អត្ថបទពាណិជ្ជកម្ម
ក​ម្ម៉​ង់​ទិញ OPPO F7 128GB ឥឡូវនេះ មាន​ប្រ​ម៉ូ​សិន​ពិសេស​ជាច្រើន​!
12, May 2018 , 5:03 pm        
រូបភាព
 ​អ្វីដែល​អតិថិជន​គ្រប់គ្នា​កំពុង​ទន្ទឹងរង់ចាំ​នោះ ពេលនេះ​បានមក​ដល់​ហើយ​។ បើ​យោងតាម​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់​ក្រុមហ៊ុន​OPPO អតិថិជន​អាចធ្វើ​ការ​កុម្ម៉ង​ទុក​មុន​នូវ OPPO F7 ដែលមាន RAM 6GB+ROM128GB នៅ​គ្រប់​ហាង​ទូរស័ព្ទដៃ​ទាំងអស់​ទាំង​ក្នុង​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តាល​ខេត្ត​នានា ចាប់ពី​ថ្ងៃទី​១២ ខែឧសភា រហូតដល់​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ហើយ​អតិថិជន​អាចមក​ទទួលយក​ទូរស័ព្ទ​នៅ​ថ្ងៃទី​២០ ខែឧសភា​ឆ្នាំ​២០១៨​នេះ​។ ចំពោះ​រាល់​ការ​កុម្ម៉ង​ទុក​មុន​នូវ​OPPO F7 128GB លោក​អ្នកនឹង​ទទួលបាន​នូវ​ថែម​ជូន​ពិសេស​ជាច្រើន​ដែល​សរុប​មាន​រហូតដល់​៥​មុខ​ដូចជា​៖ ស្រោម​ការពារ​ទូរស័ព្ទ (​មាន​ហត្ថលេខា​តារា​តំណាង​ក្រុមហ៊ុន​ទាំងបី​រូប​) កា​តាប​ស្ពាយ​ពីក្រោយ Sim Smart (​លេខ​ពិសេស​) តម្លៃ​$59 ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង រយៈពេល​16​សប្តាហ៍ ជើងទ្រ​កាមេរ៉ា (Tripod) និង​កាស​ធំ (Headphone)​ដ៏​ស្រស់ស្អាត​។​

​គួរ​រំលឹក​ផងដែរ​រថា គ្រាន់តែ​ថ្ងៃ​ដំបូង​នៃ​ការចេញលក់​នូវ​ទូរស័ព្ទដៃ OPPO F7 មាន RAM 4GB+ROM64GB  ដែល​បាន​ចេញលក់​កាលពី​ចុងខែ​មេសា​នោះ​គឺមាន​អតិថិជន​ជាច្រើន​បានមក​ធ្វើការ​ជាវ​នូវ​ម៉ូ​ដែល​មួយ​នេះ​យ៉ាង​គគ្រឹកគគ្រេង មិនថាតែ​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ សូម្បីតែ​អតិថិជន​នៅ​ប្រទេស​ជាច្រើន​ទៀត​ក៏​នាំគ្នា​ទិញ​ទូរស័ព្ទ​នេះ​ដូច​ព្យុះ​ដែរ​។​
 
​ទោះបី OPPO F7 RAM6GB+ROM128GB  មានតម្លៃ​ថ្លៃ​ជាង​បន្តិច​ក៏ដោយ តែ​វា​អាច​ប្រើប្រាស់​បាន​កាន់តែ​ប្រសើរ ស្របតាម​តម្រូវការ​អ្នកប្រើប្រាស់​ដែល​ចូលចិត្ត​ទូរស័ព្ទ​អង្គ​ផ្ទុក​ទិន្នន័យ​ធំ និង​ប្រើប្រាស់​កម្មវិធី​ធំៗ​បាន​លឿន​ទាន់​ចិត្ត​។ ហើយ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត នោះ​គឺថា​នៅលើ​ទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ក៏បាន​បង្ហោះ​ឃ្លី​ប​ផ្សាយពាណិជ្ជកម្ម​ថ្មី ដែលមាន​ការចូលរួម​សម្តែង​ពី​តារា​តំណាង​ក្រុមហ៊ុន OPPO  គឺ​អ្នកនាង ពេជ្រ សោភា ជាមួយនឹង​ការតុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត ស័ក្តិសម​ឥតខ្ចោះ ជាមួយ​ទូរស័ព្ទដៃ OPPO F7 ពណ៌​ខ្មៅ​ដ៏​ទំនើប​ស៊េរី​ចុងក្រោយបង្អស់​នេះ​។  


 
OPPO F7128GB មាន​RAM 6GB+ROM128GB  មាន​ពីរ​ពណ៌​សម្រាប់​ឲ្យ​ជ្រើសរើស​គឺ​៖ ពណ៌​ក្រហម​(Solar Red) និង​ពណ៌​ពេជ្រ​ខ្មៅ​(Diamond Black) ជាមួយ​តម្លៃ​ត្រឹមតែ​៤២៩​ដុល្លារ​ប៉ុណ្ណោះ ។ វា​មាន​ទំហំ 6.23 អ៊ីង វិមាត្រ​19:9  កម្រិត​បង្ហាញ​FHD+ និង​Resolution 2280x1080 pixels ហើយ​វា​ជា​អេក្រង់​ឆក​(Notch Screen) Super Full Screen​។ វា​ថែមទាំង​ភ្ជាប់​មកជា​មួយ​នូវ​មុខងារ Full Screen Multitasking ដែល​មុខងារ​នេះ​អាច​ឲ្យ​យើង​មើល​វីដេអូ ឬ​លេង​ហ្គេម​បណ្តើរ ហើយ​អាចឆ្លើយតប​សារ ឬ​លេង​chat បណ្តើរ​(We chat, Messenger & What App)​។​
​ដូច្នេះ នៅចាំ​អី​ទៀត​! សូម​ចាប់ផ្តើម​ក​ម្ម៉​ង់​ទិញ​មុន​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​មុខយក្ស ល្បឿន​លឿន OPPO F7 128 GB ឥឡូវនេះ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​កាន់តែច្រើន​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​OPPO https://www.facebook.com/OPPOCAMBODIA/ ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com