អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​តារា​ផេ ដាក់​ដំណើរការ​សេវា​ទូទាត់​ប្រាក់​តាម​ពាណិជ្ជករ​របស់ខ្លួន​ជា​ផ្លូវការ​
18, May 2018 , 9:32 am        
រូបភាព
​កម្ពុជា​កំពុងតែ​ស្ថិតក្នុង​បរិបទ​ដ៏​ទំនើប​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។ ជាពិសេស​យុវជន បាន និង​កំពុងតែ​បោះជំហាន ចូលទៅក្នុង​ទំនើបកម្ម នៃ​ការចាយវាយ និង​ទូទាត់​ប្រាក់ តាម​ប្រព័ន្ធ​ឌីជីថល​។ ការចាយវាយ​ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ (Cashless) កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​ពី​ប្រជាជន​កម្ពុជា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ការចាប់ផ្តើម​ឡើង​នូវ​បណ្តា​ក្រុមហ៊ុនបច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ជា​បន្តបន្ទាប់​នេះហើយ គឺជា​ការចាប់ផ្តើម​រប​ត់​ថ្មី​មួយ របស់​ប្រជាជន​កម្ពុជា ជាពិសេស​ក្នុង​បណ្តា​ស្រទាប់​យុវវ័យ​។​

​ក្រុមហ៊ុន​តារា​ផេ ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី​មួយ ដែល​ទទួលបាន​ការវិនិយោគ ពី​ក្រុមហ៊ុន​ធំៗ​ពីរ គឺ​ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិន​វេស​មេន ហូល​ឌី​ង ក​អ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង Fullerton Financial Holdings Pte. Ltd. នៃ​ប្រទេស​សិង្ហ​បុរី​។ ក្រុមហ៊ុន​តារា​ផេ បានប្រកាស​ដាក់​ដំណើរការ​សេវាកម្ម​ទូទាត់​ប្រាក់​តាម​ពាណិជ្ជករ (Merchant Payments) របស់ខ្លួន បន្ថែម​លើ​សេវាកម្ម​សំខាន់ៗ​មួយចំនួនទៀត​ដែលមាន​ស្រាប់​ដូចជា​៖ សេវាកម្ម​ផ្ទេរប្រាក់​ក្នុងស្រុក សេវាកម្ម​បញ្ចូល​កាត​ទូរ​សព្ទ ដាក់​ប្រាក់ ដក​ប្រាក់  បង់ប្រាក់​កម្ចី​ធនាគារ បង់​បុព្វលាភ​ទៅ​ក្រុមហ៊ុន​ធានារ៉ាប់រង​ជាដើម តាមរយៈ​ភ្នាក់ងារ តារា​ផេ ជាង ១,២០០ កន្លែង​នៅ​ទូទាំងប្រទេស ឬ​តាម   រយៈ​កាបូប​លុយ​អេឡិចត្រូនិក​តារា​ផេ និង​ការទូទាត់​វិក្កយបត្រ​ផ្សេងៗ ។​

​ដូច្នេះ​ចាប់ពីពេលនេះ​តទៅ តាមរយៈ​កាបូប​លុយ​អេឡិចត្រូនិក​តារា​ផេ អតិថិជន​ទាំងអស់ អាច​ទូទាត់​ប្រាក់​តាម​ពាណិជ្ជករ​ជា​ដៃគូ​របស់ខ្លួន ដែលមាន​ប្រមាណ​ជាង ១០០ កន្លែង នៅ​រាជធានី​ភ្នំពេញ សម្រាប់​ដំណាក់កាល​ដំបូង ហើយ​ចំនួន​ដៃគូ​ពាណិជ្ជករ​របស់​តារា​ផេ នឹង កើន​រហូតដល់​ទៅជា​ង ២,០០០ កន្លែង នៅ​ដំណាច់ឆ្នាំ ២០១៨ នេះ​។

​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទៅកាន់​មជ្ឈមណ្ឌល​បម្រើសេវា​កម្ម​អតិថិជន​ក្រុមហ៊ុន​តារា​ផេ តាមរយៈ​លេខ​ទូរ​សព្ទ ០៨១ ៧៩៩ ៨៨៨ ឬ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​តារា​ផេ​។
​ទាញយក​កម្មវិធី​តារា​ផេ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android តាមរយៈ​តំណ​ភ្ជាប់​ទីនេះ https://goo.gl/7tvY1E  ៕

​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com