នេះ ដោយសារតែ កម្មវិធី​វិនិយោគ​ទឹកប្រាក់ ៥០០.០០០ (៥០​ម៉ឺន​) ដុល្លារ​អាមេរិក តាមរយៈ EB-5 នេះ នឹង​បញ្ចប់​នៅ​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៨​នេះ ហើយ​បន្ទាប់​ពីនេះ ចំនួន​ទឹកប្រាក់​វិនិយោគ​អប្បបរមា​នេះ អាច​នឹង​កើនឡើង​គុណ​នឹង​ពីរ​។​
 
Harvey Law Group (HLG) គឺជា​ក្រុមហ៊ុន​ច្បាប់​លក្ខណៈ​អន្តរជាតិ​ឈានមុខ​គេ ដែលមាន​ជំនាញ​លើ ច្បាប់​ក្រុមហ៊ុន​និង​ចល័តភាព ជាមួយ​កិត្តិនាម​នៅ​ទូទាំង​ពិភពលោក និង​តាមរយៈ​ការ​ដើរតួ​តំណាង​ឲ្យ​ភ្ញៀវ និង​ក្រុមហ៊ុន​លំដាប់​ថ្នាក់ខ្ពស់​ជាច្រើនរូប​រួចមកហើយ ដោយមាន​ការិយាល័យ​ច្រើនជាង ១៩ ទីតាំង នៅ​ទូទាំង ពិភពលោក ។ HLG បានទទួល​ពានរង្វាន់​ជា​ក្រុមហ៊ុន​ច្បាប់​លើ​ផ្នែក​អន្តោប្រវេសន៍​ល្អ​ជាងគេ នៅក្នុង​កម្មវិធី​ពានរង្វាន់ Macallan ALB Hong Kong Law Awards ប្រចាំឆ្នាំ លើក​ទី ១៣ នៅ​ឆ្នាំ ២០១៤ និង ២០១៧​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ប្រឹក្សា​ផ្លូវច្បាប់​ផ្នែក​អន្តោប្រវេសន៍​នាំមុខគេ HLG តែងតែ​ផ្តល់នូវ​កម្មវិធី​ផ្តល់ សញ្ជាតិ និង​សិទ្ធិ​រស់នៅ​សមស្រប នឹងមាន​ប្រសិទ្ធិភាព​ទាន់ពេលវេលា​។​
 
​គួរ​បញ្ជាក់ថា HLG ដែលមាន​ទីតាំងនៅ​កម្ពុជា គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​ការប្រឹក្សា​លើ​ផ្នែក ធ្វើ​អន្តោប្រវេសន៍ និង​មិនមាន​ផ្តល់​ការប្រឹក្សា​ណាមួយ​លើ​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ណាមួយ​នោះទេ​។ សម្រាប់​ព័ត៌មាន​ផ្សេងៗ​ទាក់ទង​នឹង​ឱកាស​វិនិយោគ​ក្នុង​កម្មវិធី​អន្តោប្រវេសន៍​ណាមួយ សូម​ទាក់ទង​មក Mr. Bastien Trelcat (Managing Partner) របស់ HLG ឫ Ms. Nymol Sokun ប្រធាន​ផ្នែក​អភិវឌ្ឍន៍ ពាណិជ្ជកម្ម (Business Development Manager)​។​
 
 
​ទូរស័ព្ទ​៖ +855 70 789 330 ឫ ចូលទៅ​កាន់ FB: https://www.facebook.com/HLGcambodia/
​អាស័យដ្ឋាន​៖ អាគារ Exchange Square, Unit ៧០៣ ជាន់​ទី ៧ ផ្លូវ ១០៦ សង្កាត់​វត្តភ្នំ ខ័​ណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​


 

© រក្សាសិទ្ធិដោយ thmeythmey.com